ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់មន្ដ្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់ កុំលង់ជឿតាមអន្ទាក់នយោបាយ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ទាញទម្លាក់កម្ពុជាចូលក្នុងអន្លង់ នៃសង្គ្រាមស៊ីវិលជាថ្មី។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីកន្លងទៅ និងជាបន្តបន្ទាប់...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទលោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ឬ Meta ពីបទរៀបចំផែនការប្រឆាំងនឹងលោកក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០២០ ហើយបានព្រមាននាយកប្រតិបត្តិ Meta រូបនេះ មិនឱ្យធ្វើវាម្តងទៀតនៅក្នុងការបោះឆ្នោតខែវិច្ឆិកានេះ ។ នេះបើយោងតាមការដកស្រង់ចេញពីសៀវភៅដែលនឹងត្រូវបានចេញផ្សាយនាពេលឆាប់ៗនេះដែលឃើញដោយសារព័ត៌មាន Politico ។ យោងតាមសារព័ត៌មាន...
បរទេស៖ បុរសជនជាតិនូវែលសេឡង់ម្នាក់បានធ្លាក់ស្លាប់ពីលើសណ្ឋាគារប្រណិតមួយក្នុងទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បុរសជនជាតិនូវែលហ្សេឡង់រូបនេះ បន្តកើតមានឧប្បត្តិហេតុស្រដៀងគ្នាជាច្រើននៅទីក្រុងប៉ាតាយ៉ា រួមទាំងបុរសជនជាតិថៃម្នាក់ដែលបានធ្លាក់ស្លាប់ពីលើសណ្ឋាគារកាលពីថ្ងៃទី ១ ខែមិថុនា, បុរសជនជាតិរុស្សីចេញពីខុនដូនៅថ្ងៃទី៣ ខែមិថុនា, បុរសជនជាតិអាមេរិកម្នាក់ធ្លាក់ពីលើសណ្ឋាគារកាលពីថ្ងៃទី៤ ខែមិថុនា និងបុរសជនជាតិអាល្លឺម៉ង់ធ្លាក់ពីលើសណ្ឋាគារមួយនៅថ្ងៃទី៦ ខែមិថុនា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤...
យូអិន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ West Bank ។ ប្រធានអង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ រួមទាំងការបើកដំណើរការរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងខេត្ត Jenin, Tulkarm និង Tubas ពាក់ព័ន្ធនឹងការប្រើប្រាស់ការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យមានអ្នកស្លាប់...
បរទេស៖ ប្រធានាធិបតីលោក Zelensky បានបណ្តេញមេបញ្ជាការកងទ័ពអាកាស Oleskchuk ភ្លាមៗបន្ទាប់ពីអ៊ុយក្រែនបានបាត់បង់យន្តហោះចម្បាំង F-16 ដំបូងរបស់ខ្លួន និងស្លាប់អ្នកបើកយន្តហោះកំពូលម្នាក់។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី៣០ ខែសីហាថា “ខ្ញុំបានសម្រេចចិត្តជំនួសមេបញ្ជាការកងទ័ពអាកាស...
ភ្នំពេញ៖ ២៩ ធ្នូ «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានស្ថិតនៅក្នុងប្រតិទិន ឈប់សម្រាកការងារ របស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដែលត្រូវបានចុះហត្ថលេខា ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោក សយ សុភាព បានចាត់ទុកការដាក់បញ្ជូលថ្ងៃ «២៩ ធ្នូ » ទៅជាថ្ងៃឈប់សម្រាកនេះ គឺជា...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានវាស់វែងខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនទេ។ ការបញ្ជាក់របស់លោក ប៉ែន បូណា ធ្វើឡើងបន្ទាប់ពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់រូបភាព បង្គោលព្រំដែនកម្ពុជា-វៀតណាម អមជាមួយសារថា...
ភ្នំពេញ៖ នៅឆ្នាំ២០២៥ខាងមុខនេះ មន្ត្រីរាជការ កម្មករនិយោជិតមានថ្ងៃឈប់សម្រាក ២២ថ្ងៃ។ នេះបើតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការនិយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។ ប្រតិទិនឈប់សម្រាកដែលចុះសហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានកំណត់ថ្ងៃឈប់សម្រាកការងារមានថ្ងៃទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ។ ថ្ងៃទី ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក...
ប៉េកាំង៖ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និងរបួសជាច្រើននាក់។ លោក Geng បានឲ្យដឹងនៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីស្ថានភាពនៅមជ្ឈិមបូព៌ា ដោយកត់សម្គាល់ថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំកាលពីថ្ងៃពុធ ដោយផ្តោតលើទីក្រុងប៉ាឡេស្ទីន រួមទាំងទីក្រុង Tulkarm...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា លោក Pavel Popov អតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្លែងបន្លំទ្រង់ទ្រាយធំ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន។ របាយការណ៍បានឲ្យដឹងថា តុលាការរុស្ស៊ីបានបញ្ជាឲ្យបន្ដឃុំខ្លួនលោក Popov រហូតដល់ថ្ងៃទី២៩ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាលោក Popov និងមនុស្ស ២រូប ទៀតនៃក្រសួងការពារជាតិរុស្ស៊ី បានកេងយកថវិកាពីឆ្នាំ២០២១...