លោក Musk នឹងផ្តល់ប្រាក់រង្វាន់ ១លានដុល្លារ ជារៀងរាល់ថ្ងៃសម្រាប់ពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោត នៅរដ្ឋ Pennsylvania វៀតណាម នាំចូលបន្លែ និងផ្លែឈើច្រើនពីប្រទេសចិន ដោយសារតែតម្លៃថោក ជាងប្រទេសផ្សេង រហូតដល់ ៣០ភាគរយ លោក Donald Trump ធ្លាប់បានអះអាងថា បានគំរាមប្រធានាធិបតីរុស្ស៊ី ជាមួយនឹងការវាយប្រហារ លើទីក្រុងមូស្គូ...
តូក្យូ៖ មន្ត្រីជប៉ុនបានឲ្យដឹងថា ប្រមុខការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាក្នុងការពន្លឿនគម្រោងអភិវឌ្ឍន៍រួមគ្នា របស់ពួកគេនៃយន្តហោះចម្បាំងជំនាន់ក្រោយ។ កិច្ចប្រជុំនៅទីក្រុង Naples ភាគខាងត្បូងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីទាំងបីក៏បានបញ្ជាក់ផងដែរថា វិស័យសាធារណៈ និងឯកជននឹងបញ្ចប់កិច្ចសន្យាដំបូងរបស់ពួកគេនៅដើមឆ្នាំក្រោយ ឆ្ពោះទៅរកគោលដៅនៃការដាក់ពង្រាយយន្តហោះនៅឆ្នាំ២០៣៥ នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសជប៉ុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីអង់គ្លេស និងអ៊ីតាលី លោក...
បរទេស៖ ប៉ូលីសថៃ កំពុងតាមប្រមាញ់ក្រុមប្រដាប់អាវុធដែលចោទប្រកាន់ថា បានចាប់ពង្រត់ពាណិជ្ជករជនជាតិចិនពីរនាក់ពីការិយាល័យរបស់ពួកគេក្នុងទីក្រុងបាងកក ហើយបានជំរិតយកប្រាក់លោះពួកគេក្នុងតម្លៃប្រហែល ១២ លានបាតកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវីរសេនីយ៍ Pornthep Chalermkiat ប្រធានប៉ុស្តិ៍នគរបាល Sutthisarn បាននិយាយនៅថ្ងៃចន្ទថា បុរសទាំងពីរនាក់នេះគឺជាភ្នាក់ងារសម្របសម្រួលសម្រាប់ភ្ញៀវចិន។ ពួកគេបានប្រាប់ប៉ូលីសកាលពីយប់ថ្ងៃអាទិត្យថា...
បាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើ កងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។ ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល នាឱកាសអញ្ជើញជាតំណាង នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨...
ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលោក ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និង ជាអភិបាលខេត្តបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី...
ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងកំណើនយឺត ការរីករាលដាលនៃភ្លើងសង្គ្រាម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ប្រទេសចិននៅតែបន្តខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវវិធានការថ្មីៗជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ។ ចំណុចលេចធ្លោមួយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិភាគ និងសារព័ត៌មានអន្តរជាតិ នោះគឺការដាក់ចេញនូវវិធានការហិរញ្ញវត្ថុថ្មីរបស់រដ្ឋាភិបាលចិន ដែលមានគោលដៅចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល។ តាមរយៈវិធានការនេះ រដ្ឋាភិបាលចិននឹងកាត់បន្ថយអត្រាការប្រាក់គោលសម្រាប់កម្ចីដែលមានការដាក់បញ្ចាំអចលនទ្រព្យ និងកាត់បន្ថយអត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារចិន ពី ០,២៥ ទៅ...
ក្រុងដាកា៖ យោងតាមទិន្នន័យពីក្រសួងកសិកម្ម ដែលជំរុញឲ្យប្រទេសនេះបង្កើនការនាំចូលគ្រាប់ធញ្ញជាតិស្របពេលតម្លៃស្បៀងកើនឡើងនោះ គ្រោះទឹកជំនន់ក្នុងប្រទេសបង់ក្លាដេស បានបំផ្លាញអង្ករអស់ប្រមាណ ១,១លានតោន ។ គ្រោះទឹកជំនន់ដែលបង្កដោយភ្លៀងមូសុងធ្លាក់ចុះយ៉ាងខ្លាំង និងទឹកហូរខ្លាំងបានវាយប្រហារប្រទេសនេះបង្កជារលកធំៗចំនួន ២ លើកនៅក្នុងខែសីហា និងខែតុលា ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ៧៥នាក់ និងបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងជើង ដែលរងការខូចខាតដំណាំកម្រិតធ្ងន់ធ្ងរបំផុត ។ ក្រសួងកសិកម្មបានឲ្យដឹងថា គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះបានធ្វើឲ្យបាត់បង់ផលិតកម្មស្រូវយ៉ាងច្រើន ។...
ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ បានអះអាងអំពីការស្លាប់របស់មេដឹកនាំរបស់ខ្លួន គឺលោក Yahya Sinwar ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបណានោះទេដែលលោក Sinwar បានស្លាប់ឬអ្នកណានឹងក្លាយជាអ្នកស្នងតំណែងរបស់គាត់បន្តនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បានឲ្យដឹងថា ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាស្ទ្រីប “នឹងមិនអាចវិលត្រឡប់មកវិញបានទេ លុះត្រាតែការឈ្លានពានមកលើតំបន់ហ្គាហ្សាត្រូវបានបញ្ចប់ ដូចជាការដកងទ័ព គឺចង់សំដៅលើ (កងកម្លាំងអ៊ីស្រាអ៊ែល) ចេញពីតំបន់នេះ ហើយអ្នកទោសវីរជនរបស់យើងត្រូវបានដោះលែងពីពន្ធនាគរដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល...
ប៉ូលីសអាមេរិក ចាប់ខ្លួនបុរសម្នាក់ ដែលមានកាំភ្លើង ស្លាកលេខឡានក្លែងក្លាយ នៅជិតកន្លែងជួបជុំរបស់លោក ដូណាល់ ត្រាំ នៅរដ្ឋ កាលីហ្វញ៉ា ចិន បញ្ជូនទ័ពទៅធ្វើ សមយុទ្ធជុំវិញកោះតៃវ៉ាន់ភ្លាមៗ បន្ទាប់ពីលោក Lai ថ្លែងសុន្ទរកថា អ៊ីរ៉ង់ ព្រមានទាហានអាមេរិក ចំពោះហានិភ័យ ជុំវិញការដាក់ពង្រាយ ប្រព័ន្ធការពារ មីស៊ីល ទៅកាន់អ៊ីស្រាអែល...
អូតាវ៉ា៖ រដ្ឋាភិបាលសហព័ន្ធកាណាដាបាននិយាយកាលពីថ្ងៃសុក្រថា អាជីវកម្មអាចស្នើសុំការលើកលែងពន្ធលើរថយន្តអគ្គិសនី (EVs) ដែក និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសចិន។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការលើកលែងទោសនឹងផ្តល់ការធូរស្រាលពីការបង់ពន្ធបន្ថែម ឬការសងប្រាក់វិញនៃ surtaxes ដែលបានបង់រួចហើយ ដើម្បីធានាថា ឧស្សាហកម្មកាណាដា មានពេលវេលាគ្រប់គ្រាន់ ដើម្បីកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រភពបានបន្ថែមថា ការលើកលែងទោសក៏នឹងអនុវត្តចំពោះ surtaxs សក្តានុពលលើផលិតផលផ្នែកផលិតកម្មដ៏សំខាន់ផងដែរ ដោយកត់សម្គាល់ថា រដ្ឋាភិបាលសហព័ន្ធនឹងពិចារណាពីរយៈពេលសមស្របនៃការលើកលែងទោស។...