បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការការពារជាតិ របស់ អាល្លឺម៉ង់Bundestag លោកស្រីMarie-Agnes Strack-Zimmermann បានអះអាងអំពីការយល់ ព្រមរបស់អាល្លឺម៉ង់ ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវមីស៊ីល Cruise Taurus ដែលផលិតដោយអាល្លឺម៉ង់ និងមានសិទ្ធិក្នុងការវាយប្រហារគោលដៅនៅគ្រីមៀ និងនៅលើដីរុស្ស៊ីជាទូទៅបាន។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ទាំងដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់អធិការបតី...
បរទេស៖ អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) បានបើកសម្ពោធ មជ្ឈមណ្ឌល បច្ចេកវិទ្យាឃ្វីនតុំថ្មីមួយ ដែលមានឈ្មោះថា Deep Tech Lab Quantum (DTL Q) ក្នុងគោលបំណងរក្សាសម្ព័ន្ធភាព ការពារជាតិ នៅជួរមុខនៃបច្ចេកវិទ្យាទំនើប។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីរបស់លោក ទៅកាន់ប្រទេសដាណឺម៉ាក អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា គោលដៅនាំចេញផ្នែកការពារជាតិ របស់ប្រទេសតួកគី គឺលើសពី ៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ថ្លែងនៅឯមហោស្រពបច្ចេកវិទ្យានៅខេត្ត Izmir ភាគខាងលិច លោក Erdogan បានលើកឡើងថា ប្រទេសរបស់លោក...
ព្រុចសែល៖ អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះមកនៅត្រឹម ៤,៣ភាគរយក្នុងខែកញ្ញាពី ៥,២ភាគរយនៅក្នុងខែសីហា នេះបើតាមការស្ថិតិរបស់ Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប។ តម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់ គឺជាកត្តាជំរុញដ៏សំខាន់នៃអត្រាអតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលមានសមាជិកចំនួន ២០។ អត្រាអតិផរណានៅទីនេះគឺ ៨,៨ ភាគរយនៅក្នុងខែកញ្ញាធៀបនឹង ៩,៧ភាគរយនៅក្នុងខែសីហា។ អត្រាអតិផរណាតម្លៃសេវាកម្មប្រចាំឆ្នាំបានធ្លាក់ចុះពី ៥,៥ ភាគរយនៅក្នុងខែសីហាមក ៤,៧ភាគរយនៅក្នុងខែកញ្ញា។...
ភ្នំពេញ ៖ ដោយគោរពបទបញ្ជា យ៉ាងម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនរថយន្ត ប្រភេទ Dongfeng...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានពណ៌នាអំពីវិសោធនកម្ម ដែលបានអនុម័ត ដោយសភា តំណាងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន fentanyl នៅក្នុងប្រទេសម៉ិកស៊ិកថា ជា “ការធ្វើនយោបាយ” ។ លោក Lopez Obrador បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ត្រូវសហការជាមួយអាជ្ញាធរ និងចាកចេញពីទីកន្លែងជន់លិច ទៅរកកន្លែងទីទួលសុវត្ថិភាព។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ...
តូក្យូ៖ សភារបស់ប្រទេសជប៉ុន នឹងបើកសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃទី២០ ខែតុលា ដែលជាកិច្ចពិភាក្សាសភាលើកដំបូង សម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ចាប់តាំងពីការរុះរើរបស់ខ្លួនកាលពីដើមខែនេះ។ ការផ្តោតសំខាន់នៃសម័យប្រជុំ គឺថាតើសេចក្តីព្រាងថវិកាបន្ថែមនឹងត្រូវដាក់ជូនសភា ដើម្បីផ្តល់ថវិកាដល់កញ្ចប់សេដ្ឋកិច្ចថ្មី ដែលនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតភ្លាមៗ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក គីស៊ីដា បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងបញ្ជូនសេចក្តីព្រាងថវិកាបន្ថែមទៅសម័យប្រជុំ ដោយបន្ថែមថាជំរុំកាន់អំណាចនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអនុវត្តជំហានជំរុញ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ។ យោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរ ប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូ វដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍...
តូក្យូ៖ ប្រភពរដ្ឋាភិបាល មួយបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងស្វែងរកដីការបស់តុលាការ ដើម្បីរំសាយក្រុមជំនុំបង្រួបបង្រួម ដែលជាវិធានការមួយកើតឡើងបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើក្រុមសាសនាជុំវិញការចោទប្រកាន់ថា បានស្វែងរកការបរិច្ចាគផ្នែកហិរញ្ញវត្ថុពីសមាជិក និងការអនុវត្តន៍ដ៏គួរឱ្យសង្ស័យផ្សេងទៀត។ ការត្រួតពិនិត្យលើក្រុមនេះ កាន់តែខ្លាំងឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានបាញ់សម្លាប់ក្នុង អំឡុងសុន្ទរកថាយុទ្ធនាការបោះឆ្នោត កាលពីឆ្នាំមុន ជុំវិញការយល់ឃើញរបស់លោក ទៅនឹងអង្គភាព ដែលជាឧប្បត្តិហេតុមួយ ដែលនាំឱ្យមានការទាក់ទងរបស់ខ្លួន ជាមួយសមាជិកសភាបក្ស...