ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ការបន្ថែមជំនួយថវិការបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី...
បរទេស៖ ប្រភពប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា សាកសពជាច្រើននាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះនៅវ៉ាស៊ីនតោនឌីស៊ី។ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដំណើរការដោយ PSA បានបុកជាមួយឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ខណៈដែលយន្តហោះកំពុងខិតជិតអាកាសយានដ្ឋានជាតិ Reagan Washington ។ យោងតាមសារព័ត៌មាន The Guadian ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា NBC Washington...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការប្រកាសបង្កកជំនួយទៅកាន់បណ្តាប្រទេសនានានៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរនោះពីសំណាក់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបតែឡើងកាន់តំណែងថ្មីៗនេះ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មិនប៉ះពាល់ដល់ដំណើរការអភិវឌ្ឍទៅមុខរបស់កម្ពុជានោះទេ ។ លោក ប៉ែន បូណាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ មករានេះថា ការប្រកាសបង្កកជំនួយនេះ មិនប៉ះពាល់ដល់កម្ពុជានោះទេ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយថា ប្រទេសបារាំងនឹងមានឆន្ទៈក្នុងការដាក់ពង្រាយកងទ័ពទៅកាន់តំបន់ Greenland ចំពេលមានជម្លោះរវាងដាណឺម៉ាក និងសហរដ្ឋអាមេរិកនៅលើកោះអាកទិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំបូងបានបណ្ដែតគំនិតក្នុងការទិញយកបូរណភាពទឹកដីក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ហើយបានធ្វើឱ្យមានគំនិតឡើងវិញបន្ទាប់ពីការវិលចូលកាន់អំណាចកាលពីដើមឆ្នាំនេះ។ លោកបានលើកឡើងពីសារៈសំខាន់របស់តំបន់...
អាមេរិក បើកប្រតិបត្តិការបោសសំអាតអន្តោប្រវេសខុសច្បាប់ នៅក្នុងទីក្រុងញូវយ៉ក Google Maps ឈូងសមុទ្រម៉ិកស៊ិក ទៅឈូងសមុទ្រអាមេរិក តាមការចង់បានរបស់លោក ដូណាល់ ត្រាំ ណាតូអះអាងថា រុស្ស៊ីមានផែនការសម្លាប់ថៅកែ របស់ក្រុមហ៊ុនផលិតអាវុធយក្ស របស់សហភាពអឺរ៉ុប ក្រសួងយុត្តិធម៌អាមេរិក បណ្តេញបុគ្គលិករូបណាដែលបានពាក់ព័ន្ធនឹងការកាត់ទោសប្រធានាធិបតី ដូណាល់ ត្រាំ FBI នឹងធ្វើសមយុទ្ធហ្វឹកហ្វឺននុយក្លេអ៊ែរទ្រង់ទ្រាយធំ នៅក្នុងរដ្ឋញូវយ៉ក ក្នុងសប្តាហ៍នេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ជម្លោះអ៊ុយក្រែនអាចបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ២ខែទៀតប៉ុណ្ណោះហើយ ទីក្រុងគៀវនឹងបន្តថយចុះនៃប្រាក់សម្រាប់ប្រើប្រាស់ និងគ្រាប់រំសេវ ដែលវាអាស្រ័យទៅលើការបន្តការប្រយុទ្ធនៅពេលបច្ចុប្បន្ន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន Pavel Zarubin កាលពីថ្ងៃអង្គារ លោក Putin ត្រូវបានសួរអំពីលទ្ធភាពនៃការចរចាបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកPutinបានប្រាប់លោក Zarubin បន្ថែមទៀតថា៖...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈដល់លោក ហើស សិរីធន ជាទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើរដ្ឋលេខាធិការ។
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ជាច្រើនដែលប្រដាប់ដោយអាវុធធុនធ្ងន់បានបើកប្រតិបត្តិការការវាយឆ្មក់ជាបន្តបន្ទាប់ នៅទូទាំងទីក្រុងញូវយ៉កកាលពីព្រឹកថ្ងៃអង្គារដោយចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ ដែលសង្ស័យថាមានឧក្រិដ្ឋកម្មនិងជាប់ពាក់ព័ន្ធនឹងករណីហឹង្សានានា។ ភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិមាតុភូមិឬ Homeland Securtiy តាមរយៈលេខាធិកាដ្ឋាន Kristi Noem គឺជាអ្នកមើលការខុសត្រូវនៅក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយផ្ទាល់និងក៏ជាថ្ងៃទី៤ នៃការបំពេញការងាររបស់នាងក្នុងតំណែងនេះផងដែរ។ លោកស្រី Noem បានបង្ហោះនៅលើបណ្តាញសង្គម X នៅក្នុងការបង្ហោះមួយផ្សេងទៀត ដោយនាងបាននិយាយថាយើង...
បរទេស៖ ផែនទី Google នឹងផ្លាស់ប្តូរឈ្មោះ “ឈូងសមុទ្រម៉ិកស៊ិក” ទៅ “ឈូងសមុទ្រអាមេរិក” នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការនៅក្នុងប្រព័ន្ធឈ្មោះភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក , នេះបើតាម Google Maps បានបង្ហោះនៅក្នុង X កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្លាស់ប្តូរនឹងអាចមើលឃើញនៅក្នុងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ កំណត់ចំនួនចៅក្រម ទាំងអស់នៃតុលាការកំពូល មិនឱ្យលើសពី ៣០រូប ដោយរាប់បញ្ចូលទាំងប្រធាន និងអនុប្រធាននៃតុលាការកំពូលផង៕