បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal បាននិយាយថា ក្រុងគៀវរំពឹងថា នឹងទទួលបានជំនួយបរទេស យ៉ាងហោចណាស់ ១៨ ពាន់លានអឺរ៉ូ ឬប្រមាណជា១៩ ពាន់លានដុល្លារ ពីសហភាពអឺរ៉ុបEU បន្ថែមទៀតនៅឆ្នាំក្រោយ ។ យោងតាមការចេញផ្សាយ របស់ RT Shmigal បានសរសេរ...
អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការ រៀបចំការប្រកួត កីឡាអូឡាំពិកក្រុងប៉ារីស បានចាប់ដំណើរការកិច្ច សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ។ កាលពីថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង...
បរទេស៖ អតីតមន្ត្រីយោធា នយោបាយ និងចារកម្មរបស់អ៊ីស្រាអែល បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោក Benjamin Netanyahu ចំពោះការដឹកនាំ របស់លោក ចំពេលមានវិបត្តិ ដែលកំពុងបន្តបង្កឡើង ដោយការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទំហំនៃតម្រូវការរបស់ប្រជាជន មិនមែនតែហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះ គឺបញ្ហាសុខភាព និងជីវភាពរស់នៅ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៤-២៨ តុលា។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាល ប្រទេសថៃ...
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងខណ្ឌបឹងកេងកង ឃាត់ខ្លួនឪពុកបង្កើត សម្លាប់កូនប្រុសខ្លួនឯង ទើបអាយុ ២ខួប ដោយចាប់ជើងបោក និងជញ្ជាំងថ្ម ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួល ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ តុលានេះ បានដឹកនាំ អាជ្ញាធរ កងកម្លាំងនិងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មុនពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព សម្ពោធមន្ទីរពេទ្យជាតិដ៏ធំនេះជាផ្លូវការ នៅព្រឹកស្អែក។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិត នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានភ្នំពេញ បានប្រកាសថា រដ្ឋបាលរាជធានី នឹងបើកឲ្យចរាចរលើស្ពានកោះនរា ទាំងសងខាង ចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ តុលានេះតទៅ ។ ការបើកទាំងសងខាងស្ពាននេះ ដោយសារកំណើន យានយន្តនៅលើស្ពាន៕
វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ មានបំណងជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផល ដែលអាចផលិតក្នុងស្រុក ជាពិសេសកសិផល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងដោះស្រាយអតិផរណា។ ឡាវបានកត់ត្រាអត្រាអតិផរណា ២៥,៦៩ភាគរយនៅក្នុងខែកញ្ញា ដែលជាការថយចុះបន្តិចពី ២៥,៨៨ភាគរយនៅក្នុងខែសីហា នេះបើយោងតាមការិយាល័យស្ថិតិឡាវ។ ការធ្លាក់ថ្លៃនៃប្រាក់គីបរបស់ឡាវ គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា ព្រោះថាមួយភាគបីនៃទំនិញជាមូលដ្ឋាន សម្រាប់ការគណនាការកើនឡើងតម្លៃត្រូវបាននាំចូល។ លោក Nunta Sanouvong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងវៀងច័ន្ទ...
ភ្នំពេញ ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានបង្ហាញការគាំទ្រចំពោះការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងរវាងកម្ពុជា-វៀតណាម ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរឯកភាពគ្នា ដែលផ្តួចផ្តើមឡើង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ លោកថា ការឯកភាពគ្នានេះគឺជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់កម្ពុជា-វៀតណាម...