កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី ពាក់ព័ន្ធក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនកីឡាករទូក និងបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤ ។ លោកអភិបាលខេត្ត បានណែនាំដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំ ពិធីប្រណាំងទូកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវគ្រប់គ្រងឱ្យបាន ចំពោះអ្នកប្រាស់ប្រាស់ផ្លាកលេខឡាន ខ.ម និង ន ប ហើយត្រូវប្រើឱ្យចំគោលដៅផងដែរ។ ការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានបុគ្គលមួយចំនួន ដែលជាអ្នកប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ខ ម...
ភ្នំពេញ៖ បញ្ហារាំក្នុងពន្ធនាគារ ម១ ! សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង ដើម្បីពង្រឹងស្ថាប័នពន្ធនាគារ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤...
៨ខែឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរ អន្តរជាតិ ជាង៤លាននាក់ កម្ពុជា មិនចូលរួមយន្តការណា ដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែង ប្រឆាំងប្រទេស ឬប្លុកណានោះទេ សម្តេចធិបតី កំណត់ឱ្យក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង និង ក្រសួងសាធារណការ ពន្លឿនការចុះMOU លើការអភិវឌ្ឍន៍ផ្លូវដែក ឱ្យបានចប់សព្វគ្រប់ ក្នុងឆ្នាំនេះ...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣តោន គិតជាទឹកប្រាក់បានចំនួន ៣៣៥.៤០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករបានចំនួន ៤៤៥ ៩១៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន...
ភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» រៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំមន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា» ក្រោមកិច្ចសហការដោយ គ្លូប៊លធូហ្គេតដឺ ណុងហឹប ថេជូខេស៊ី ក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា...
លោកស្រី Harris ចាប់ផ្តើមវាយប្រហារ លើលោក Trump តាមរយៈសុខភាពរបស់គាត់ មន្ទីរប៉ង់តាហ្គោន ៖ សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទ័ព របស់ខ្លួនជាលើកដំបូង ទៅកាន់ប្រទេសអ៊ីស្រាអែល ប៉ូលីសអាមេរិក ចាប់ខ្លួនបុរសម្នាក់ ដែលមានកាំភ្លើង ស្លាកលេខឡានក្លែងក្លាយ នៅជិតកន្លែងជួបជុំរបស់លោក ដូណាល់ ត្រាំ នៅរដ្ឋ កាលីហ្វញ៉ា ចិន...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលអំណោយជាសម្ភារៈ ស្បៀងអាហារ និងថវិកា ពីមន្ទីរអង្គភាព និងសប្បុរសជននានា ដែលបានចូលរួមគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ។...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយ ស្ថានីយការពារដែនអាកាស នៅតំបន់រយៈកម្ពស់ខ្ពស់ (THAAD) ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីពង្រឹងការការពារដែនអាកាស របស់ប្រទេសនេះ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលផ្លោង ពីប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយលេខាធិការសារព័ត៌មានប៉ង់តាហ្គោន លោក Patrick Ryder រួមជាមួយនឹងការដាក់ពង្រាយដែលត្រូវបានអនុញ្ញាតដោយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin តាមការណែនាំរបស់ប្រធានាធិបតីលោក...