ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិយ៉ាងផុលផុសបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃ ដែលបានឈ្លានពានមកលើ ដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ តាមរយៈញត្តិថ្កោលទោស ប្រជាជនកម្ពុជាបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា វិស័យសុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សាស្រ្តាចារ្យ...
ព្រះវិហារ៖ អំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ចំនួន២កុងតឺន័រ មានប្រមាណ២៤មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន ពីសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននាំយកមកប្រគល់ជូន វីរកងទ័ពជួរមុខ និងវីរនគរបាល ទិសព្រះវិហារ ។ អំណោយនិងសម្ភារៈខាងលើនេះ ត្រូវបានលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ន ការផ្តល់សេវាដឹកជញ្ជូនលិខិតឆ្លងដែនបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន ២២,៧២១កញ្ចប់ ហើយការផ្តល់សេវាដឹកជញ្ជូនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានបោះពុម្ពរួច ទៅដល់លំនៅឋានប្រជាពលរដ្ឋចំនួន ២១,២៥៥កញ្ចប់។ ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥៖ សកម្មភាពខាងលើ គឺជាការវាយប្រហារដ៏សាហាវឃោរឃៅ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះយោធាថៃបានយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។ កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕
កំពង់ស្ពឺ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទសហការជាមួយមន្ទីរកសិកម្ម ដឹកនាំដោយលោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រ៊ុន ស្រ៊ន់ អភិបាលរងខេត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដាំដុះដំណាំកសិកម្មនៅតាមសាលារៀនសម្រាប់ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ព្រមទាំងមានការអញ្ជើញចូលរួម ...
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់អះអាងថា រុស្ស៊ីមិនមានបំណងក្នុងការធ្វើសង្គ្រាមទល់នឹងណាតូនោះទេ ចិនផ្ទុះកំហឹង បន្ទាប់ពីមន្រ្តីបក្សកាន់អំណាចរបស់ជប៉ុន ទៅទស្សនកិច្ច និងជួបជាមួយប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោក Lai Ching-te ឥណ្ឌាប្រកាសផ្តល់ជំនួយ ៤៥០លានដុល្លារ ដល់ស្រីលង្ការ សម្រាប់កសាងឡើងវិញ បន្ទាប់ពីត្រូវព្យុះស៊ីក្លូន Ditwah វាយប្រហារកាលពីខែវិច្ឆិកា ប្រធានាធិបតីអាមេរិក អះអាងជាថ្មីថា លោកបានទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែររ មិនឱ្យកើតឡើង រវាងឥណ្ឌា...
រដ្ឋមន្រ្តីការបរទេសបារាំង ទាក់ទងទៅសមភាគីកម្ពុជា-ថៃ ជំរុញឱ្យមានបទឈប់បាញ់ រកឃើញដំរីញី ១ក្បាល និងកូនទើបកើត ១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះ របស់ទាហានឈ្លានពានថៃ នៅចំណុចអូរស្កាច លោក ប៉ែន បូណា ៖ អំនួតមេដឹកនាំថៃមានគោលដៅបំបាក់ទឹកចិត្តខ្មែរ ឱ្យអស់ជំនឿលើរាជរដ្ឋាភិបាល គឺយល់ខុសហើយ ក្រសួងការពារជាតិ ទាមទារឱ្យថៃ ងាកមកធ្វើកិច្ចការ មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យោធាថៃបន្តឈ្លានពានកម្ពុជានិងបានវាយប្រហារមិនរើសមុខរួមទាំងជនស៊ីវិលស្លូតត្រង់កម្ពុជាដែលតាមរបាយការណ៍ ត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ ៣០ នាក់ និងរបួស ៨៧នាក់៕
ខេត្តកំពង់ស្ពឺ៖ ដោយមានការណែនាំផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយ ផ្ទាល់យ៉ាងយកចិត្តទុកដាក់និងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម...