ភ្នំពេញ៖ ក្រោមកិច្ចសហការពី ក្រុមហ៊ុន Orkide Development រួមជាមួយដៃគូសហការផ្សេងៗទៀត ដូចជាក្រុមរត់ KKRC, ក្រុមហ៊ុន Forte និង ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រៀបចំកម្មវិធីរត់ក្នុងសហគមន៍នៅ Orkide The Botanic ដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន ១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន ១០.០០៤ក្បាល...
ម៉ានីល៖ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលមកក្នុងប្រទេសហ្វីលីពីននៅក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៨១នាក់ហើយ ខណៈមនុស្សប្រហែល ២០នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងមានកើតឡើងគ្រោះបាក់ដីផងដែរ ។ ប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់រួមមាន ចំនួន ៤៧នាក់នៅក្នុងខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល និងចំនួន ២៨នាក់នៅតំបន់ Bicol...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៣នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើភាគខាងជើងនៃតំបន់ហ្គាហ្សា និងភាគខាងត្បូង គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ។ នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅនៅថ្ងៃសុក្រ ដែលជាការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ស្ថិតនៅភាគខាងជើងនៃជំរំ Al-Shati ប្រភពក្នុងស្រុក និងសាក្សីបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះ ។ ក្រុមពេទ្យយោធាបានរាយការណ៍មកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរកប្រព័ន្ធផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសលីបង់ សាជាថ្មីបានសម្លាប់អ្នកកាសែតបីនាក់ និងជាច្រើននាក់ទៀតរងរបួសកាលពីព្រឹកថ្ងៃសុក្រ។ ការវាយប្រហារលើកនេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងតូចមួយនៅ Hasbaya ដែលជាកន្លែងដែលអ្នកកាសែតចំនួន១៨នាក់មកពីប្រព័ន្ធផ្សព្វផ្សាយរួមមាន Al Jazeera, Sky News Arabia និង TRT កំពុងស្នាក់នៅខណៈពេលដែលនិយាយអំពីជម្លោះអ៊ីស្រាអែលនិងហេសបូឡា។ យោងតាមសេចក្តីថ្លែងការណ៍របស់និយោជករបស់ពួកគេបានឱ្យដឹងថា អ្នកកាសែតបានផ្លាស់ប្តូរទីតាំងទៅកាន់ទីជម្រកដោយសារតែ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែខ្លាំងទៅលើកន្លែងស្នាក់នៅពីមុនរបស់ពួកគេ។ ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកម៉ោងក្នុងស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានច្រានចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសរបស់លោកដោយលោក Antonio Guterres បន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ មេដឹកនាំមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Kazan ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី១៦ ហើយ អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺ មានសារៈសំខាន់ណាស់សម្រាប់ការងាររបស់អង្គការសហប្រជាជាតិ ដោយប្រទេស...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ២៦ តុលា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ «ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន» គឺនឹងអាចផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរទៅកាន់ពិភពលោក។ ការបង្ហាញជំនឿនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រោមបរិយាកាសឱឡារិក...
ភ្នំពេញ៖ ជាមួយគម្រោងជំនួយ សម្រាប់កែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលឃើញអគារសិក្សា អគារពិសោធន៍ និងសម្ភារៈបរិក្ខារផ្សេងទៀតដែលភាគីចិនបានសាងសង់ជូនវិទ្យាល័យចំនួន ២៦កន្លែង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម បានជួយកែលម្អបរិយាកាសនៃការសិក្សារបស់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា «ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា»។...
ព្រះសីហនុ៖ ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។ យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល...