វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី០១ ខែតុលា ដោយប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស “អាមេរិកកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ និងរួមគ្នាទប់ស្កាត់រាល់ចេតនាបង្កចលាចលសង្គម ដែលជាគ្រោះមហន្តរាយបង្កដោយមនុស្ស ដ៏គួរឱ្យភ័យខ្លាច។ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» សម្តេចធិបតី...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា សកម្មភាពប្រយុទ្ធប្រឆាំង នឹងល្បែងឆបោកអនឡាញ បានក្លាយជាកុងសុងស៊ីស សម្រាប់កម្ពុជា-ចិន។ តាមរយៈគណនីហ្វេសប៊ុក លោក វ៉ាង វិនពីន បានលើកឡើងថា ក្នុងកិច្ចប្រជុំនៅប្រទេសឡាវ នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ចិន) បានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន...
យន្តហោះដឹក អ្នកដំណើរមួយគ្រឿង របស់អាមេរិក ចុះចតបន្ទាន់បណ្តាល ឲ្យមានភ្លើងឆេះសន្ទោសន្ធៅ តែសំណាងល្អមិន មានអ្នកបាត់បង់ជីវិត UNIFIL ព្រមានអ៊ីស្រាអែល អំពីគ្រោះថ្នាក់ខ្លាំង ចំពោះប្រតិបត្តិការ នៅជិតទីតាំងរបស់ខ្លួន ហ្វីលីពីន ចាប់ផ្តើមសមយុទ្ធ ទ័ពជើងទឹក ជាមួយសម្ព័ន្ធមិត្តអាមេរិក និងប្រទេសផ្សេងទៀត ខណៈភាពតានតឹង ក្នុងតំបន់កាន់តែក្តៅគគុក ថៃ ៖ មួយគ្រួសារមានគ្នា៤នាក់...
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការគម្រោងបកប្រែសៀវភៅអាស៊ី (ចិននិងកម្ពុជា) បានបើកធ្វើនៅទីក្រុងChengdu។ គ្រប់ស្ថាប័ន អ្នកជំនាញនិងបញ្ញវន្តពាក់ព័ន្ធនឹងការងារបកប្រែររវាងចិននិងកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ជាប្រធានគណៈកម្មការអ្នកជំនាញភាគីកម្ពុជានៃកិច្ចសហប្រតិបត្តិការ គម្រោងបកប្រែសៀភៅចិន-ខ្មែរបានលើកឡើងក្នុងសុន្ទរកថាថា ឆ្នាំ២០២៤ជាខួប៦៦ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និង ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងចិននិងកម្ពុជា។ នៅដើមឆ្នាំនេះ ក្រោមវត្តមានជាសក្ខីភាពរបស់ឯកឧត្ដម ហ៊ុន...
ភាគីកម្ពុជា និងខេត្ត ហីឡុងជាំង របស់ប្រទេសចិន ដែលល្បីល្បាញខ្លាំងលើតំបន់ព្រិលទឹកកក បានណាត់ជួបគ្នានៅភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយរួមគ្នា អំពីសក្តានុពលទេសសចរណ៍ រវាងភាគីទាំងពីរ ដើម្បីអបអរសារឆ្នាំនៃការផ្លាស់ប្តូរប្រជាជន ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីសៀលថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, គណៈប្រតិភូអញ្ជើញមកពីខេត្តហីឡុងជាំង ព្រមទាំង ភ្នាក់ងារទេសចរណ៍ និងភ្ញៀវកិត្តិយស ជាច្រើនរូប។...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា កាលពីថ្ងៃសុក្រក្រសួងការបរទេសរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូង ពីបទបញ្ជូនយន្តហោះគ្មានមនុស្សបើក ហោះពីលើទីក្រុងព្យុងយ៉ាង ស្របពេលមានសញ្ញានៃភាពតានតឹងកើនឡើងនៅឧបទ្វីបកូរ៉េ ។ កាលល្ងាចថ្ងៃសុក្រ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា “គន្លឹះការពារអធិបតេយ្យភាព និងសន្តិសុខ នឹងត្រូវបានទាញឡើងដោយមិនស្ទាក់ស្ទើរឡើយ” ដោយបានដាក់ថា កូរ៉េខាងត្បូង បានធ្វើការជ្រៀតចូលដោយប្រើយន្តហោះគ្មានមនុស្សបើកហោះនៅពាក់កណ្តាលអាធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍...
ហ្គាហ្សា៖ យោងតាមប្រភពពីប៉ាឡេស្ទីនកាលពីថ្ងៃសុក្របានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើសាលារៀនចំនួន២ដែលបម្រើជាជម្រកសម្រាប់ជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួន Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា ។ ប្រភពក្នុងស្រុក និងសាក្សីដែលឃើញផ្ទាល់ភ្នែក ហើយបានរាយការណ៍ប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កាំភ្លើងធំរបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅលើសាលារៀន “Hafsa” ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ពីការសង្គ្រោះសាកសពស្ត្រីជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ រួមជាមួយនឹងរបួស ០៤នាក់ ។...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី១ ខែតុលា ដែលប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអ៊ែល ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសថា នាយកដ្ឋានរបស់យើងបាន “កំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ក្រសួងរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។...
នាព្រឹកថ្ងៃទី១១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបជាមួយភ្ញៀវកិត្តិយសបរទេស ដែលអញ្ជើញចូលរួមមហាសន្និបាតមិត្តភាពអន្តរជាតិចិន និងពិធីរំលឹកខួប ៧០ឆ្នាំនៃការបង្កើតសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា សមិទ្ធផលរបស់ចិនក្នុងគ្រប់វិស័យគឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្ររបស់ប្រជាជនជុំវិញពិភពលោកទេ ពួកយើងចងចាំជានិច្ចនូវការរួមចំណែកដ៏សំខាន់របស់អ្នកទាំងអស់គ្នាចំពោះប្រទេសចិន និងមិត្តភាពដ៏ស្មោះស្ម័គ្រជាមួយប្រជាជនចិន។ លោក Xi Jinping បានបញ្ជាក់ថា ក្នុងបរិបទដែលប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្ស ប្រទេសនានាលើពិភពលោកមានជោគវាសនាតែមួយ។...