ភ្នំពេញ ៖ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រសួងកំពុងបង្កើត App មួយ ដើម្បីឲ្យប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធការងារនៅតាមច្រកចេញចូលតែមួយ ឬសំណូមពរ និងបញ្ហាអ្វីមួយ ដើម្បីឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិបានដឹង និងយកទៅដោះស្រាយ ហើយរដ្ឋបាលថ្នាក់ជាតិ ក៏ត្រូវតាមដាន ពីការដោះស្រាយនោះ។...
ប៊ែកឡាំង៖ កាលពីថ្ងៃអាទិត្យ ប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ ប្រដាប់ដោយពូថៅ និងគ្រាប់បែកមួយគ្រាប់ នៅទីក្រុង Hamburg ភាគខាងជើង ប្រទេសអាល្លឺម៉ង់ ។ បុរសដែលមានពូថៅនៅក្នុងដៃរបស់គាត់បានគ្រវី វាចុះឡើងដាក់មន្រ្តីប៉ូលិសក្នុន័យជា “លក្ខណៈគំរាមកំហែង” នៅក្នុងសង្កាត់ St Pauli នៃទីក្រុងខាងលើនេះ។ នេះបើយោងតាមអ្នកនាំពាក្យ ប៉ូលិសបានបញ្ជាក់ដូច្នេះ ។ ប៉ូលិសបានធ្វើការបាញ់ប្រហារ និងវាយបុរសនោះត្រូវចំជើង...
យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បានរិះគន់ផែនការដែលបានប្រកាសដោយយោធាកាលពីថ្ងៃអាទិត្យ នឹងផ្អាកយុទ្ធសាស្ត្រប្រចាំថ្ងៃ ក្នុងការប្រយុទ្ធគ្នា នៅតាមដងផ្លូវធំមួយចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។ គួរបញ្ជាក់ថា យោធាបានប្រកាសផ្អាក ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥និង០០នាទីដល់ម៉ោង ១៦និង០០នាទីម៉ោងសកល នៅក្នុងតំបន់ចាប់ពីផ្លូវឆ្លងកាត់ Kerem Shalom ទៅកាន់ផ្លូវ Salah al-Din...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅបន្តដាក់បទបញ្ជាដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្ដបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសគ្រឿងញៀន ដើម្បីសន្តិសុខសណ្តាប់ធ្នាប់ សង្គមជាតិទាំងមូល។ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ មិថុនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ គិតគូរទៅលើបទដ្ឋានគតិយុទ្ធនៃច្បាប់ លើការគ្រប់គ្រង និងរៀបចំបណ្តាញប្រព័ន្ធថាមពលហ្គាស សម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋ ជាពិសេសអាគារខ្ពស់ៗ ឲ្យមានស្តង់ដារសុវត្ថិភាពច្បាស់លាស់ ខណៈសម្តេចថា កម្ពុជា កំពុងឈានឆ្ពោះទៅ រកការប្រើប្រាស់ហ្គាសជំនួសការប្រើប្រាស់អូស ឬអគ្គិសនី ។ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ នៅវត្តភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម បានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីថ្វាយព្រះពរ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ៨៨...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការកើនឡើងនៃការវាយប្រហាររវាង អ៊ីស្រាអែល និងក្រុមហេសបូឡា តាមសេចក្តីរាយការណ៍បានជំរុញ ឱ្យមានការភ័យខ្លាច នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ដែលថាទីក្រុងវ៉ាស៊ីនតោន អាចត្រូវបានអូស ទាញចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាន់តែខ្លាំងជាងមុន។ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ត្រីអាមេរិកមានការព្រួយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីក្រុងគៀវ កំពុងបង្ខំចិត្តស្វែង រកជម្រើសថ្មីៗក្នុងការផ្គត់ផ្គង់ និងជួនកាលប្រភពអាវុធខុសច្បាប់ ដើម្បីបង្កើតការផ្គត់ផ្គង់ មិនគ្រប់គ្រាន់របស់បស្ចិមប្រទេស ។ ការលើកឡើងដែលបានធ្វើឡើងដោយស្ថាបនិក នៃក្រុមហ៊ុនទីភ្នាក់ងារលទ្ធកម្មការពារជាតិ អ៊ុយក្រែននិងជានាយករងលោកនៃអង្គភាពផងគឺលោក Vladimir Pikuzo បានបង្ហាញក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស The Times ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ។ អ្វីដែលនាំឱ្យអ៊ុយក្រែនចាប់ផ្តើមសម្លឹងមើលទៅប្រភពថ្មីសម្រាប់សព្វាវុធគឺការពិតដែលថាក្នុងរយៈពេលប៉ុន្មានខែដំបូងនៃជម្លោះមានតែអាវុធប្រមាណ ៦០ភាគរយ នៃអាវុធដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះត្រូវបានផ្គត់ផ្គង់ដោយលោកខាងលិច ចំណែកឯក្រុងគៀវត្រូវទិញតាមរយៈប្រទេសផ្សេងបន្ថែមទៅវិញ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពពីលោកប្រធានាធិបតីចិន Xi Jinping ថា សហរដ្ឋអាមេរិក បានព្យាយាមបង្កហេតុ យោធាចិនឱ្យវាយប្រហារកោះតៃវ៉ាន់ ប៉ុន្តែទីក្រុងប៉េកាំង មិនបានយកចិត្តទុកដាក់ទៅលើរឿងនេះទេ។ យោងតាមមនុស្សដែលបានដឹង លឺអំពីបញ្ហានេះបានឲ្យដឹងថា លោក Xi...
បរទេស៖ អភិបាលរដ្ឋញូវយ៉កមកពីគណបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក លោកស្រី Kathy Hochul បានស្នើច្បាប់ហាមប្រាមពាក់ ម៉ាសមុខនៅលើប្រព័ន្ធរថភ្លើងក្រោមដីក្នុងទីក្រុង NYC ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើ ប្រឆាំងនឹងពួកយូដា ដោយអះអាងថា ឧក្រិដ្ឋជនកំពុងលាក់អត្តសញ្ញាណ របស់ពួកគេដោយប្រើរបាំងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មុនពេលការរាតត្បាតជំងឺ Covid-19...