គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា អ្នកនាំពាក្យយោធាបានឲ្យថា កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអ៊ែល បានសម្លាប់ចំណាប់ខ្មាំង៣នាក់ ក្នុងតំបន់ហ្កាហ្សា ដោយក្រុមហាម៉ាស់ ក្នុងអំឡុងពេលឧប្បត្តិហេតុមួយ ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យ ។ យោធាបានបញ្ជាក់ថា ចំណាប់ខ្មាំងត្រូវបាន សម្លាប់នៅក្នុងអំឡុងពេលប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សា ហើយបានសម្តែងការរំលែកទុក្ខ ដល់ក្រុមគ្រួសារខណៈដែលបានលើកឡើងថា នឹងធ្វើឲ្យមាន...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ប៉ូលិសជាតិ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មនុស្ស ចំនួន២៦ នាក់បានរងរបួស នៅគ្រាដែលអនុប្រធាន ក្នុងតំបន់ម្នាក់ បានបំផ្ទុះគ្រាប់បែកដៃ ជាច្រើនគ្រាប់នៅក្នុងអគារ ក្រុមប្រឹក្សាភូមិក្នុងតំបន់ Zakarpattia ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ។ ប៉ូលិសបានឲ្យដឹងនៅ...
រ៉ូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា កាលពីថ្ងៃសុក្រមនុស្សចំនួន៤១នាក់ ត្រូវបានចាប់ខ្លួននៅ ក្នុងប្រទេសអ៊ីតាលី នៅក្នុងប្រតិបត្តិការប៉ូលិសទូទាំងប្រទេស ដែលផ្តោតលើក្រុមឧក្រិដ្ឋជនអនីតិជន ។មនុស្សចំនួន៧៤នាក់ទៀត ត្រូវបានរាយការណ៍ទៅប៉ូលិស ដើម្បីបើកការស៊ើបអង្កេត ។ ក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុសចំនួន៤នាក់ ក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន និង២៤នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានរាយការណ៍ថា ជាអនីតិជន...
កិច្ចប្រជុំការងារ សេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើជារៀងរាល់ចុងឆ្នាំ គឺជាបង្អួចដ៏សំខាន់ សម្រាប់ឥស្សរជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីអង្កេតមើល ទិសដៅ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិម បានបើកធ្វើនៅក្រុងប៉េកាំង តាមការគ្រោងទុក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ...
ភ្នំពេញ ៖ លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានបញ្ជាក់ថា ក្រុមហ៊ុន PFI មានបំណងពង្រីក ការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម...
ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា មិនទាន់មានតម្រូវការ ឱ្យក្រុមហ៊ុនបរទេសមកវិនិយោគ បើកអាជីវកម្មតាក់ស៊ីអគ្គិសនីឡើយ ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ប្រជាពលរដ្ឋ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី...
យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ស៊ីរ៉ែននៃការបាញ់គ្រាប់រ៉ុក្កែត បានបន្លឺឡើង នៅពេលថ្ងៃរៀបលិច កាលពីថ្ងៃសុក្រនៅក្នុងទីក្រុងយេរ៉ូសាឡឹម និងទីក្រុងក្បែរនោះ ជាច្រើនរួមទាំងក្រុង Bet Shemesh ផងដែរ ។យោងតាមអ្នកយកព័ត៌មាន Xinhua ដែលឈរជើងនៅទីនោះ បានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងបានបន្លឺឡើងនៅកណ្តាលក្រុងយេរ៉ូសាឡឹម ហើយប្រព័ន្ធការពារដែនអាកាស...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អ្នកសម្ដែងមតិប្រឆាំង ដំណើរទស្សនកិច្ចរបស់សម្ដេច នៅប្រទេសជប៉ុន នាពេលនេះ ត្រូវធ្វើយ៉ាងណា កុំឱ្យបាក់មុខប្រទេសជាតិរបស់ខ្លួន។ នាឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ បានធ្វើសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់កាលពីថ្ងៃសុក្រថា កងទ័ពរុស្ស៊ី បានរារាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកជាច្រើន របស់អ៊ុយក្រែន នៅលើឧបទ្វីបCrimea។ ក្រសួងបាននិយាយថា កងកម្លាំងរបស់ទីក្រុងគៀវ បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ UAV ចំនួន ២៦គ្រឿង ដែលមានផែនការសំដៅ ទៅកាន់តំបន់ Crimea...
បរទេស ៖ ចៅក្រមសហរដ្ឋអាមេរិក បានកាត់ទោសអតីតប្រធានការិយាល័យ ប្រឆាំងការស៊ើបការណ៍សម្ងាត់ FBI ប្រចាំទីក្រុងញូវយ៉ក លោក Charles McGonigal ឱ្យជាប់ពន្ធនាគា៥០ខែ កាលពីថ្ងៃសុក្រក្រោយរកឃើញទោស កំហុសធ្វើការងារ ឲ្យជនជាតិរុស្សី។ តុលាការបានលើកឡើង ពីផលវិបាកផ្នែកសន្តិសុខជាតិ ធ្ងន់ធ្ងរនៃការងាររបស់គាត់ជាមួយអ្នកជំនួញ ជាសេដ្ឋីជនជាតិរុស្ស៊ី ដែលមានឈ្មោះ Oleg Deripaska ដែលបច្ចុប្បន្ន...