ភ្នំពេញ៖ ២៩ ធ្នូ «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានស្ថិតនៅក្នុងប្រតិទិន ឈប់សម្រាកការងារ របស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខា ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោក សយ សុភាព បានចាត់ទុកការដាក់បញ្ជូលថ្ងៃ «២៩ ធ្នូ » ទៅជាថ្ងៃឈប់សម្រាកនេះ គឺជា...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។ ការបញ្ជាក់របស់លោក ប៉ែន បូណា ធ្វើឡើងបន្ទាប់ពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់រូបភាព បង្គោលព្រំដែនកម្ពុជា-វៀតណាម អមជាមួយសារថា...
ភ្នំពេញ៖ នៅឆ្នាំ២០២៥ខាងមុខនេះ មន្ត្រីរាជការ កម្មករនិយោជិតមានថ្ងៃឈប់សម្រាក ២២ថ្ងៃ។ នេះបើតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។ ប្រតិទិនឈប់សម្រាកដែលចុះសហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានកំណត់ថ្ងៃឈប់សម្រាកការងារមានថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ។ ថ្ងៃទី ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក...
ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និងរបួសជាច្រើននាក់។ លោក Geng បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីស្ថានភាពនៅមជ្ឈិមបូព៌ា ដោយកត់សម្គាល់ថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំកាលពីថ្ងៃពុធ ដោយផ្តោតលើទីក្រុងប៉ាឡេស្ទីន រួមទាំងទីក្រុង Tulkarm...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា លោក Pavel Popov អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំទ្រង់ទ្រាយធំ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន។ របាយការណ៍បានឲ្យដឹងថា តុលាការរុស្ស៊ីបានបញ្ជាឲ្យបន្ដឃុំខ្លួនលោក Popov រហូតដល់ថ្ងៃទី២៩ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាលោក Popov និងមនុស្ស ២រូប ទៀតនៃក្រសួងការពារជាតិរុស្ស៊ី បានកេងយកថវិកាពីឆ្នាំ២០២១...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានឲ្យដឹងថា លោកនឹងបន្តធ្វើការសម្រាប់អនាគតនៃទំនាក់ទំនងជាមួយប្រទេសជប៉ុន ដោយមិនគិតពីអ្នកដែលស្នងតំណែងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅខែក្រោយនោះទេ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតី លោក Yoon បានឲ្យដឹងថា “ខ្ញុំចង់និយាយអំពីការរក្សាកិច្ចសហប្រតិបត្តិការ និងការរួមផ្សំគ្នា សម្រាប់អនាគត ដោយមិនគិតពីមេដឹកនាំណា ដែលទទួលបន្ទុកកិច្ចការរដ្ឋ” ដោយសំដៅទៅលើអ្នកស្នងតំណែងរបស់លោក...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួននឹងធ្វើការវិនិយោគបន្ថែមចំនួនជាង ១,៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន United States Steel Corp. នៅក្នុងការដេញថ្លៃជាក់ស្តែងមួយ ដើម្បីជួយឈានដល់ការគ្រោងទុករបស់ខ្លួននូវការទិញយកក្រុមហ៊ុនផលិតដែកថែបអាមេរិកដ៏ល្បីល្បាញមួយនេះ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលមានការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងពី United Steelworkers ដែលជាសហជីពការងារដ៏សំខាន់មួយ។ ក្រុមហ៊ុនជប៉ុនបានឲ្យដឹងថា ការវិនិយោគចុងក្រោយបំផុត...
គៀវ៖ កាលពីថ្ងៃព្រហស្បតិ៍ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបញ្ជាក់ថា យន្តហោះចម្បាំង F16 ចំនួន ១គ្រឿង បានធ្លាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។ អគ្គសេនាធិការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ថា យន្តហោះចម្បាំង F16 ដែលចូលរួមក្នុងការប្រយុទ្ធបានបំផ្លាញមីស៊ីលចំនួន៤គ្រាប់ ហើយយន្តហោះមួយក្នុងចំណោមយន្តហោះនោះបានបាត់ការទាក់ទងនៅគ្រាដែលចូលទៅជិតគោលដៅបន្ទាប់។ សេចក្តីថ្លែងការណ៍បានដាក់ថា “ដូចដែលវាបានប្រែក្លាយនៅពេលក្រោយ យន្តហោះបានធ្លាក់ ហើយអ្នកបើកយន្តហោះបានស្លាប់” ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃឧប្បត្តិហេតុមួយនេះនោះទេ។ គណៈកម្មការពិសេសនៃក្រសួងការពារជាតិអ៊ុយក្រែន...
ភ្នំពេញ៖ គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការធ្វើទស្សនកិច្ចនេះ ក៏ស្របពេលដែលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អូស្រ្តាលី ក្នុងចំណង AUKUS បាននិងកំពុងបន្តប្រើវោហាសាស្រ្ត វាយប្រហារកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា ទៅទស្សនាក្រុមហ៊ុនចម្រាញ់រ៉ែមាស របស់ខ្លួន នៅខេត្តមណ្ឌលគិរី។ ការជំរុញនេះធ្វើឡើងស្របពេលដែល ក្រុមជ្រុលនិយមមួយក្ដាប់តូច បាននិងកំពុងបំភ្លៃព័ត៌មានថា កម្ពុជា បានកាត់ខេត្តចំនួន៤ទៅឱ្យវៀតណាម ក្នុងនោះរួមមានទាំងខេត្តមណ្ឌលគិរី ផងដែរ។ ថ្លែងក្នុងឱកាស អនុញ្ញាតឱ្យ លោក ដឺរិក យីប...