ប៉េកាំង៖ តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wang Shouwen បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសន្ទនា ពង្រីកផ្នែកនៃកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បាននិយាយកាលពីថ្ងៃសុក្រ។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា វានឹងផ្អែកលើការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ប្រទេសចិន ក៏នឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព...
“នេះជាពេលវេលាដែលមានលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងប្រេស៊ីល” “ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាង ៣០ច្បាស់” “ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមឈានចូល‘៥០ឆ្នាំមាស’បន្ទាប់”។ល។ មតិអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រេស៊ីលរបស់លោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី២០ ខែវិចិ្ឆកា ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំទាំងពីរនៅពាក់កណ្តាលផែនដីខាងកើត និងខាងលិច ឆ្នាំនេះចិន និងប្រេស៊ីលបានទទួលខួបទី៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយក៏បានទទួលឱកាសដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់ផងដែរ ។ ដំណើរទស្សនកិច្ចនៅប្រេស៊ីលលើកនេះ គឺជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីលបានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលនៅទីក្រុង Brasilia នៅថ្ងៃទី២០ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់។ ភ្ញៀវកិត្តិយសជាង ២០០ រូបមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប្រេស៊ីលបានចូលរួមក្នុងសកម្មភាពនេះ។...
ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់សេដ្ឋកិច្ច និងសង្គមរបស់ប្រេស៊ីលនិងឆ្លងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិជាលើកដំបូងចំពោះអ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលចំនួន ១១០៦នាក់ ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ទាំងនេះបានសម្គាល់ឃើញជាទូទៅថា ទំនាក់ទំនងចិន-ប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគីជាយូរណាស់មកហើយ ពោលគឺកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើវេទិកាពហុភាគី បានបំពេញបន្ថែមកម្លាំងចលករបន្ថែមទៀតក្នុងការគាំពារផលប្រយោជន៍នៃប្រទេសសកលខាងត្បូង និងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលមានការវាយតម្លៃខ្ពស់បង្គួរចំពោះប្រទេសចិន ។ ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន...
កំពង់ឆ្នាំ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដី នៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។...
បកប្រែជាភាសាព័រទុយហ្កាល់ចាក់ផ្សាយនៅតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប្រេស៊ីលក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល ពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» រដូវកាលទី៣ បកប្រែជាភាសាព័រទុយហ្កាល់ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅក្រុង Brasilia កាលពីថ្ងៃទី២០ខែវិច្ឆិកា។ភ្ញៀវកិត្តិយសចំនួនជាង ២រយរូប រួមមានទាំងឥស្សរជនល្បីៗក្នុងមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធសារព័ត៌មាន...
នៅក្រោយសង្រ្គាមត្រជាក់ និង នៅចំពោះមុខស្ថានភាពថ្មីដែលកំពុងមានការប្រែប្រួលនេះ ចិនបានដាក់ចេញនូវគោលនយោបាយការបរទេស ៦ ចំណុចសំខាន់ៗ គឺ ៖ ការរក្សាឯករាជ្យភាព ការរក្សាសន្តិភាពពិភពលោក ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនិងមិត្តភាព ពង្រឹងឯកភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និង គោលការណ៍បើកចំហ។ ប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក Xi Jinping ការងារកិច្ចការបរទេសគឺជាការតស៊ូដ៏ស្វិតស្វាញមួយ។ កិច្ចការការទូតថ្មីសង្កត់ធ្ងន់លើ “ហ៊ានតស៊ូ” និង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល...
រដ្ឋមន្ដ្រី កែវ រតនៈ ៖ បច្ចុប្បន្នប្រព័ន្ធអគ្គិសនីគ្របដណ្តប់ ៩៩.១៥% នៃចំនួនភូមិទូទាំងប្រទេស អ្នកនាំពាក្យ ៖ អត្រា នៃការប្រើប្រាស់ រថយន្តអគ្គិសនី មានការកើនយ៉ាងខ្លាំង ខណៈ បច្ចុប្បន្នមានជាង ២ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការ ក្រសួងសុខាភិបាល ឲ្យតពិនិត្យបន្ទាន់ លើមូលដ្ឋានសុខាភិបាល ឯកជន ទាំងអស់កំពុងផ្តល់សេវា...
ប៉ាឡេស្ទីនបដិសេធផែនការ បង្កើតតំបន់ការពារ នៅតំបន់ភាគខាងជើងហ្គាហ្សា ដើម្បីចែកចាយជំនួយ ស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងតំបន់ចាយប្រាក់ អឺរ៉ូ នៅតែមានភាព ងាយរងគ្រោះ អាស៊ាន ចង់បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខ រុស្ស៊ី កំណត់ទីតាំងវាយប្រហារថ្មី ៣កន្លែង ក្នុងប្រទេសប៉ូឡូញដែលបានប្រើប្រាស់ ជាទីតាំងមូលដ្ឋានការពារមីស៊ីល ដោយកងទ័ពអាមេរិក មន្ទីរបញ្ចកោណ បង្ហាញពីការ...