ភ្នំពេញ ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បីត្រៀមសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នៅថ្ងៃទី២២...
រ៉ាម៉ាឡា៖ លោក Nader Jayousi នាយកប្រតិបត្តិគណៈកម្មការអូឡាំពិកប៉ាឡេស្ទីន POC បានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន “នៅតែរង់ចាំ” សម្រាប់ការឆ្លើយតប ចំពោះពាក្យស្នើសុំរបស់ខ្លួន សម្រាប់ការដកអត្តពលិកអ៊ីស្រាអែល ចេញពីការប្រកួតនៅទីក្រុងប៉ារីស ដោយសារការបំផ្លិចបំផ្លាញ ដែលកំពុងបន្តនៃតំបន់ហ្គាហ្សា ។ នៅក្នុងឯកសារចុងក្រោយរបស់ពួកគេទៅកាន់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ មន្ត្រី POC បានបង្ហាញភស្តុតាង នៃអត្តពលិកអ៊ីស្រាអែលគាំទ្រ...
ម៉ានីល៖ ហ្វីលីពីន និងចិន បានឈានដល់កិច្ចព្រមព្រៀង បណ្ដោះអាសន្នមួយ ដើម្បីកាត់បន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងនាវារបស់ពួកគេ ដែលបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីឆ្នាំមុន ។ ក្រសួងការបរទេសនៃប្រទេសអាស៊ីទាំងពីរ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទថា ពួកគេបានយល់ព្រមរួមគ្នា គ្រប់គ្រងភាពខុសគ្នាលើបញ្ហាដែនសមុទ្រតាមរយៈការសន្ទនា និងការពិគ្រោះ ហើយបានទទួលស្គាល់ពី តម្រូវការក្នុងការបន្ថយស្ថានការណ៍។ កិច្ចព្រមព្រៀងបណ្តោះអាសន្ន ត្រូវបានសម្រេចបានបន្ទាប់ពីការពិគ្រោះយោបល់ ជាបន្តបន្ទាប់រួមទាំងកិច្ចសន្ទនា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ប្រសិនបើអឺរ៉ុបទទួលយកវិធីសាស្រ្តឯករាជ្យ ចំពោះគោលនយោបាយការបរទេសរបស់ខ្លួន នោះទំនាក់ទំនងរបស់អឺរ៉ុប ជាមួយទីក្រុងតេអេរ៉ង់នឹងប្រសើរឡើង។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើប្រតិកម្មត្រជាក់របស់អឺរ៉ុប និងសហរដ្ឋអាមេរិក ចំពោះការបោះឆ្នោតរបស់លោក Masoud Pezeshkian ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកអឺរ៉ុប...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពីការផ្គត់ផ្គង់ Tower Grounding Resistance Tester ចំនួន1set ជូនអង្គភាពខ្សែបញ្ជូន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី។ អគ្គិសនីកម្ពុជា ក៏បានរៀបចំ ឯកសារ សម្រាប់ក្រុមហ៊ុន ឬសហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់ នៅអង្គភាព លទ្ធកម្ម នៅអគារលេខ២...
បរទេស ៖ អ្នកការទូតកំពូល របស់អ៊ុយក្រែន នឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅថ្ងៃអង្គារ តាមការអញ្ជើញ របស់ទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សា ដែលទីក្រុងគៀវ បាននិយាយថា នឹងផ្តោតលើវិធីបញ្ចប់ សង្រ្គាមរបស់ រុស្ស៊ីនៅអ៊ុយក្រែន និងលើតួនាទីរបស់ចិន ដែលអាចធ្វើទៅបាន ក្នុងការឈានដល់ ការដោះស្រាយមួយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ...
បរទេស៖ កោះតៃវ៉ាន់ បានចាប់ផ្តើមការល្បែង សង្រ្គាម Han Kuang ប្រចាំ ឆ្នាំរបស់ខ្លួន នៅថ្ងៃចន្ទនេះ ដែលឆ្នាំនេះមានបំណង ធ្វើឱ្យមានភាពជិតស្និទ្ធ តាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធជាក់ស្តែងដោយគ្មានអត្ថបទ និងក្លែងធ្វើរបៀប វាយបកទៅលើចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានប្រកាសថា បានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ជាមួយក្រុមវិនិយោគិន បរទេសដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវបំណុលចំនួន២០ពាន់លានដុល្លារ របស់ខ្លួន ខណៈដែលទីក្រុងគៀវ ព្យាយាមរក្សាការចូលទៅកាន់ ទីផ្សារអន្តរជាតិក្នុងការលក់បំណុលទាំងនោះ។ ម្ចាស់បំណុលរួមទាំងក្រុមហ៊ុន ហិរញ្ញវត្ថុយក្ស របស់អាមេរិក BlackRock និង Pimco...
បរទេស៖ ប៉ូលីសហុងកុងម្នាក់ បានស្លាប់បន្ទាប់ពីធ្លាក់ពីលើឡានតាក់ស៊ី Songthaew នៅទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ កាលពីព្រឹកថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន ថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមវីដេអូ ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា បុរសនោះ...
ភ្នំពេញ ៖ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាល ខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបាននូវ រាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្ដាល...