ប៊ែរឡាំង៖ ប្រជាជនអ៊ឺរ៉ុបភាគច្រើនជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក នេះបើយោងតាមការស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមអ្នកគិតអាល្លឺម៉ង់ Bertelsmann Stiftung ។ ការស្ទង់មតិដែលបានធ្វើឡើងនៅទូទាំងរដ្ឋសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានរកឃើញថា ៦៣ភាគរយនៃអ្នកចូលរួមជឿថាវាដល់ពេលសម្រាប់អឺរ៉ុប ដើម្បីធ្វើតារាងទិសដៅរបស់ខ្លួន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីត្រឹមតែ ២៥ភាគរយក្នុងឆ្នាំ២០១៧ ។ ដូចគ្នានេះផងដែរ ៧៣ ភាគរយនៃប្រជាជនអឺរ៉ុបចង់ឱ្យអឺរ៉ុប...
អ៊ីស្តង់ប៊ុល៖ ការសម្រេចចិត្តរបស់តួកគី ក្នុងការបដិសេធមិនអោយយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលលោក អ៊ីសាក់ ហឺហ្សូក ចូលទៅកាន់ដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរទៅកាន់សន្និសីទអាកាសធាតុ COP29 នៅប្រទេសអាស៊ែបៃហ្សង់ បានបង្ហាញពីភាពតានតឹងដ៏យូរអង្វែងរបស់ប្រទេសជាមួយអ៊ីស្រាអែល លើបញ្ហាប៉ាឡេស្ទីន។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល បានស្នើសុំការអនុញ្ញាតឱ្យយន្តហោះរបស់លោក ហឺហ្សូក ប្រើប្រាស់ដែនអាកាសតួកគីធ្វើដំណើរទៅកាន់សន្និសីទនៅទីក្រុងបាគូ ប៉ុន្តែអាជ្ញាធរតួកគី បានច្រានចោលសំណើនេះ។ យោងតាមរបាយការណ៍របស់...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum បានសម្តែងការត្រៀមខ្លួនសម្រាប់ការនិរទេសជនចំណាកស្រុកដ៏ច្រើនរបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបង្ហាញថានឹងកើតឡើងនៅពេលលោកចូលកាន់តំណែង។ លោកស្រី Sheinbaum បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃថា “ក្នុងករណីមានការនិរទេស យើងនឹងទទួលជនជាតិម៉ិកស៊ិក ហើយយើងមានផែនការ សម្រាប់រឿងនេះ” ។ ដោយបង្ហាញពីការមិនពេញចិត្តរបស់លោកស្រីចំពោះ “ជនចំណាកស្រុកត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន” នោះហើយជាមូលហេតុ ដែលស្ថាប័នយុត្តិធម៌មាននៅគ្រប់ទីកន្លែងជុំវិញពិភពលោកដើម្បីការពារសិទ្ធិជាមូលដ្ឋាន។ លោកស្រីបានលើកឡើងថា...
ភ្នំពេញ៖ ការងារជួសជុលប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមអាជ្ញាធរជាតិអប្សរា ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា «ការងារជួសជុលប្រាង្គ G15 រយៈពេល ៦ខែកន្លងនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសទំនងជានឹងគោរពតាមដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រសិនបើគាត់មកទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួន។ តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្វែងរកលោក Netanyahu លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងជម្លោះនៅតំបន់ហ្គាហ្សាខណៈដែលអ៊ីស្រាអែល និងអាមេរិកបានថ្កោលទោស និងប្រឆាំងទៅនឹងសេចក្តីសម្រេចចិត្តមួយនេះ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស...
ប៉េកាំង៖ តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wang Shouwen បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសន្ទនា ពង្រីកផ្នែកនៃកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បាននិយាយកាលពីថ្ងៃសុក្រ។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា វានឹងផ្អែកលើការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ប្រទេសចិន ក៏នឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព...
“នេះជាពេលវេលាដែលមានលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងប្រេស៊ីល” “ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាង ៣០ច្បាស់” “ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមឈានចូល‘៥០ឆ្នាំមាស’បន្ទាប់”។ល។ មតិអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រេស៊ីលរបស់លោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី២០ ខែវិចិ្ឆកា ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំទាំងពីរនៅពាក់កណ្តាលផែនដីខាងកើត និងខាងលិច ឆ្នាំនេះចិន និងប្រេស៊ីលបានទទួលខួបទី៥០ នៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយក៏បានទទួលឱកាសដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់ផងដែរ ។ ដំណើរទស្សនកិច្ចនៅប្រេស៊ីលលើកនេះ គឺជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិននិងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិប្រេស៊ីលបានរួមគ្នារៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងប្រេស៊ីលនៅទីក្រុង Brasilia នៅថ្ងៃទី២០ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់។ ភ្ញៀវកិត្តិយសជាង ២០០ រូបមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ សិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប្រេស៊ីលបានចូលរួមក្នុងសកម្មភាពនេះ។...
ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់សេដ្ឋកិច្ច និងសង្គមរបស់ប្រេស៊ីលនិងឆ្លងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិជាលើកដំបូងចំពោះអ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលចំនួន ១១០៦នាក់ ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ទាំងនេះបានសម្គាល់ឃើញជាទូទៅថា ទំនាក់ទំនងចិន-ប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគីជាយូរណាស់មកហើយ ពោលគឺកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើវេទិកាពហុភាគី បានបំពេញបន្ថែមកម្លាំងចលករបន្ថែមទៀតក្នុងការគាំពារផលប្រយោជន៍នៃប្រទេសសកលខាងត្បូង និងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីលមានការវាយតម្លៃខ្ពស់បង្គួរចំពោះប្រទេសចិន ។ ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន...
កំពង់ឆ្នាំ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដី នៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។...