តូក្យូ៖ ប្រភពការទូតមួយ បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំក្រុមប្រទេសទាំងប្រាំពីរ គ្រោងនឹងថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើឱ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ យោធារុស្ស៊ី-កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំកំពូល របស់ពួកគេនៅក្នុងប្រទេសអ៊ីតាលី នៅចុងសប្តាហ៍នេះ ចំពេលមានការឈ្លានពាន របស់ទីក្រុងមូស្គូ មកលើអ៊ុយក្រែន។ ដោយលើកឡើងពីសេចក្តីប្រកាស សេចក្តីព្រាងច្បាប់ ដែលត្រូវចេញនៅក្នុងកិច្ចប្រជុំកំពូល រយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Fasano ភាគខាងត្បូងប្រទេសអ៊ីតាលី...
បរទេស ៖ អាជ្ញាធរប្រទេសម៉ាឡាវី មិនអាចទាក់ទងយន្តហោះ ដែលដឹកអនុប្រធានាធិបតី គឺលោក Chilima បានទេ បន្ទាប់ពីយន្តហោះ បានបរាជ័យ ក្នុងការចុះចត នៅទីក្រុង Mzuzu ហើយត្រូវត្រឡប់ក្រោយ ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងប្រទេសអេស្ប៉ាញ បានទទួលជួបពិភាក្សាការងារ ជាមួយបណ្ដាក្រុមហ៊ុនធំៗ របស់អេស្ប៉ាញ ដើម្បីបញ្ច្រៀបបន្ថែមទៀតអំពីបេសកកម្ម និងការត្រៀមខ្លួន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារ របស់វិនិយោគិន ដើម្បីធានានូវជោគជ័យភាព របស់បណ្ដាក្រុមហ៊ុន ដែលសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ។ បណ្ដាក្រុមហ៊ុន...
សេអ៊ូល៖ យោធាក្រុងសេអ៊ូលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបាល់ឡុងហោះដែលមានផ្ទុកសំរាមរាប់រយឆ្លងកាត់ព្រំដែន បន្ទាប់ពីប្អូនស្រីដ៏មាន ឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានព្រមានពីការឆ្លើយតបបន្ថែមទៀត ប្រសិនបើកូរ៉េខាងត្បូងរក្សា “សង្រ្គាមផ្លូវចិត្ត” របស់ខ្លួន ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើង បានបញ្ជូនបាល់ឡុងហោះរាប់រយចូលទៅក្នុងភាគខាងត្បូង ដោយនាំយកនូវសំរាមដូចជាកន្ទុយបារី និងក្រដាស អនាម័យបង្គន់ ដែលប្រទេសនេះហៅថា ជាការសងសឹក ចំពោះបាល់ឡុងហោះ...
ហ្គាហ្សា៖ អ្នកថ្មើរជើងស្ទើរតែមិនអាចដើរតាមផ្លូវនៃជំរុំជនភៀសខ្លួន Nuseirat ដែលនៅភាគកណ្តាល នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ ដែលត្រូវបានប្រែក្លាយ ត្រឹមតែពេញមួយយប់ ទៅជាតំបន់រងការបំផ្លិចបំផ្លាញ ជាមួយនឹងក្លិននៃការស្លាប់ ។ រថយន្តដែលបានឆេះ ការបំផ្លាញផ្ទះសម្បែង និងប្រឡាក់ឈាមពីជនរងគ្រោះ ត្រូវបានរកឃើញនៅតាមដងផ្លូវនៃជំរំ និងនៅតាមច្រកផ្លូវនានា បន្ទាប់ពីកងកម្លាំងពិសេសរបស់អ៊ីស្រាអ៊ែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងជំរំ ដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ចំនួន៤នាក់កាលពីថ្ងៃសៅរ៍ ។...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយស សមាគមសង្គហមិត្ត លោក ឆាយ ឫទ្ធិសែន នៅព្រឹកថ្ងៃ១១ មិថុនា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូង បស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត,...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃទី១១-២០ មិថុនា តម្លៃប្រេងសម្រាប់លក់ ដោយសាំងធម្មតាតម្លៃ៤.១០០រៀល ចុះថ្លៃ ១០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.០០០រៀល ចុះថ្លៃ៥០រៀល បើធៀបទៅនឹង១០ថ្ងៃមុន៕
កំពត: នៅលើកំពូលភ្នំបូកគោ ខេត្តកំពត ដែលមានកម្ពស់ ១០៧៥ម៉ែត្រ ក្រុមវិស្វករជំនាញបាន និងកំពុងមមាញ៉ឹក សាងសង់ព្រះពុទ្ធបដិមា ដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ តាមការបញ្ជាក់ពីក្រុមវិស្វករជំនាញ ព្រះពុទ្ធបដិមាលើកំពូលភ្នំបូកគោ គឺមានកម្ពស់ខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោមគំនិតផ្តួចផ្តើម របស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ការសាងសង់ព្រះពុទ្ធប្បដិមា...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧ រូប អាណត្តិទី ៤ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿនទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំអមដំណើរជាច្រើនអ្នកទៀត។ អភិបាលខេត្តកំពង់ចាម លោក...
ស្វីស៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្រប តាមកម្រិតទំនាក់ទំនង ការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣នាទី ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា។...