ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ការប្រារព្វខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព, និងអត្ថប្រយោជន៍ដល់កម្មករនិយោជិត, និងពង្រឹងយន្តការបង្ការនិងដោះស្រាយវិវាទការងារ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើង នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ។ ថ្លែងក្នុងកម្មវិធីសំណេះសំណាល...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃ២៩ មេសានេះ បានណែនាំឲ្យប្រជាពលរដ្ឋ ចេះពីវិធានការរក្សាទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ។ ការណែនាំរបស់រដ្ឋបាលខេត្តនេះ ដោយសារពិនិត្យឃើញ ពីស្ថានភាពអាកាស ធាតុបច្ចុប្បន្ន មានការប្រែប្រួលបង្កឲ្យមានភាពក្ដៅហួតហែងស្របនឹង តម្រូវការប្រើប្រាស់ទឹក មានកំណើនជាងមុន បានធ្វើឲ្យប្រភពទឹកមួយចំនួន មានការរីងស្ងួត និងខ្វះប្រភពទឹក សម្រាប់ផ្គត់ផ្គង់ ជូនពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។...
ភ្នំពេញ ៖ ក្រោយពីជោគជ័យធ្វើប្រឡាយបេតុង ដែលបូមពីទឹកទន្លេ ដាក់បញ្ចូលស្រែ នៅខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តមួយចំនួន លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយាម បានឲ្យដឹងថា ក្រសួងនឹងមានគម្រោងធ្វើប្រឡាយបែបនេះទៀត នៅខេត្តដទៃទៀត ដើម្បីបំពេញតម្រូវការ របស់ប្រជាកសិករបន្ថែមទៀត ។ កាលពីថ្ងៃ២៨ មេសា រូបភាពប្រឡាយទឹកបេតុង ដែលបូមពីទឹកទន្លេ...
ថ្ងៃទី ២៧ ខែមេសា លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួង ការពារជាតិហ្វីលីពីន បានអះអាងថា ចាប់ពីរដ្ឋាភិបាលហ្វីលីពីន អាណតិ្តនេះ ឡើងកាន់រដ្ឋអំណាច កាលពីឆ្នាំ២០២២មក ក្រសួងការពារជាតិ មិនដឹង ហើយមិន ដែលឈានដល់កិច្ចព្រមព្រៀងផ្ទៃក្នុង ណាទាំងអស់ ជាមួយប្រទេសចិន អំពីជម្លោះសមុទ្រចិនខាងត្បូងទេ ។ នេះជាការបដិសោធជាសាធារណៈជាថ្មីម្តងទៀតរបស់ភាគីហ្វីលីពីនចំពោះការដែលចិននិងហ្វីលីពីនបានឈានដល់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ(ទឹកនោម) ចំនួន ៥៦,៤៤៥នាក់ ក្នុងនោះ វិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចធិបតី នៅថ្ងៃ២៩...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី។ បើទោះបីមិនមានការថ្លែងសុន្ទរកថាអ្វី នៅក្នុងពិធីប្រគល់និងទទួលនោះក៏ពិតមែន ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងខ្លីថា សម្តេចសូមចូលរួមចំណែក នូវការអបអរសាទរអស់ពីដួងចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃខេត្តទាំង៦...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ ក្រុមការងារគ្រប់គ្រងនេះ មានលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៨រូបទៀត មកពីក្រសួងផ្សេងទៀត។
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន រដូវកាលទី១៧ បានបញ្ចប់ទៅយ៉ាងតឹងតែង ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន ១ទល់ ០ និងបានក្លាយជាក្រុមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនិងការអូសបន្លាយពេលវេលា រហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានអូឡាំពិក ។ ការប្រកួតក្នុងម៉ោងធម្មតា រយៈពេល៩០នាទី...
ហ្គាហ្សា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានព្រមានអំពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលអាចកើតមាន លើទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សា ដោយបង្ហាញពីការភ័យខ្លាចរបស់លោក ចំពោះការផ្លាស់ទីលំនៅ របស់ជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីបញ្ចប់ជម្លោះ។ លោក Abbas បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយ ក្នុងអំឡុងពេលកិច្ចប្រជុំពិសេស...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុស ដូចទឹកបាក់ទំនប់ ជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុល និយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ ។ក្នុងន័យបញ្ជាក់មិនចំឈ្មោះ ដល់អ្នកនយោបាយរូប ណារបស់លោក ប៉ែន បូណាក៏ពិតមែន តែគ្មានអ្នកណាក្រៅពីលោក សម រង្ស៊ីនោះទេដែលបានញុះញង់ប្រឆាំង...