ភ្នំពេញ ៖ យោងតាមផេកផ្លូវការ របស់កម្មវិធីទូរទស្សន៍មួយ របស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីកម្ពុជា ពិសេសតំបន់អង្គរធ្វើជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃ៣០ តុលា ។ ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលទាំងស្រុង នូវគំនិតនៃបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដែលមានន័យថាវាស្មើនឹង ជ័យជម្នះដោយក្រុមហាម៉ាស់។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន ដោយប្តេជ្ញាថា ៖ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស...
បរទេស៖កិច្ចព្រមព្រៀង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលអនុញ្ញាតឱ្យពលរដ្ឋ របស់ពួកគេឆ្លងកាត់ព្រំដែន រវាងប្រទេសនានា ដោយគ្មានទិដ្ឋាការ លែងមានសុពលភាពទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការ របស់ក្រសួងការបរទេសរុស្ស៊ី ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមការចេញ ផ្សាយរបស់ RT សេចក្តីជូនដំណឹង បាននិយាយថា ៖កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី និងរដ្ឋាភិបាលនៃអ៊ុយក្រែនស្តីពីការធ្វើដំណើរដោយគ្មានទិដ្ឋាការរបស់ពលរដ្ឋ នៃសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសតួគីកាលពីថ្ងៃចន្ទ បានចេញសេចក្តី ប្រកាសថ្កោលទោស យ៉ាងខ្លាំងទៅលើការវាយប្រហារ ដោយប្រទេសអ៊ស្រាអ៊ែល ទៅលើមន្ទីរពេទ្យមិត្តភាពមួយកន្លែង រវាងតួគីនិងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។ ក្រសួងបរទេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ មិនអាចមានហេតុផល សម្រាប់ការវាយប្រហារ បែបនេះលើមន្ទីរ ពេទ្យមហារីក តែមួយគត់នៅហ្គាហ្សានោះទេ ចាប់តាំងពីព័ត៌មានចាំបាច់ទាំងអស់ រួមទាំងការសម្របសម្រួល...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនពលរដ្ឋប៉ាឡេស្ទីន ដែលបានស្លាប់ ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៨.៣០៦នាក់ហើយ ។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការគាំទ្រដែលផ្តល់ដោយប្រទេស លោកខាងលិចមួយចំនួន ដែលភាគច្រើន ដោយសហរដ្ឋអាមេរិក ដល់អ៊ីស្រាអែល បានបើកភ្លើងខៀវឱ្យមានការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្ម ដែលកំពុងបន្តនៅ ក្នុងតំបន់ហ្គាហ្សា។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងការហៅទូរស័ព្ទជាមួយប្រទេសកាតា Emir Sheikh Tamim bin Hamad Al...
គ៊ែរ៖ អេហ្ស៊ីបបានព្រមាន អំពីហានិភ័យធ្ងន់ធ្ងរ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសន្តិសុខ ដែលមិនធ្លាប់មានពីមុនមក ដែលអាចបណ្តាលមកពីការ វាយប្រហារលើដីទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងអេហ្ស៊ីប បានចាត់ទុករដ្ឋាភិបាល អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះការរំលោភលើដំណោះស្រាយ ដែលបានអនុម័ត ដោយមហាសន្និបាត អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដែលអំពាវនាវឱ្យមានបទឈប់ បាញ់មនុស្សធម៌ជាបន្ទាន់ យូរអង្វែង និងនិរន្តរភាព...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានចង្អុលបង្ហាញថា ក្តីសង្ឃឹមសម្រាប់កិច្ចចរចា នៅខែក្រោយរវាងប្រធានាធិបតី អាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping អាចនឹងមិនមាននោះទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើមគោរព តាមកិច្ចព្រមព្រៀង ដែលមេដឹកនាំទាំងពីរបានឈាន ដល់កាលពីឆ្នាំមុនជាមុនសិន ។ កិច្ចប្រជុំកំពូលរវាងលោក Biden-Xi ត្រូវបានស្នើឡើងនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំ...
សេវាសម្ងាត់អាមេរិក បាននិយាយថា យន្តហោះស៊ីវិលមិនជាក់លាក់មួយគ្រឿង បានហោះរំលោភលើដែនអាកាស ដែលបានរឹតបន្តឹងភាគខាងជើង នៃទីក្រុង Wilmington រដ្ឋ Delaware នៅជិតលំនៅដ្ឋាន របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួបពិភាក្សាជាមួយអ៊ីស្រាអែល លើការដោះស្រាយបញ្ហាចំណាប់ខ្មាំង។ លោក Abu Obaida អ្នកនាំពាក្យកងពលតូចបានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ប្រសិនបើអ៊ីស្រាអែល ចង់ដោះស្រាយបញ្ហាក្នុងពេលតែមួយ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់វា។ លោកក៏បានអះអាងផងដែរថា “ទំនាក់ទំនង” ត្រូវបានធ្វើឡើង សម្រាប់ការព្យាយាមដោះស្រាយ បញ្ហាចំណាប់ខ្មាំង...