ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ៩ ចំនួន៩៥នាក់ថ្មី (លទ្ធផលបញ្ចាក់ដោយ PCR) ខណៈមានករណីជាសះស្បើយ១៩៣នាក់ និងស្លាប់៧នាក់ (មិនបានចាក់វ៉ាក់សាំង៥នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៨ ៥២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១១៤ ៧២៧នាក់ និងស្លាប់២ ៧៨៨នាក់៕
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ អ្នកបោះឆ្នោតជប៉ុន បាននំាគ្នាទៅបោះឆ្នោត ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី Fumio Kishida សង្ឃឹមថា នឹងឈ្នះជាសាធារណៈ ដែលធ្វើឲ្យ ថមថយនូវជំងឺរាតត្បាត ជាមួយនឹងការសន្យា...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានឲ្យដឹងថា ពួកគេប្រហែល ជាមិនអាចកំណត់ អត្តសញ្ញាណប្រភពដើមនៃកូវីដ-១៩ បាននោះទេ ប៉ុន្តែពួកគេបានសន្និដ្ឋានថា វាមិនត្រូវបានបង្កើតឡើង ជាអាវុធជីវសាស្ត្រនោះទេ ។ នៅក្នុងការវាយតម្លៃថ្មី នៃកន្លែងដែលមេរោគ បានចាប់ផ្តើម ការិយាល័យនាយកស៊ើបការណ៍ជាតិ...
ប៉ារីស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ថា លោក Emmanuel Macron បានបង្កើនភាពតានតឹង ជាមួយចក្រភព អង់គ្លេស ដោយ ព្រមានថា ជម្លោះលើសិទ្ធិនេសាទ គឺជាការសាកល្បង នៃភាពជឿជាក់ ជាសកលរបស់ចក្រ ភពអង់គ្លេស ។ លោក...
យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានអនុម័តដំណោះស្រាយ ស្តីពីការការពារការអប់រំ នៅក្នុងជម្លោះប្រដាប់អាវុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ដំណោះស្រាយលេខ ២៦០១ ដែលបានទទួលការគាំទ្រ ជាឯកច្ឆ័ន្ទ ពីក្រុមប្រឹក្សា ដែលមានសមាជិក ១៥ រូប ថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះរាល់ការរំលោភ...
កំពង់ចាម ៖ លោក សុខ លឹមហៀង ដែលជាអនុប្រធានមន្ទីរ ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដោយ លោក សុខ ស្រ៊ុន ត្រូវបានផ្លាស់ទៅទទួលភារកិច្ចថ្មី នៅក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ វិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះ ពាល់លើវិស័យ សំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង អំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ ក្នុងជុំទី១០ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ៕
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: ក្នុងរាជធានីភ្នំពេញ ដោយគោរពអនុវត្តតាមវិធានការ គោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លង រីករាល ដាលជំងឺកូវីដ-១៩ ៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋពង្វាង ការធ្វើចរាចរណ៍ នៅចំណុចការដ្ឋាន សាងសង់ស្ពាន អាកាសថ្មើរជើង សន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ រយៈពេល៤យប់ចាប់ ពីយប់២៩-៣១ តុលា និងយប់ថ្ងៃ២ វិច្ឆិកា ពីម៉ោង៦យប់ដល់៧ព្រឹក ។ ការស្នើឲ្យពង្វាងនេះ ដើម្បីឲ្យដំណើរ ការសាងសង់ឡើង គ្រោងដែកតួស្ពាន...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោក វាល្លាឌីមា ពូទីន ប្រធានាធិបតីរុស្ស៊ី បន្តជួយកម្ពុជា លើផ្នែកមួយចំនួនទៀត ។ ផ្នែកមួយចំនួនដែលសម្តេចតេជោ ស្នើឲ្យរុស្ស៊ីបន្តផ្ដល់ជំនួយនោះ រួមមាន ៖ ការបណ្ដុះបណ្ដាល...