កិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើកិច្ចប្រជុំពេញអង្គលើកទី១និងកិច្ចប្រជុំពេញអង្គលើកទី២នៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែតុលា ។ កិច្ចប្រជុំបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកំណត់ទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចចិត្ត ថ្ងៃទី២៥ខែតុលាត្រូវបានកំណត់ជាទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ហើយប្រទេសចិននឹងរៀបចំសកម្មភាពរំលឹកតាមទម្រង់ផ្សេងៗ៕
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងអញ្ជើញទៅកាន់ក្រុងGyeongjuនៃប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង សកម្មភាពចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមបណ្តាប្រទេសជាអង្គភាពសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិកបានចាប់ដំណើរការ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០ ដូចជា«និស្ស័យវប្បធម៌របស់លោកXi Jinping» «មាគ៌ានៃការធ្វើទំនើបកម្មតាមបែបផែនចិន»និង«សំឡេងរបស់អ្នក»ជាដើមនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់នៅប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួន២២នៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៤ ដូចជាអូស្រ្តាលី កាណាដា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូងរុស្ស៊ី ថៃនិងអាមេរិកជាដើម។ ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោកShenHaixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា នៅថ្ងៃទី២៣ ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី...
កាលពីថ្ងៃទី២៤ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងវ៉ាស៊ីនតោន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទទួលបានការយកចិត្តទុកដាក់ជាទូទៅទើបបានបិទបញ្ចប់នៅទីក្រុងប៉េកាំង នេះគឺជានិមិត្តសញ្ញាដ៏សំខាន់មួយទៀតសម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី ។...
សន្និបាតរំលឹកខួបទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ដែលបានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៥ខែតុលាទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់ ហើយតំបន់នានានៃទូទាំងតំបន់តៃវ៉ាន់ក៏បានរៀបចំសកម្មភាពរំលឹកខួបនៅថ្ងៃដដែលផងដែរ ។ ឥស្សរជនតំបន់តៃវ៉ាន់ជាច្រើនរូបបានថ្លែងនៅពេលផ្តល់សម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិននៅក្រុង Taipei ថា ការរួមគ្នារំលឹកការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ បានបង្ហាញពីការពិតជាក់ស្តែងដែលត្រើយទាំងសងខាងសុទ្ធតែជាប្រទេសចិនតែមួយ វានឹងមានអំណោយផលដល់ការបង្កើនការឯកភាពគ្នារបស់ជនរួមជាតិ ។ “ការកំណត់ជាច្បាប់ គឺមិនមែនជាពិធីរំលឹកធម្មតាទៀតទេ ដែលជានិមិត្តសញ្ញាដ៏សំខាន់លើផ្លូវសម្រេចការបង្រួបបង្រួមទាំងស្រុងនៃត្រើយទាំងសងខាង ហើយក៏បង្ហាញពីឆន្ទៈនិងការប្តេជ្ញាចិត្តនៃតំបន់ដីគោកនៃប្រទេសចិនផងដែរ ។” លោក Xiong Yi អគ្គលេខាធិការរងនៃបក្សសម្ព័ន្ធរួបរួមបានថ្លែងថា ការស្តារអធិបតេយ្យភាពឡើងវិញមិនត្រឹមតែប្រជាជនតំបន់តៃវ៉ាន់គួរអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាមោទនភាពរបស់ប្រជាជនចិនទាំងមូលផងដែរ ។...
កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសិង្ហបុរី និងសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ទទួលបានជោគជ័យ និងរួមគ្នាសម្រេចបានការអភិវឌ្ឍកាន់តែធំ។ លោក លី បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយប្រធានាធិបតីស្តីទីសិង្ហបុរី លោក Eddie Teo ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសនេះ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong un ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចនៅអាស៊ីរបស់លោក ដោយបន្ថែមថា លោកមានទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ លោក Trump បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានទៅអង្គុយនៅលើទឹកដីរបស់កូរ៉េខាងជើង ដោយគាត់បានជួបជាមួយលោក Kim នៅក្នុងតំបន់គ្មានយោធារបស់កូរ៉េទាំងពីរ។មេដឹកនាំទាំងពីរបានជួបគ្នាចំនួនបីដងពីឆ្នាំ២០១៨ដល់ឆ្នាំ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអះអាងកាលពីថ្ងៃសៅរ៍ថាប្រទេសឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើពិពិធកម្មការនាំចូលប្រេងរបស់ខ្លួន។ លោកRubio បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកាសកាលពីសប្តាហ៍មុនអំពីការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលផ្តោតលើក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft និង Lukoil ។ ឆ្លើយតបទៅនឹងសំណួរថាតើឥណ្ឌាមានឆន្ទៈក្នុងការកាត់បន្ថយការទិញប្រេងពីរុស្ស៊ីឬយ៉ាងណានោះ លោកRubio បាននិយាយថា៖មែនហើយ ខ្ញុំគិតថាឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍រួចហើយក្នុងការធ្វើពិពិធកម្មផលប័ត្រប្រេងរបស់ពួកគេ និងអ្នកដែលពួកគេទិញពី។ ដូច្នេះហើយ ឥណ្ឌាត្រូវការតែប្រេងច្រើនណាស់ ។ ប៉ុន្មានម៉ោងក្រោយមកលោក...
ធនាគារពិភពលោក បន្តចូលរួមអភិវឌ្ឍន៍កម្ពុជា ឈានទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យពង្រឹងក្រុមការងារ Hotline ជាមួយជនបរទេស ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេល ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យសព្វាវុធ ដែលត្រឡប់មកកាន់បន្ទាយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញលោក ប៉ាង លីដា មកជួប...
ត្បូងឃ្មុំ៖ ដើមខែក្រោយនេះ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែប្រពីណៃជាតិខ្មែរ នេះបើតាមការបញ្ជាក់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ លោក ប៉ែន កុសល្យ អភិបាលខេត្តបានលើកឡើងក្នុងឱកាសបើកកិច្ចប្រជុំដោយបានណែនាំដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈ...
ខេត្តសៀមរាប: តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុន ខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា...