ភ្នំពេញ ៖ ក្នុងឱកាសជួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធា សហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើ ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះការចង់ឲ្យមានទំនាក់ទំនងល្អ រវាងអាមេរិកនិងកម្ពុជាឡើងវិញ...
បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានជាង២០តោន ដែលមានតម្លៃ៦,៤៥ពាន់លានបាត ស្មើនឹងប្រហែល១៧៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ ។លោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណៈ បានថ្លែងថា គ្រឿងញៀនខុសច្បាប់ដែលត្រូវបានដុតបំផ្លាញ ដែលរឹបអូសបានពី៤១.៨០០ករណី ដែលរួមមានភាគច្រើន មេតាមហ្វេតាមីន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរបស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់សារធាតុរ៉ែសំខាន់ៗ ដូចជាវត្ថុប្រើប្រាស់ក្នុងឧបករណ៍ អេឡិចត្រូនិក និងរថយន្តអគ្គិសនី ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពលកើនឡើងរបស់ប្រទេសចិន នៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីឧស្សាហកម្មមកពីប្រទេសទាំងបី ក្នុងទីក្រុងវ៉ាស៊ីនតោន អ្នកទាំងបីបានឲ្យដឹងថា ពួកគេក៏បានយល់ព្រម លើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិជ្ជាទំនើបផ្សេងទៀត រួមទាំងការផ្សារភ្ជាប់ជាមួយ នឹងការត្រួតពិនិត្យការនាំចេញ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដ ដោយជោគជ័យកាលពីថ្ងៃពុធ លើការបំបែក និងដឹកនាំការសាកល្បងក្បាល គ្រាប់ចល័តនីមួយៗ ។ ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ការធ្វើតេស្តនេះត្រូវបានអនុវត្តដោយប្រើម៉ាស៊ីន ដំណាក់កាលទី១មីស៊ីលផ្លោងឥន្ធនៈរឹង កម្រិតមធ្យមក្នុងរយៈចម្ងាយពី១៧០ទៅ២០០គីឡូម៉ែត្រ ។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្បាលគ្រាប់ចល័តដែលបំបែកបានត្រូវបាន ដឹកនាំយ៉ាងត្រឹមត្រូវ...
បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរៀបចំការបោះឆ្នោត ជុំចុងក្រោយសម្រាប់ ការបោះឆ្នោតព្រឹទ្ធសភា ក្នុងទីក្រុងបាងកក ក្រោយពីអាណត្តិសមាជិកព្រឹទ្ធសភាអាណត្តិ៥ឆ្នាំបានបញ្ចប់នៅក្នុងខែឧសភា ។គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ថា (EC) បានឱ្យដឹងថា កាលពីមុនប្រកួតប្រជែងនៅថ្នាក់ស្រុក និងខេត្តនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បេក្ខជនទទួលជោគជ័យចំនួន២.៩៨៩ នាក់បានឈានទៅបោះឆ្នោតព្រឹទ្ធសភាជាតិ ដែលពួកគេបានបោះឆ្នោតក្នុងចំណោម ពួកគេដើម្បីជ្រើសរើសសមាជិក សភាជាន់ខ្ពស់ចំនួន២០០រូប តំណាងឱ្យក្រុមសង្គម និងវិជ្ជាជីវៈចំនួន ២០ប្រភេទ...
ញ៉ូដេលី៖ បើតាមការបញ្ជាក់ របស់មន្ត្រីនាយកដ្ឋានសុខភាព នៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្ស២នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ Zika នៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគនិរតី នៃប្រទេសឥណ្ឌា ។វេជ្ជបណ្ឌិតអាយុ៤៦ឆ្នំា និងកូនស្រីជំទង់របស់គាត់ បានធ្វើតេស្តវិជ្ជមានឃើញមានវីរុស Zika ក្នុងខ្លួន រស់នៅក្នុងសង្កាត់ Pune នៃរដ្ឋ Maharashtra ហើយអ្នកទាំង២...
គោលការណ៍ សេដ្ឋកិច្ចបៃតង លំនាំចិន ដែលជាការរួមបញ្ចូលគ្នា នៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបាន រំលេចពីលក្ខណៈនិរន្តរភាព ឆ្ពោះទៅរកការលើកកម្ពស់ ជីវភាពរស់ នៅរបស់មនុស្សជាតិ និងកំពុងជំរុញ ការអភិវឌ្ឍ ឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿន អភិវឌ្ឍប្រកប ដោយចីរភាព សម្រាប់ឆ្នាំ២០៣០ ដែលជាទិសដៅដាក់ចេញ ដោយអង្គការសហប្រជាជាតិ...
ថ្ងៃទី ២៥ ខែមិថុនា នៅក្រុងតាលាន ប្រទេសចិន លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើក វេទិកាដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា ។ លោកបានលើកឡើងថា យើងត្រូវប្រឈមមុខ ដោយត្រឹមត្រូវ ចំពោះភាពលំបាកខាង កំណើន នៃសេដ្ឋកិច្ចសកល ហើយមើលពីបញ្ហាអភិវឌ្ឍន៍ តាមចក្ខុវិស័យ...
កាលពីថ្ងៃទី ១៥ ខែមិថុនា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុប(UEFA Euro 2024) បាននិងកំពុងដំណើរ ការយ៉ាងក្តៅគគុក ដែលបានទាក់ទាញ ក្រសែភ្នែក របស់អ្នកចូលចិត្តបាល់ទាត់ នៅទូទាំងពិភពលោក ផ្តោតសំខាន់លើ ប្រទេសអាល្លឺម៉ង់ ។ សកម្មភាពឧបត្ថម្ភ នៃការប្រកួតកីឡា លំដាប់កំពូលអន្តរជាតិនេះ គឺជាបង្អួចដ៏សំខាន់មួយ សម្រាប់សង្កេតមើលការ អភិវឌ្ឍសេដ្ឋកិច្ចសកល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីម្នាក់ នៃស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ុយក្រែន ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងបន្ទប់មួយ នៅសណ្ឋាគារ Hilton ក្នុងទីក្រុងគៀវ។ បណ្តាញសារព័ត៌មានអនឡាញ Strana UA បានរាយការណ៍ពីការរកឃើញនេះ កាលពីថ្ងៃពុធដោយដកស្រង់ ប្រភពអនុវត្តច្បាប់។Strana បានដកស្រង់ប្រភពរបស់ខ្លួន ហើយបញ្ជាក់ថាកាលពីម្សិលមិញម៉ោងប្រហែល១១ព្រឹក សាកសពរបស់មន្ត្រីម្នាក់នៅស្ថានទូត...