បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Aleksandr Fomin បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងរៀបចំផែនការសម្រាប់បង្កើនភាពតានតឹងបន្ថែមទៀតនៃជម្លោះអ៊ុយក្រែន ដោយការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសនេះ (អ៊ុយក្រែន)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងវេទិកាការពារជាតិ Xiangshan ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ លោក Fomin បានរំលឹកឡើងវិញនូវជំហររបស់ទីក្រុងម៉ូស្គូថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយបានដកស្រង់សម្តីមន្ត្រីយោធាដែលមិនបញ្ចេញឈ្មោះម្នាក់ថា យោធាកូរ៉េខាងត្បូងថ្មីៗនេះបានដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយចិនប្រហែល ១.៣០០គ្រឿង ដែលដំឡើងនៅមូលដ្ឋាននានា ដោយព្រួយបារម្ភអំពីហានិភ័យសុវត្ថិភាពដែលអាចកើតមាន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម យ៉ុនហាប់ថា កាមេរ៉ាត្រូវបានរចនាឡើងដើម្បីភ្ជាប់ទៅម៉ាស៊ីនមេជាក់លាក់មួយនៅក្នុងប្រទេសចិន ប៉ុន្តែមិនមានទិន្នន័យពិតប្រាកដណាមួយត្រូវបានលេចធ្លាយនោះទេ។ របាយការណ៍បានដកស្រង់សម្តីមន្ត្រីបាននិយាយថា កាមេរ៉ាទាំងនោះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ជាមួយនឹងប្រភពមកពីប្រទេសចិនរបស់ពួកគេបានកំណត់ក្នុងអំឡុងពេលត្រួតពិនិត្យឧបករណ៍កាលពីដើមឆ្នាំនេះ ។...
ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការនិងថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ១៤៥នាក់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចស្វែងយល់ ពីការបោះបង្គោលព្រំដែន ដែលចាប់ពីច្រកជ័យឃ្លាំងស្រុកស្នួល ខេត្តក្រចេះ ដល់ច្រកឡាប៉ាឃេ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ កម្មវិធីទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមនុស្សដឹងអំពីផែនការនេះថា សហភាពអឺរ៉ុបមានបំណងរៀបចំការបោះឆ្នោតដើម្បីដាក់ចេញ នូវពន្ធជាក់លាក់លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននៅថ្ងៃទី២៥ ខែកញ្ញា ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាការអ៊ឺរ៉ុបកំពុងឈានទៅដល់ការស្នើសុំពន្ធចុងក្រោយរហូតដល់ ៣៥,៣ភាគរយ លើរថយន្ត EV ដែលត្រូវបានផលិតក្នុងប្រទេសចិន លើសពីពន្ធនាំចូលរថយន្ត ១០ភាគរយ...
តូក្យូ៖ មនុស្សជិត ១ម៉ឺននាក់ កំពុងបាត់ខ្លួននៅក្នុងពេលចូលរួមហាត់ការកម្មវិធី បណ្តុះបណ្តាលបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ។ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញឲ្យដឹងថា សិក្ខាកាមដែលមាននៅក្នុងកំណត់ត្រាចំនួន ៩.៧៥៣នាក់ ដែលបានចូលរួមហាត់ការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យា នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន កំពុងបាត់ខ្លួននៅឡើយទេ ហើយករណីនេះបានបន្តនិន្នាការកើនឡើងជាបន្តបន្ទាប់ ដែលកំពុងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យដំណើរការប្រព័ន្ធការងារឡើងវិញ ដើម្បីឱ្យសិក្ខាកាមទាំងនោះចាកផុតពីការបំពានដូចនេះតទៅទៀត ។ នេះគឺមានចំនួន ៧៤៧នាក់ ច្រើនជាងចំនួននៅក្នុងឆ្នាំ២០២២ ហើយតំណាងឱ្យប្រហែល២ភាគរយនៃមនុស្សប្រហែល...
វ៉ាស៊ីនតោន៖ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សា ថាតើ ត្រូវអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយប្រទេសលោកខាងលិច ចូលទៅក្នុងប្រទេសរុស្ស៊ី ដែលជាជម្រើសមួយដែលបានធ្វើឱ្យភាពតានតឹងកើនឡើងជាមួយនឹងក្រុងម៉ូស្គូ ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានកើតឡើងជាមួយនឹងទីក្រុង គៀវ...
ភ្នំពេញ៖ ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅក្នុងប្រទេសជាមួយរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀតក្រុមហ៊ុនធានារ៉ាប់រងជាច្រើន បានបើកកម្មវិធីកីឡាវាយសីប្រមូលថវិកាសប្បុរសធម៌បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរដោយសរុបថវិកាប្រមូលបាន មានចំនួន ១៤.២៩០ដុល្លារអាមរិក។ ថ្លែងក្នុងកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌ របស់វិស័យធានារ៉ាប់រងសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ មានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានកោតសរសើរ វិស័យធានារ៉ាប់រងដែលចូលរួមជួយសង្គមតាមរយៈកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌ ដើម្បី រៃអង្គាសថវិកា...
ភ្នំពេញ៖ ជាដំណឹងប្រកបដោយអំណរសាទរសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា យ៉ាងហោចណាស់ មានក្រុមហ៊ុនធំៗ ចំនួន ៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពល នៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុន ចំនួន ២ នឹងចាប់ផ្ដើមសកម្មភាព នាពេលឆាប់ៗខាងមុខនេះហើយ។...
ភ្នំពេញ៖ ក្នុងការបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា...
បរទេស៖ រុស្ស៊ីបានចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហាររយៈចម្ងាយឆ្ងាយថ្មីមួយហៅថា Garpiya-A1 កាលពីឆ្នាំមុន ដោយប្រើម៉ាស៊ីន និងគ្រឿងបន្លាស់របស់ចិន ដែលខ្លួនបានដាក់ពង្រាយក្នុងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមប្រភពពីរពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប និងឯកសារដែលឃើញដោយសារព័ត៌មាន Reuters ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការស៊ើបការណ៍សម្ងាត់ ដែលរួមបញ្ចូលកិច្ចសន្យាផលិតសម្រាប់យន្តហោះគ្មានមនុស្សបើកថ្មី ការឆ្លើយឆ្លងរបស់ក្រុមហ៊ុនស្តីពីដំណើរការផលិត និងឯកសារហិរញ្ញវត្ថុ បានបង្ហាញថា...