បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយប្រទេសដាណឺម៉ាក និងហូឡង់ នឹងធ្វើការផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ចំនួន ៧៧គ្រឿង បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្ត្រីរូបនេះបាននិយាយថា លើសពីនេះ ទីក្រុងប៊ែរឡាំង មានបំណងផ្តល់ជើងបញ្ឈរបាញ់ស្វ័យប្រវត្តិប្រភេទ PzH ២០០០...
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា-ចិន បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ នៅថ្ងៃទី៦ សីហា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានចុះហត្ថលេខាលើផែនការការងារ...
ភ្នំពេញ៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសថៃ បានសម្តែងក្ដីពេញចិត្តក្នុងការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារការស្រលាញ់ជាតិពិតប្រាកដ និងចង់ឃើញការអភិវឌ្ឍនៅតាមព្រំដែន។ ពលករខ្មែរដែលកំពុងធ្វើការងារនៅថៃអ្នកស្រី ញ៉ិប នីកា បានឱ្យដឹងថា ការចូលរួមថវិកាជូនមូលនិធិអភិវឌ្ឍន៍ព្រំដែនជាមួយរាជរដ្ឋភិបាល គឺជាទឹកចិត្តស្រលាញ់ជាតិមាតុភូមិ ចង់ឱ្យតំបន់ព្រំដែនមានការអភិវឌ្ឍរីកចម្រើន មានភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត។ អ្នកស្រីបន្ថែមថា៖ «នាងខ្ញុំ និងក្រុមគ្រួសារសូមចូលរួមជាចំណែកតូចមួយជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីបព្វហេតុប្រទេសជាតិរបស់យើងទាំងអស់គ្នា» ។...
ឥស្លាម៉ាបាដ៖ យោធារបស់ប្រទេសប៉ាគីស្ថានបានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមភេរវករចំនួន ៩០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការចំនួន ៤.០២១ លើកនៅទូទាំងប្រទេសគិតនៅក្នុងខែសីហាកន្លងទៅនេះ។ លោក Ahmed Sharif Chaudhry អគ្គនាយកកិច្ចការទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងយោធភូមិភាគខាងកើតនៃ Rawalpindi ថា កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតបានចូលរួមនៅក្នុងប្រតិបត្តិការដែលដាក់គោលដៅទៅលើមូលដ្ឋានរបស់ក្រុមចារកម្ម ។ លោក Chaudhry បានលើកឡើងថា ប្រតិបត្តិការចំនួន...
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនរំពឹងថាព្រះរាជាណាចក្រ Eswatini នឹង “ធ្វើការសម្រេចចិត្តត្រឹមត្រូវ” និងកាត់ផ្តាច់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយកោះតៃវ៉ាន់។ Eswatini គឺជាប្រទេសអាហ្វ្រិកតែមួយគត់ដែលជាសម្ព័ន្ធមិត្តរបស់កោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយ Eswatini ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសន្និសីទប្លាស្ទិកអូដេសេយ៍ ក្រោមប្រធានបទ «វិធីកែច្នៃប្លាស្ទិកឱ្យទៅជាឱកាសអភិវឌ្ឍន៍» នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាប្លាស្ទិកគឺជាសត្រូវលាក់មុខរបស់យើង ដែលត្រូវចូលរួមយុទ្ធនាការប្រឆាំង ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋនិងដើម្បីកម្ពុជាស្អាត ។ លោករដ្ឋមន្រ្តី បានលើកជាសំណួរថា តើហេតុអ្វីបានជាយើងត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខរបស់យើង? លោករដ្ឋមន្ត្រីក៏បានផ្ដល់ចម្លើយថា មូលហេតុដែលត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការកាន់កាប់មាសរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងទំហំប្រមាណជា ១៨៨,៩ ពាន់លានដុល្លារ ហើយចំណែកនៃដុំមាសនៅក្នុងទុនបម្រុងអន្តរជាតិ របស់ប្រទេសឥឡូវនេះលើសពី ៣០ភាគរយ ជាលើកដំបូងក្នុងរយៈពេលជិតមួយសតវត្សកន្លងមកនេះ។ ធនាគារកណ្តាលនៃប្រទេសរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសុក្រថាតម្លៃនៃរូបិយវត្ថុមាសនៅក្នុងអន្តរជាតិទុនបម្រុងបានកើនឡើងជាង ៩ពាន់លានដុល្លារ ឬ ៥,១ភាគរយ ចាប់តាំងពីដើមខែសីហា។ តម្លៃមាសបានកើនឡើង ៣,៦ភាគរយ នៅក្នុងខែសីហាដើម្បីបញ្ចប់ខែនៅត្រឹមតម្លៃ ២,៥១៣ដុល្លារក្នុងមួយអោន ដែលមានន័យថាផ្នែកសំខាន់នៃការកើនឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា គាត់នឹងបង្កើតគណៈកម្មការ ប្រសិទ្ធភាពរដ្ឋាភិបាលឬ Government Effciency Commission ដែលក្នុងនោះនឹងដឹកនាំដោយសហគ្រិនមហាសេដ្ឋី Elon Musk ។ ប្រភពដដែលសរសេរទៀតថាលោក Trump បានគូសបញ្ជាក់ពីផែនការរបស់គាត់ក្នុងអំឡុងពេលសុន្ទរកថានៅឯក្លឹបសេដ្ឋកិច្ចញូវយ៉ក New...
ភ្នំពេញ៖ ពលករ និងបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន។ ពលករ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េបានលើកឡើងថា ការបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន សំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។ លោក...
ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ផ្លូវទាំងពីរខ្សែនោះរួមមាន៖ ខ្សែទី១៖ មានប្រវែង ៦១.២៣ គីឡូម៉ែត្រ តភ្ជាប់ពីភូមិជ្រោយថ្មក្រោម ឃុំឆ្លូង...