ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ត្រូវចូលរួមសហការ និងរាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ពិសេសសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីសង្ស័យថា នៅទីតាំងដែលខ្លួនកំពុងបម្រើការងារមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា។ ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន...
ភ្នំពេញ៖ កាហ្សាក់ស្ថាន ដែលជាប្រទេសមួយ ត្រូវបានមហាអំណាចចិន ជ្រើសរើសជាទីតាំងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្ត “ផ្លូវសូត្រថ្មី” កាលពីឆ្នាំ២០១៣ បានបង្ហើបឱ្យដឹងថា ខ្លួនមានគម្រោងតភ្ជាប់ជើងហោះហើរត្រង់ រវាងកាហ្សាក់ស្ថាននិងក្រុងព្រះសីហនុ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។នេះបើតាមការបញ្ជាក់ពី លោក ណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបជាមួយសម្ដេចតេជោ...
កំពង់ស្ពឺ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយបានបញ្ជាក់ថា ពិតជាមានការចាក់ដីចូលស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឱ្យតួស្ទឹងរួមតូចប្រាកដមែន។ លោកអ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹកបានអះអាងបែបនេះកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកបានចុះទៅពិនិត្យនូវទីតាំងចាក់ដីរំលោភចូលដីចំណីសណ្តដងស្ទឹងព្រែកត្នោត ក្នុងភូមិព្រៃកោះ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោកបានបន្តទៀតថាលោកនឹងស្នើឱ្យអភិបាលកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត ជួយចាត់វិធានការតាមច្បាប់ និងដកយកដីនេះមកជាទ្រព្យសម្បិត្តសាធារណៈរបស់រដ្ឋវិញ។ សូមរំលឹកថា មន្ទីរធនធានទឹក...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងជាន់ខ្ពស់ស្នូលនៃក្រុមហ៊ុន United States Steel Corp. នឹងក្លាយជាពលរដ្ឋសហរដ្ឋអាមេរិក ប្រសិនបើការទិញយកដោយក្រុមហ៊ុនជប៉ុននេះ ដំណើរការទៅមុខ។ ក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានធ្វើសេចក្តីប្រកាសប៉ុន្មានថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី កាម៉ាឡា ហារីស បានសម្តែងការប្រឆាំង ចំពោះការទិញនេះដោយថាវាគួរតែដំណើរការក្នុងស្រុក ដោយកិច្ចព្រមព្រៀងនេះមិនទាន់ទទួលបានការយល់ព្រមពីនិយតករសហរដ្ឋអាមេរិកនៅឡើយទេ។...
សម្តេចធិបតី ហួសចិត្ត ក្រុមប្រឆាំងចង់ឲ្យសេដ្ឋកិច្ចធ្លាក់ ចុះ ដើម្បីផ្តួលរំលំរដ្ឋាភិបាល សម្ដេចធិបតី ចុះហត្ថលេខា លើផែនការបញ្ចប់សាងសង់ផ្លូវក្រវាត់ពំ្រដែន ដោយប្រើពេល១០ឆ្នាំ ជាមួយថវិកាជាង ២០០លានដុល្លារ សម្តេចធិបតី ៖ មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន មិនមែនរដ្ឋាភិបាលអត់លុយទេ តែចង់ឲ្យពលរដ្ឋផ្សារ ភ្ជាប់ក្នុងការកសាង សម្តេចធិបតី ៖ ការមើលព្រំដែនកម្ពុជា...
នាយករដ្ឋមន្ត្រីអង់គ្លេស សុំទោសចំពោះ សោកនាដកម្មឆេះអគារ Grenfell Tower ដែលបណ្តាលឱ្យមនុស្ស៧២នាក់ស្លាប់ កាលពីឆ្នាំ២០១៧ ក្រោយពីលទ្ធផល នៃរបាយការណ៍ស៊ើបអង្កេតចេញផ្សាយ វិមានក្រមឡាំង ៖ តួកគីសម្រេចធ្វើការស្នើសុំជាផ្លូវការ ចូលរួមក្រុមប្រទេស BRICS លោក Trump ចោទអ៊ុយក្រែនថាបានកុហក អំពីតួលេខអ្នកបាត់បង់ជីវិត យោធានៅក្នុងជម្លោះជាមួយនឹងរុស្សី លោក បៃដិន គ្រោងនឹងរារាំង...
ប៉ារីស៖ យោងតាមការិយាល័យប្រធានាធិបតីបារាំង Elysee បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានតែងតាំងលោក Michel Barnier ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង។ លោក Barnier មានវ័យ ៧៣ឆ្នាំ បានបម្រើការជាប្រធានអ្នកចរចាសម្រាប់ការចាកចេញចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ហៅកាត់ថា Brexit ។ នៅថ្ងៃទី១៦ ខែកក្កដា លោក...
បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានប្រហារជីវិតមន្ត្រីចំនួន ៣០នាក់ កាលពីខែមុន ដោយសារមន្រ្តីទាំងនោះបរាជ័យក្នុងការកាត់បន្ថយការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង ៤.០០០នាក់។ យោងតាមសារព័ត៌មាន THE INDEPENDENT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍ Chosun របស់កូរ៉េខាងត្បូងបានរាយការណ៍ថា មន្ត្រីទាំងនោះត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការបំភ្លៃកាតព្វកិច្ច។...
ភ្នំពេញ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ FOREST GARMENT នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ បានសម្តែងការរីករាយដោយបានចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះចង់រួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យមានភាពទាក់ទាញ។ កម្មករនិយោជិតក្នុងរោងចក្រ ហ្វរ័រេស ហ្គាមិន (FOREST GARMENT) បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។...
ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានស្នើរដ្ឋសភា ផ្ដួចផ្ដើមគំនិតរៀបចំច្បាប់ហាមឃាត់ចំពោះអ្នកមានសញ្ជាតិពីរ មិនឱ្យធ្វើនយោបាយ ដើម្បីចូលរួមចំណែកជំរុញមនសិកាជាតិ និងស្មារតីស្នេហាជាតិពិតប្រាកដ។ ថ្លែងសុន្ទរកថាបិទវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត សុខ ទូច...