ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់ មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ លោកស្រីបញ្ជាក់ថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ ដែលកំពុងឈរជើងនៅប្រាសាទ...
សម្តេចធិបតី៖ ត្រូវតែពិនិត្យ គិតគូនៅក្នុង ការបង្កើនថវិកា ការពារជាតិបន្ថែម នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ភាគីថៃ រហូតទៅឈ្លោះ ជាមួយក្រុមហ៊ុន Google ជុំវិញបញ្ហាពំ្រដែន កម្ពុជា-ថៃ នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីនថា...
កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធរួមគ្នា រវាងសម្ព័ន្ធមិត្ដត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ចិន នៅតែជាប្រទេស អ្នកផលិតកំពូល របស់ពិភពលោក រយៈពេល ១៥ ឆ្នាំជាប់ៗគ្នា អ៊ីរ៉ង់ និងអេមីរ៉ាត អំពាវនាវឱ្យមានការចូលរួមក្នុងតំបន់ ដើម្បីធានាសន្តិសុខនៅអាស៊ីខាងលិច មួយខែបន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល អ៊ីរ៉ង់ នៅតែបន្ដរក្សាការប្រុងប្រយ័ត្ន ចំពោះការវាយប្រហារណាមួយផ្សេងទៀត Bitcoin ឡើងដល់កំពូល...
កាប៊ុល៖ ប៉ូលិសអាហ្វហ្គានីស្ថាន បានរកឃើញឃ្លាំងស្ដុកអាវុធ និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើននៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស ក្នុងរយៈពេលបីខែចុងក្រោយនេះ ដោយមានមនុស្សចំនួន ៥៨ នាក់ត្រូវបានចាប់ខ្លួន នេះបើតាមប្រធានខេត្តសម្រាប់សកម្មភាពប្រឆាំងឧក្រិដ្ឋកម្មលោក Mawlawi Abdul Satar ។ មន្ត្រីរូបនេះបានឲ្យដឹងថា អាវុធដែលរួមមានកាំភ្លើងខ្លីចំនួន ៤៥ ដើម គ្រាប់ Kalashnikovs ៧...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។ លោក ឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។ ដើម្បីឱ្យមានការឯកភាពគ្នាលើការប្រើប្រាស់ប្លង់បង្គន់អនាម័យស្ដង់ដាប្រកបដោយបរិយាបន្ននេះទូទាំងប្រទេស ក្រសួងមហាផ្ទៃ ក៏បានស្នើរដ្ឋបាលរាជធានី ខេត្ត អនុវត្តនូវកិច្ចការមួយចំនួន ដូចជា ៖ ១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។ ២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់នៅតាមសាលាឃុំ...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥ បានអញ្ជើញទទួលថវិកាពីសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រក្នុងការចូលរួមចំណែកកសាងសាងសង់អាគារពហុព្យាបាលនិងសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៍ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សប្បុរសជនទាំងក្នុង និង ក្រៅប្រទេសដែលបានចូលរួមបរិចាកថវិកាដែលជាទ្រព្យធនកម្លាំងញើសឈាមផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការកសាង សាងសង់អាគារមួយក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដែលមានកម្ពស់ ៥ ជាន់ ទទឹងប្រវែង...
ភ្នំពេញ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដើម ដើម្បីអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយការអបអរសាទរនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជធានីភ្នំពេញ បានរៀបចំពិធីនេះយ៉ាងអធិកអធមនៅទីតាំងមន្ទីររបស់ខ្លួន ខណៈមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តក៏បានរៀបចំអបអរសាទរនៅទីតាំងមន្ទីររបស់ខ្លួនផងដែរ។...
ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។...
ភ្នំពេញ៖ សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងស្រុះគ្នាថាមានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា...