ចិន ប្រកាសយុត្តាធិការអធិបតេយ្យភាពលើថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូង ចំពេលហ្គេមសង្គ្រាមរវាងអាមេរិក និងហ្វីលីពីន លោក Lee Jae-myung ដែលចង់បានទំនាក់ទំនង ដ៏កក់ក្តៅជាមួយកូរ៉េខាងជើង ក្លាយជាបេក្ខជនប្រធានាធិបតី របស់គណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Trump សង្ស័យពីឆន្ទៈរបស់លោកពូទីន ចិន ព្រមានហ្វីលីពីនឲ្យបញ្ឈប់ ការរំលោភបំពានលើកោះ Tiexian...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាន នៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផ្ទាល់បានបញ្ជាឱ្យយោធារបស់ប្រទេសកូរ៉េខាងជើងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី “ដើម្បីបំផ្លាញអ្នកកាន់កាប់ neo-Nazi អ៊ុយក្រែន និងរំដោះតំបន់ Kursk” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរបាយការណ៍មួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ...
បរទេស៖ យោធាអាមេរិកបានដាក់ពង្រាយកាំជ្រួចមីស៊ីលប្រឆាំងនាវាជាលើកដំបូងនៅលើកោះ Batan ក្នុងប្រទេសហ្វីលីពីន ខណៈដែលកងម៉ារីន គឺមានផ្ទុកអាវុធដែលមានភាពជាក់លាក់ខ្ពស់នៅលើចុងភាគខាងជើងនៃប្រជុំកោះ ដែលស្ថិតនៅជាប់ព្រំដែនសមុទ្រឆ្ងាយពីកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត កាលពីថ្ងៃអាទិត្យ ក្នុងខេត្ត Zambales ដែលប្រឈមមុខនឹងជម្លោះសមុទ្រចិនខាងត្បូង គឺកងកម្លាំងសហរដ្ឋអាមេរិក និងហ្វីលីពីន បានបញ្ចេញដោយឡែកពីគ្នា នូវការបាញ់កាំជ្រួចមីស៊ីល...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥នេះ លោក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជការរងកងទ័ពជើងគោក និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអង្គដំណើរជាច្រើនរូបទៀត បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាទេ ត្រូវរួមគ្នាដោះស្រាយការងារ រកអត្ថប្រយោជន៍ ជូនទាំងនយោជក និងកម្មករ កម្មការិនី ដោយកុំយករឿងផ្សេង លូកចូលទៅក្នុងការងារសហជីព នាំឱ្យជាប់គាំដោះស្រាយមិនរួចលើបញ្ហាមួយចំនួន ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម...
ស្វាយរៀង៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ដោយសារជិះម៉ូតូបុកឆ្កែដួលចូលរថយន្តកិនចំក្បាល កាលពីវេលាម៉ោង២២ និង២នាទី ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ស្ថិតនៅក្នុងភូមិសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែសត្វឆ្កែបោលចូលម៉ូតូ រួចដួលចូលរថយន្តកិនពីលើក្បាលបណ្តាលឲ្យធ្លាយខួរស្លាប់និងកន្លែងកើតហេតុ ចំណែករថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ(ទិសដៅស្របគ្នា)បាត់ស្រម៉ោល។ សមត្ថកិច្ចបានបន្តថា ម៉ូតូរងគ្រោះ ម៉ាក ហុងដាឌ្រីម...
ស្វាយរៀង៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅឃុំគ្រួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈជនត្រូវចោទនិងបក្ខពួក មិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ពីបទរំលោភលើទំនុកចិត្ត ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ដោយជនត្រូវចោទមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅ មួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ត្រូវបានសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបត ទៅវិញបណ្តាលឲ្យរងបួសដៃឆ្វេងជនត្រូវចោទអ៊ុច អ៊ាននិងឃាត់ខ្លួនបក្ខពួកបាន២នាក់ដើម្បីសាកសួរ។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥...
ភ្នំពេញ៖ ថ្លែងចំពោះមុខថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយុទ្ធការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលារ។ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ពន្ធលើប្រទេសចិន ក្រោមលេសនៃបញ្ហាសារធាតុ fentanyl ដោយហៅវាថាជាទង្វើធម្មតានៃការសម្លុត និងគំរាមកំហែងរបស់អាមេរិក។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថា សហរដ្ឋអាមេរិកអាចនឹងដាក់វិធានការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធលើប្រទេសចិនឱ្យចាត់វិធានការសំខាន់ៗលើបញ្ហាសារធាតុ fentanyl ។ លោកបានលើកឡើងថា សារធាតុ Fentanyl គឺជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក មិនមែនប្រទេសចិននោះទេ ហើយការទទួលខុសត្រូវគឺស្ថិតនៅជាមួយសហរដ្ឋអាមេរិកផ្ទាល់។...