បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនជិត៤០០ នៅក្នុងប្រទេសរុស្ស៊ី និងជុំវិញពិភពលោកបន្ថែមទៀតហើយក្នុងក៏មាន រួមទាំងកូនប្រុសរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Andrey Belousov និងភរិយាផងដែរ។ ក្រសួងការបរទេស និងរតនាគារជាតិអាមេរិកបានប្រកាសវិធានការនេះកាលពីថ្ងៃសុក្រ នៅមុនថ្ងៃឯករាជ្យរបស់អ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្របន្តរបស់ក្រុងវ៉ាស៊ីនតោនចំពោះក្រុងគៀវ ក្នុងជម្លោះជាមួយក្រុងម៉ូស្គូ។ ទណ្ឌកម្មក៏បានពង្រីកដល់អង្គភាព និងបុគ្គលនៅអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ាផង។ ដោយគោរពតាមការអនុវត្តការដាក់ទណ្ឌកម្មសមាជិកគ្រួសាររបស់មន្ត្រីរុស្ស៊ី សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅឈ្មោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រីអាចបង់ប្រាក់សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដើម្បីធ្វើដំណើរទៅកាន់អឺរ៉ុបខាងលិចជាជាងស្នាក់នៅក្នុងប្រទេសរបស់ខ្លួន។ លោក Gergely Gulyas ដែលជាប្រធានការិយាល័យតំណាងឲ្យនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានហៅផែនការនេះថាជាការឆ្លើយតបដ៏មានសក្តានុពលចំពោះការដាក់ទណ្ឌកម្មលើប្រទេសហុងគ្រីដោយតុលាការយុត្តិធម៌អឺរ៉ុប (ICJ)។ កាលពីខែមុន តុលាការបានចេញការផាកពិន័យ ២០លានអឺរ៉ូ ឬត្រូវជា ២១៦លានដុល្លារ ប្រឆាំងនឹងទីក្រុង Budapest សម្រាប់ការមិនគោរពតាមច្បាប់របស់ EU...
ភ្នំពេញ៖ VPN គឺជាអក្សរកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” ឬ “បណ្តាញឯកជននិម្មិត” ។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាពប្រើប្រាស់ និងការលួចទិន្នន័យពីជនទុច្ចរិតនៅលើប្រព័ន្ធអ៊ីនធឺណិត។ ក្រៅពីនេះ ការប្រើប្រាស់ VPN ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចចូលទៅគេហទំព័រ ឫវេទិកាណាដែលមិនត្រូវបានអនុញ្ញានៅទីតាំងរបស់ពួកគេពីគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។ VPN ធ្វើការលាក់អាសយដ្ឋានអ៊ីនធឺណិតដែលគេហៅថា...
ភ្នំពេញ៖ នៅថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យលើវឌ្ឍនភាពគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី...
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះអាជីវកម្មអនឡាញ ក្លែងក្លាយ ដោយធ្វើការត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញ ឱ្យបានច្បាស់លាស់។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ សីហា នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឱ្យដឹងថា មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងពីជនរងគ្រោះដែលត្រូវបានក្រុមជនខិលខូច...
បរទេស៖ អនុប្រធានសភាឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកសភាឥណ្ឌូនេស៊ី បានលុបចោលផែនការផ្តល់សច្ចាប័នលើការកែប្រែ ដ៏ចម្រូងចម្រាសចំពោះច្បាប់បោះឆ្នោតរបស់ប្រទេសនេះ បន្ទាប់ពីអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខអគារសភា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រសិនបើត្រូវបានអនុវត្ត នោះការផ្លាស់ប្តូរអាចនឹងមានការពង្រឹងបន្ថែមទៀតនូវឥទ្ធិពលនយោបាយរបស់លោកប្រធានាធិបតី Joko Widodo ដែលកំពុងកាន់អំណាច។ សភាបានជួបប្រជុំគ្នាក្នុងសម័យប្រជុំបន្ទាន់មួយ ដើម្បីលុបចោលសេចក្តីសម្រេចមួយដែលធ្វើឡើងដោយតុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ី ស្តីពីនីតិវិធីនៃការបោះឆ្នោត ខណៈពេលដែលការកែប្រែមួយទៀត។ ប៉ុន្តែសភាបានលុបចោលការផ្តល់សច្ចាប័នបន្ទាប់ពីបរាជ័យក្នុងការសម្រេចបានកូរ៉ុមចំពេលមានការតវ៉ានៅខាងក្រៅអគារសភា។...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងការបរទេសកូរ៉េខាងជើងបានបរិហារគម្រោងលក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកទៅឱ្យកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងក៏បានសន្យាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងការការពាររបស់ខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache និងជំនួយផ្នែកដឹកជញ្ជូនដែលពាក់ព័ន្ធដល់កូរ៉េខាងត្បូងក្នុងតម្លៃប្រមាណ ៣,៥ ពាន់លានដុល្លារ។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់ស្កាត់បានដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា...
ភ្នំពេញ៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅថ្មីៗនេះ និងចំណាយពេលតាក់តែងចងក្រងជាង ៤ខែ ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ ដោយឥតគិតថ្លៃ យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មាន កុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារ ដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ...
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ចាត់ចែងក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសជាបន្ទាន់ ពោលគឺបាញ់នៅព្រលប់ថ្ងៃនេះតែម្តង ដោយប្រើប្រាស់ប្រភេទរថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំ ដើម្បីលុបបំបាត់ជម្រកមូសខ្លា ឱ្យបានទាន់ពេលវេលា ការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនេះ...