វៀងច័ន្ទ ៖ ការិយាល័យអាកាសធាតុរបស់ប្រទេសឡាវ បានព្រមានដល់ប្រជាជន ទូទាំងប្រទេស ឱ្យប្រុងប្រយ័ត្ន ចំពោះលទ្ធភាពកើត មានគ្រោះបាក់ដី គ្រោះទឹកជំនន់ និងខ្យល់បោកបក់ខ្លាំង ខណៈព្យុះត្រូពិក Yagi ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀង និងផ្គររន្ទះមកលើប្រទេសឡាវ គិតចាប់ពីថ្ងៃទី៣ ដល់ទី១០ ខែកញ្ញា ។ យោងតាមរបាយការណ៍ របស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់...
គែរ ៖ ប្រទេសអេហ្ស៊ីប បានច្រានចោល កាលពីថ្ងៃអង្គារការអះអាងរបស់អ៊ីស្រាអែល ដែលថាទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធអាវុធចូល ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអេហ្ស៊ីបបដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលតាមរយៈនោះលោកបានព្យាយាម ទាញឈ្មោះរបស់ប្រទេសអេហ្ស៊ីបទៅក្នុងជម្លោះ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជនអ៊ីស្រាអែល”។ ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការប្រែប្រួលជាបន្តបន្ទាប់ នៃសណ្ដាប់ធ្នាប់ពិភពលោក បានធ្វើឱ្យប្រទេសមហាអំណាច ប្រជែងឥទ្ធិពលគ្នាយ៉ាងស្រួចស្រាល់ និងបានជះឥទ្ធិពល ដល់ជោគវាសនាប្រទេសតូចធំ នៅក្នុងតំបន់។ ការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកក្នុងវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងបណ្តុះយុវជន ឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍ សម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត ។ នាឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានរំពឹង យ៉ាងជឿជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ អាចនឹងសម្រេចបាន តាមគោលដៅគ្រោងទុក ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥ខាងមុខនេះ ខណៈកាលពីឆ្នាំ ២០២៣សម្រចបានជាង៩ ពាន់លានដុល្លារ។ ការរំពឹងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជាបែបនេះ នៅក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ លោក ឆឺតកៀត អាត់ថាកន (Cherdkiat...
ភ្នំពេញ ៖ វត្តមានសត្វត្មាតចំនួន ១២៧ក្បាល នៅ «ភោជនីយដ្ឋានត្មាត» បានបំបែកកំណត់ត្រាថ្មី ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។ យោងតាមហ្វេសប៊ុក USAID Morodok Baitang-មរតកបៃតង បានឲ្យដឹងថា «យើងមានដំណឹងដ៏រំភើបរីករាយមួយ ដោយដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុមហ៊ុន...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅតំណាងទូតអង់គ្លេសកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អង់គ្លេសនាពេលថ្មីៗនេះ លើបុគ្គលបីរូប និងអង្គភាពមួយរបស់អ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង អ្នកការទូតត្រូវបានកោះហៅ ដោយលោក Majid Nili Ahmadabadi នាយកក្រសួង សម្រាប់ប្រជាជាតិអឺរ៉ុប ខាងលិច បន្ទាប់ពីសេចក្តីប្រកាសរបស់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទថា ខ្លួនបានដាក់ទណ្ឌកម្មលើលោក Hamid Fazeli, Behnam Shahriari,...