តេអេរ៉ង់៖ តុលាការស៊ីវិលអ៊ីរ៉ង់ ក្នុងទីក្រុងតេអេរ៉ង់ បានសម្រេចថា សហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣១២,៩៥ លានដុល្លារអាមេរិក ដល់គ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្មពីរលើក ដែលបានកើតឡើងនៅក្នុងសភារបស់ប្រទេសអ៊ីរ៉ង់ និងទីសក្ការបូជា Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់កាលពីខែមិថុនា ឆ្នាំ២០១៧ ។ យោងតាមទីភ្នាក់ងារ សារព័ត៌មាន Mizan នៃតុលាការរបស់ប្រទេសអ៊ីរ៉ង់ សេចក្តីសម្រេចនេះត្រូវបានចេញកាលពីថ្ងៃពុធ...
វ៉ាស៊ីនតោន ៖ សភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ដែលនឹងជំរុញកម្រិតបំណុលសហព័ន្ធចំនួន ៣១,៤ ពាន់ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយ ការចំណាយ របស់រដ្ឋាភិបាល រួមទាំងកម្មវិធីដែលគាំទ្រ ដោយប្រធានាធិបតី ប្រជាធិបតេយ្យលោក ចូ បៃដិន ។ ឆ្លងកាត់ដោយការបោះឆ្នោតតាមជួរគណបក្សពី ២១៧ ដល់ ២១៥...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន ជាថ្មីម្តងទៀត បានជំរុញឱ្យប្រទេសជប៉ុន ដោះស្រាយ ឱ្យបានត្រឹមត្រូវ នូវបញ្ហាពាក់ព័ន្ធនឹងការរុះរើរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមរបាយការណ៍ លោក Shinsuke Yamanaka ប្រធានអាជ្ញាធរ បទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃទី...
ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល នូវអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ ក្នុងអនុក្រឹត្យរបស់របស់រាជរដ្ឋាភិបាល ចុះហត្ថលេខា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដាក់ឲ្យអនុវត្តឡើងវិញ នូវអនុក្រឹត្យចុះថ្ងៃទី២៥...
នៅថ្ងៃទី ២៦ ខែមេសា ទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបានបើកស្លាកនៅទីក្រុង Guangzhou ប្រទេសចិន ។ ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ការសាងសង់ទីស្នាក់ការទូទៅ ប្រចាំនៅខេត្ត Guangdong...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យចក្រភពអង់គ្លេស មានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន បញ្ឈប់ការចោទប្រកាន់ ដោយគ្មានមូលដ្ឋានលើប្រទេសចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ស្តីពីគោលនយោបាយការបរទេស និងគោលជំហរលើប្រទេសចិនកាលពីថ្ងៃទី២៥ ខែមេសាថា វានឹងជាការក្បត់ផលប្រយោជន៍ជាតិ ដើម្បីប្រកាសសង្រ្គាមត្រជាក់ថ្មីមួយចំនួន...
នៅរសៀលថ្ងៃទី២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន តាមការណាត់ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន ។ លោក Xi Jinping បានលើកឡើងថា ការគោរពអធិបតេយ្យភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះព្យាយាម ដុតឲ្យខ្លោច រោចឲ្យឆៅ រឿងយកភាស៊ី អនាម័យ ពេលចូលទឹកដីខេត្តកែប ដោយទាមទារឲ្យដកតំណែង លោកអភិបាលខេត្ត លោក សោម ពិសិដ្ឋ ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសក្រើនរំលឹក ដល់មន្ត្រីទាំងអស់ត្រូវចាំឲ្យបានថា ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយឡើយ ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ បានថ្លែងថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...