យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានបង្ហាញផែនការ ថវិកាឆ្នាំ២០២៥ របស់រដ្ឋាភិបាល ដោយបានរៀបរាប់លម្អិត អំពីការកាត់បន្ថយការ ចំណាយយ៉ាងច្រើន ខណៈដែលអ៊ីស្រាអែល ប្រឈមនឹងការចំណាយ ដែលទាក់ទងនឹងសង្គ្រាម នៅតំបន់ហ្គាហ្សា កាន់តែធ្ងន់ធ្ងរ។ ផែនការដែលត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តនៅចុងឆ្នាំនេះ មានគោលបំណងកាត់បន្ថយឱនភាពមកត្រឹម ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប...
បរទេស ៖ យ៉ាងហោចណាស់មនុស្ស ៨១ នាក់បានស្លាប់ និងជាច្រើននាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បូកូ ហារាំ ដែលត្រូវគេសង្ស័យថា បានវាយប្រហារ នៅក្នុងរដ្ឋ Yobe ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា, នេះបើតាមមន្ត្រីក្នុងតំបន់បានប្រាប់ AFP កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា...
សៀមរាប ៖ ដើមឈើ ប្រភេទដើមក្ងោក និង ដើមជ្រៃកូរ៉េ ចំនួន ៤៥០ដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការ ជឿជាក់លើសិស្សជនបទកម្ពុជា លើគម្រោង( ធី. ដើមឈើសម្រាប់ជីវិត ) ធ្វើការដាំនៅអមសង្ខាង និងទ្រូងផ្លូវ វិថី៧មករា ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប...
កំពង់ធំ: លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ នៃរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។ ក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី០៣ ខែកញ្ញា...
នៅពេលមុននេះ មិនជាយូរប៉ុន្មាន “ស្ពាន Cocody” នៃប្រទេសកូតឌីវ័រ ដែលទទួលការសាងសង់ ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំ នៃការបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាប ដែលមានទ្រង់ទ្រាយធំបំផុត នៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះ មិនត្រឹមតែអាចកាត់បន្ថយ ពេលវេលាធ្វើដំណើរ របស់ប្រជាជន ក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមក ឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ៣ កញ្ញា បានដឹកនាំប្រតិភូក្រសួសុខាភិបាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាដែលបានទទួលមរណភាព ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ...
កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជា ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិ ជាផ្ទុះខុសច្បាប់ ក្នុងមូលដ្ឋានខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឲ្យ ភូមិ ឃុំ មានសុវត្ថិភាព។ ការជំរុញនេះ...
ភ្នំពេញ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៤ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ កញ្ញា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញរបស់លោក វ៉ាង...
បរទេស ៖ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយដោយឆ្លើយតប ទៅនឹងការទាមទារ ឱ្យឃុំខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាម “ដីកាឧក្រិដ្ឋកម្មសង្គ្រាម” ថា ប្រទេសម៉ុងហ្គោលី គឺពឹងផ្អែកលើប្រទេសជិតខាង សម្រាប់ថាមពល និងរក្សាគោលនយោបាយអព្យាក្រឹតភាព ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤...
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានឲ្យដឹងថា លោកស្រី ប្រឆាំងនឹងគម្រោងទិញយកក្រុមហ៊ុនដែកថែបអាមេរិក US Steel Corp ដោយក្រុមហ៊ុនផលិតដែកដ៏ធំបំផុត របស់ប្រទេសជប៉ុន ដោយសន្យាថា នឹងកសាងសេដ្ឋកិច្ច ដែលល្អសម្រាប់មនុស្សវណ្ណៈការងារ ខណៈដែលការប្កួតប្រជែងរបស់លោកស្រី សម្រាប់សេតវិមានប្រឆាំងនឹងលោក ដូណាល់ ត្រាំ ឈានចូលមកដល់ដំណាក់កាលចុងក្រោយ។ ទាក់ទងនឹងផែនការរបស់ក្រុមហ៊ុន...