ថ្ងៃទី១៩ ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើដោយជោគជ័យនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត។ សកម្មភាពលើកនេះបានសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យានិងការផ្លាស់ប្តូរចំណេះវិជ្ជាអារ៉ាប៊ីសាអូឌីត។ លោកShen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពស្តីពី“សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រឿងនិស្ស័យជាមួយចិនចំនួនជាង ១៦០០ ដែលរៀបរ៉ាប់ដោយមិត្តភក្តិរបស់ប្រទេសចំនួនជាង...
នៅថ្ងៃទី១៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្វឡើងនៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា។ភ្ញៀវកិត្តិយសជិតមួយរយរូប មានបូករូមទាំងមន្ត្រីរដ្ឋាភិបាល អ្នកទទួលខុសត្រូវនៃប្រព័ន្ធផ្សព្វផ្សាយ និងតំណាងគ្រឹះស្ថានអប់រំនិងវប្បធម៌ មកពីប្រទេសនីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង ហ្គាណា សៀរ៉ាឡេអូន និងស៊ូដង់ខាងត្បូងជាដើមបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណជន ពិសេសកម្មសិក្សាការី ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្ដយកចិត្ដទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្ដតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងWajima, ក្រុងSuzu និងក្រុងNato នៃខេត្ដ Ishikawa។ ទីភ្នាក់ងារឧតុនិយមជប៉ុនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កគ្រោះហានិភ័យដូចជា កម្រិតទឹកទន្លេឡើងខ្លាំង ការជន់លិច...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបានឧ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២២ នាក់បានស្លាប់ និង ៣០នាក់ ផ្សេងទៀតបានរងរបួសនៅថ្ងៃសៅរ៍នេះ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើលំនៅដ្ឋានសាលារៀនមួយកន្លែង ដែលបានផ្លាស់ទីលំនៅប្រជាជននៅភាគខាងត្បូងទីក្រុងហ្គាហ្សា។ អាជ្ញាធរសុខាភិបាលបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា សាលារៀននេះស្ថិតនៅក្នុងសង្កាត់ Zeitoun ហើយអ្នកស្លាប់បាត់បង់ជីវិតភាគច្រើនជាកុមារ និងស្ត្រី។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់ស៊ិនហួ ថា យន្តហោះចម្បាំងអ៊ីស្រាអែលមួយគ្រឿងបានទម្លាក់គ្រាប់បែកលើសាលារៀនដោយមីស៊ីលមួយគ្រាប់ បណ្ដាលឧ្យមានអ្នកស្លាប់និងរបួសច្រើនបែបនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់...
តូក្យូ៖ ប្រភពការទូតមួយបានឲ្យដឹងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប គ្រោងនឹងបង្កើតកិច្ចសន្ទនាថ្នាក់អគ្គនាយក ស្តីពីបញ្ហាសន្តិសុខ និងការពារជាតិ ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ចំពេលមានការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ប្រទេស ចិន។ ក្របខណ្ឌដែលបានរំពឹងទុក គឺជាផ្នែកមួយនៃសេចក្តីព្រាងកិច្ចព្រមព្រៀងភាពជាដៃគូផ្នែកសន្តិសុខ និងការពារជាតិរវាងប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការចរចា ហើយមានគោលបំណងបញ្ចប់នៅចុងឆ្នាំនេះ។ ប្រភពបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា...
តូក្យូ៖ មេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នាលើការពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដូចជាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវភាពស្របគ្នានៃឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសរបស់ពួកគេ ក្នុងការប្រឈមមុខនឹងការកើនឡើងឥតឈប់ឈររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងដែនទឹកក្បែរនោះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជ្រើសរើសរដ្ឋ Delaware ដែលជាស្រុកកំណើតរបស់លោក ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបួនផ្លូវនៃក្រុមដែលគេស្គាល់ថា Quad ដោយសង្ឃឹមថា នឹងកត់សម្គាល់ការកសាងភាពជាដៃគូជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលរបស់លោក។ កិច្ចប្រជុំនៅអតីតវិទ្យាល័យរបស់លោក...
ភ្នំពេញ៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសមាគមគីវានីសកម្ពុជា-តៃវ៉ាន់ សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន២៦៣កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់មួយចំនួនជូនលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា គោកមន ស្ថិតក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍នៅ Noto តំបន់ក្នុងខេត្ត អ៊ីស៊ីកាវ៉ា ដែលត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយការរញ្ជួយដីកម្រិត ៧.៦ រិចទ័រ កាលពីថ្ងៃចូលឆ្នាំថ្មី ១មករា ដែលជំរុញឱ្យទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន ចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងជាបន្ទាន់សម្រាប់តំបន់នោះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ លោក Ramzan Kadyrov ប្រមុខនៃសាធារណរដ្ឋឆេចយ៉ា បានសរសេរនៅលើ Telegram កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានបញ្ជូនរថយន្ត Tesla Cybertrucks ចំនួនពីរគ្រឿងបន្ថែមទៀតទៅកាន់តំបន់ប្រយុទ្ធនៅក្នុងជម្លោះអ៊ុយក្រែន។ លោកក៏បានផ្សព្វផ្សាយវីដេអូដែលបង្ហាញពីរថយន្តអគ្គិសនីទាំងពីរគ្រឿងនោះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ហោះនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Kadyrov បានស្តីបន្ទោសនាយកប្រតិបត្តិក្រុមហ៊ុន...
បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃសុក្រថា លោក Ibrahim Aqil ដែលជាប្រធានអង្គភាពវរជន Radwan របស់ក្រុម ហេសបូឡា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង បេរូត ប្រទេសលីបង់។ សហរដ្ឋអាមេរិកបានស្តីបន្ទោស លោក Aqil ចំពោះការទម្លាក់គ្រាប់បែកនៅខែមេសា ឆ្នាំ១៩៨៣ លើស្ថានទូតអាមេរិកនៅទីក្រុង បេរូត ប្រទេសលីបង់...