បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ក្រុម ប្រទេស BRICS នឹងត្រូវទទួលរងការយកពន្ធ 100% លើទំនិញរបស់ពួកគេ ប្រសិនបើបណ្តាប្រទេសទាំងនោះព្យាយាមណែនាំរូបិយប័ណ្ណបម្រុង ដើម្បីប្រជែងនឹងប្រាក់ដុល្លារ។ លោក ត្រាំ បានគំរាមម្តងហើយម្តងទៀតក្នុងការប្រើប្រាស់ពន្ធគយ ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំងលោក Kash Patel ដែលជាអតីតមន្ត្រីសន្តិសុខដែលមានដើមកំណើតឥណ្ឌាដែលស្មោះត្រង់នឹងលោក ឱ្យធ្វើជានាយក FBI ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ត្រាំ បានសរសេរនៅលើ Truth...
បរទេស៖ ប្រទេសថៃបានឱ្យដឹងថា នាវាកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើទូកនេសាទរបស់ខ្លួន ធ្វើអ្នកនេសាទម្នាក់លង់ទឹក និងចាប់ខ្លួននាវិក ៣១ នាក់ ទៀត។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanatip Sawangsang បាននិយាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា...
បាងកក៖ ធនាគារកណ្តាលបានកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ មានភាពប្រសើរឡើងនៅក្នុងខែតុលា បើធៀបនឹងខែមុន ដោយសារការកើនឡើងជាលំដាប់ នៃប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍ និងការកែលម្អការប្រើប្រាស់វិស័យឯកជន ផលិតកម្ម និងការចំណាយរបស់រដ្ឋាភិបាល ។ ធនាគារកណ្តាលថៃ ហៅកាត់ថា (BOT) បានឱ្យដឹងថា ការមកដល់របស់ជនបរទេសរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅមានស្ថិរភាពកាលពីខែមុន ប៉ុន្តែប្រាក់ចំណូលពីវីស័យទេសចរណ៍ បានកើនឡើងដោយសារតែចំនួនអ្នកទេសចរចូលមកកាន់តែច្រើន និងការចំណាយខ្ពស់ជាងបន្តិចក្នុងការធ្វើដំណើរ ។ ការប្រើប្រាស់វិស័យឯកជនបានកើនឡើងនៅគ្រប់ប្រភេទសំខាន់ៗទាំងអស់ ដែលត្រូវបានជំរុញដោយផ្នែកដោយកម្មវិធីចែកចាយសាច់ប្រាក់របស់រដ្ឋាភិបាល...
បរទេស៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា យុវជនថៃជាង ៤លាននាក់ត្រូវបានទាក់ទាញឱ្យចូលលេងល្បែងអនឡាញ ដែលជាហានិភ័យនៃការវិវត្តទៅជាការញៀន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការព្រមាននេះត្រូវបានចេញដោយលោក Pongthep Wongwatcharapaiboon នាយកមូលនិធិលើកកម្ពស់សុខភាពថៃ ក្នុងអំឡុងសន្និសីទឆ្នាំ២០២៤ នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអំពីល្បែងស៊ីសង (CGS) ដែលធ្វើឡើងនៅតំបន់ Samyan...
OTTAWA៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau បានថ្លែងកាលពីថ្ងៃសុក្រអំពីចូលមកដល់ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លើពន្ធគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ។ លោក Trudeau ត្រូវបានដកស្រង់សម្តីដែលបានថ្លែងនៅលើកោះ Prince Edward ថា “រឿងមួយដែលសំខាន់ក្នុងការយល់កាន់តែច្បាស់នោះ គឺថា លោក ដូណាល់ ត្រាំ នៅគ្រាដែលលោកធ្វើសេចក្តីថ្លែងការណ៍បែបនោះ...
ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា តំបន់ហ្គាហ្សា បានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់ជនស៊ីវិល ដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំមុនចាប់តាំងពីសង្គ្រាមលោកលើកទី២ ។ ប្រភពបានឲ្យដឹងថា ស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីននៅតែជា “វិបត្តិជនភៀសខ្លួន ដែលមិនទាន់ដោះស្រាយយូរបំផុត” នៅលើពិភពលោក ដោយកត់សម្គាល់ថា UNRWA ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយ និងការការពារដល់ជនភៀសខ្លួនប៉ាឡេស្ទីន រហូតដល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងត្រូវបានរកឃើញ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ...
បរទេស៖ យោងតាមប្រធានគណៈកម្មាការមជ្ឈិមលោក Le Minh Hung បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមគ្រោងនឹងកាត់បន្ថយក្រសួងចំនួន ៥ចំណែក រដ្ឋសភា គ្រោងកាត់បន្ថយគណៈកម្មាធិការចំនួន៤ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១ ខែធ្នូ ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ីចូលជួបសម្ដែងការគួរសម នៅសៀមរាប-អង្គរនាថ្ងៃ១ ធ្នូ។...
ភ្នំពេញ៖ គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានសម្រេចឱ្យភាពយន្តខ្លីដែលមានចំណងជើងថា «ទៅអត់» ជាអ្នកជាប់ជ័យលាភីលេខ១ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ខណៈដែលជ័យលាភីលេខ២ បានទៅលើ ភាពយន្តខ្លីរឿង «នាគមាស» និងជ័យលាភីលេខ៣ រឿង «ផ្ការីកនាពេលនារាត្រី» ។ ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា...