ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បាន ប្រកាសសាលដីកា និង តម្កល់ទោសពិរុទ្ធជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដាក់គុកអស់មួយ ជីវិត ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត១គីឡូក្រាម ដោយលេបថ្នាំញៀនទុក នៅក្នុងពោះរបស់គាត់ ប្រព្រឹត្តនៅចំណុច ច្រកអ្នកធ្វើដំណើរមកដល់ នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ...
នៅខែសីហាឆ្នាំនេះ បន្ទាប់ពីកងទ័ពបរទេស ដែលដឹកនាំដោយអាមេរិក រងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិ ក្រុងកាប៊ុល រួចមក កងទ័ពបរទេសទាំងនេះ ក៏បានចាប់ផ្តើមបាញ់កាំភ្លើង ទៅកាន់ជនស៊ីវិល ដោយឥតប្រណី ។កងទ័ពអាមេរិក បានធ្វើការសម្លាប់រង្គាល នៅអាហ្វហ្កានីស្ថាន តែរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការ ជំនុំជម្រះ នៅឡើយទេ ដែលធ្វើឱ្យមនុស្សគ្រប់ គ្នាងឿងឆ្ងល់ថា ៖...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំយុទ្ធសាស្ត្រ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពេលប្រារព្ធទិវា អន្តរជាតិ លើកទី១៦ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦។ គួរបញ្ជាក់ផងដែរថា...
បរទេស ៖ ក្រសួងការ បរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការកោះអញ្ជើញ ឯកអគ្គរាជទូត ជប៉ុន ប្រចាំ នៅទីក្រុងប៉េកាំង ឲ្យជួបប្រជុំបន្ទាន់មួយ ក្រោយអតីត នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយថា មិនថាប្រទេស លោកឬ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ តាមសេចក្តី រាយការណ៍ បានជួបគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស្របពេលការបែកបាក់គ្នា រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែរីកធំខ្លាំងឡើង ជុំវិញបញ្ហាប្រទេស អ៊ុយក្រែន ។ កិច្ចពិភាក្សាគ្នា របស់លោក Antony...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន២៤នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន២១នាក់ និងស្លាប់ចំនួន៤នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២០នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ២០៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥៦៩នាក់...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ ជាបន្តបន្ទាប់ឥតឈប់ឈរ ។ លោកអភិបាលខេត្ត បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្ត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងយន្ដការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ប្រមាថ មាក់ងាយលើជនមានពិការភាព។ យោងតាមសារលិខិត ក្នុងឱកាសទិវាជន មានពិការភាពកម្ពុជា លើកទី២៣ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ នាថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកថា ធ្វើយ៉ាងណាកុំធ្វើឲ្យកម្ពុជា ក្លាយទៅជាធុងសំរាម បោះចោលបច្ចេកវិទ្យា ហួសសម័យ តែត្រូវនាំមកវិញនូវបច្ចេកវិទ្យាទំនើបៗចូលមក ព្រមទាំងបច្ចេកវិទ្យា ទាន់សម័យកាល។ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ខេត្តព្រះសីហនុ នារសៀលថ្ងៃ១ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ...