ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើឡើងថា ដំណើរទស្សនកិច្ចរបស់លោក NONG RONG ឧបការីរដ្ឋមន្ត្រីការបរទេសចិន និងគណៈប្រតិភូនៅលើទឹកដីតំបន់ឆ្នេរ ដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ បន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិ ទាំងពីរដែលមានជាយូរលង់មកហើយ តាំងពីព្រះវររាជបិតានរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រកម្ពុជា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា មនុស្សចំនួន៦នាក់បានស្លាប់ និង១០៩នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងមួយបានបោកបក់នៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ។ខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារភូមិនានានៅក្នុងសង្កាត់ Lewe នៃ Nay Pyi Taw Union នៅម៉ោងប្រហែលម៉ោង៦និង៤៥នាទីល្ងាច ។ នាយកដ្ឋានសេវាពន្លត់អគ្គីភ័យរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងម៉ោង១២និង១៥នាទីល្ងាច ម៉ោងសកល...
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្របានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបញ្រ្ជាបច្បាប់ ស្តីពីក្រមសីលធម៌ សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ និងអនុសញ្ញាសហប្រជាជាតិ ស្តីពីនីតិសមុទ្រ...
ថ្ងៃទី២២ ខែមេសា ជាទិវាភពផែនដី របស់ពិភពលោក ហើយក៏ជាទិវាច្បាប់ពិភពលោក ។ សមាគមសង្គមស៊ីវិល និងអង្គការការពារបរិស្ថាន ជាច្រើននៅទូទាំងពិភពលោក បានរៀបចំធ្វើសកម្មភាព ដើម្បីលើកការប្រឆាំងតវ៉ា ចំពោះផែនការ របស់រដ្ឋាភិបាលជប៉ុន អំពីការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ នៃរោងចក្រ អគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ។ នាពេលថ្មីៗកន្លងទៅនេះ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា លោកមិនគិតអំពីការរំលាយសភាជាន់ទាប និងហៅការបោះឆ្នោតមួយ មួយថ្ងៃបន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកបានឈ្នះការបោះឆ្នោត សភាក្នុងអាសនៈចំនួន៤ ក្នុងចំណោមអាសនៈចំនួន៨ នោះទេ។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យនាយករដ្ឋមន្ត្រីថា “នៅពេលដែលយើងត្រូវអនុវត្តគោលនយោបាយសំខាន់ៗម្តងមួយៗ ខ្ញុំមិនគិតពីការរំលាយសភាជាន់ទាប និងការបោះឆ្នោតទូទៅ សម្រាប់ពេលនេះទេ” ។...
ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះបំពេញការងារតាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី១, យោធភូមិភាគទី៤, យោធភូមិភាគទី៥ និងយោធភូមិពិសេស ដើម្បីពិនិត្យវឌ្ឍនភាពការងារ, ការហ្វឹកហ្វឺន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តាកងឯកភាពទាំងអស់ សូមគោរពថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះ លោកនាយឧត្តមសេនីយ៍ ហ៊ុន...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍នៅសប្តាហ៍នេះថា ប្រទេសរុស្ស៊ី អាចនឹងត្រូវបង្ខំឱ្យបញ្ជូននាវាចម្បាំងដ៏ល្បីឈ្មោះ Pyotr Velikiy ដែលជានាវាយោធាដើរ ដោយថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតនៅលើពិភពលោកទៅកាន់កន្លែងសំណល់អេតចាយ ដោយសារតែតម្លៃនៃការថែទាំ និងទំនើបកម្មត្រូវបានគេចាត់ទុកថាខ្ពស់ពេក ។ ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្ត ចុងក្រោយបំផុតក្នុងការផ្លាស់ប្តូរជាបន្តបន្ទាប់ដោយទីក្រុងម៉ូស្គូ ដើម្បីកែលម្អកងទ័ពជើងទឹក ដែលជួបការលំបាករបស់ខ្លួន រួមទាំងនាវាផ្ទុកយន្តហោះ Admiral Kuznetsov...
ម៉ានីល៖ ប្រទេសចិន និងហ្វីលីពីន មានផលប្រយោជន៍រួម ច្រើនជាងការខ្វែងគំនិតគ្នា ហើយជម្លោះរបស់ពួកគេ នៅសមុទ្រចិនខាងត្បូង មិនបង្កើតបានជាទំនាក់ទំនងមិនល្អ រវាងប្រទេសទាំងពីរនោះទេ។ ការឯកភាពនេះ ត្រូវបានបញ្ជាក់ឡើងវិញ និងក្រិតតាមខ្នាតក្នុងកំឡុង ដំណើរទស្សនកិច្ចបន្តរបស់ទីប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេស Qin Gang ទៅកាន់ហ្វីលីពីន នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្នប្រឆាំង នឹងការជ្រៀតជ្រែករបស់អាមេរិក។ នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោក...
ម៉ានីល៖ ប្រទេសហ្វីលីពីន បានសម្តែងការព្រួយ បារម្ភលើ “ការកើនឡើងភាពតានតឹង” នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់រដ្ឋាភិបាល នៅទីក្រុងប៉េកាំងថា ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ប្រទេសចិន។ លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានជម្រាបជូនសមភាគីចិន លោក Qin Gang ថាទីក្រុងម៉ានីល កំពុងប្រកាន់យក...
បរទេស ៖ ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តបណ្តេញ អ្នកការទូតរុស្ស៊ីមួយក្រុមធំចេញពីប្រទេសរបស់ខ្លួន, នេះបើតាមក្រសួង ការបរទេសរុស្ស៊ីបានបង្ហាញ កាលពីថ្ងៃសៅរ៍ ។ បន្តិចក្រោយមក ស្រាប់តែទីក្រុងមូស្គូបានសងសឹកវិញ ដោយបញ្ជាឱ្យបុគ្គលិករបស់ទីក្រុងប៊ែរឡាំងជាច្រើននាក់ត្រឡប់ទៅផ្ទះវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់យ៉ាងលម្អិតទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា...