ដាកា៖ ឱនភាពពាណិជ្ជកម្ម របស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានធ្លាក់ចុះជាង ១៨ភាគរយដល់ ២២,៤៣ពាន់លានដុល្លារអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យចុងក្រោយពីធនាគារបង់ក្លាដែស។ ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញថា ការទូទាត់ការនាំចូលរបស់ប្រទេសមានចំនួន ៦៣,២៤ពាន់លានដុល្លារ ធ្លាក់ចុះ ១០,៦ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ខណៈដែលប្រាក់ចំណូល ពីការនាំចេញមានចំនួន...
ស៊ីនជាំង ៖ ដំណោះស្រាយប្រឆាំងនឹងការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ ភាគពាយព្យ នៃប្រទេសចិន និងការផ្តល់ ការគាំទ្រ ដល់ក្រុមហ៊ុន ដែលរងផលប៉ះពាល់ត្រូវបានដាក់បង្ហាញ និងចូលជាធរមានកាលពីថ្ងៃចន្ទ នេះបើយោងតាមសមាជិក សភាប្រចាំតំបន់។ ដំណោះស្រាយនេះមានគោលបំណងលាតត្រដាងដល់សហគមន៍អន្តរជាតិ និងប្រជាជនស៊ីនជាំង ដែលជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងតំបន់ស៊ីនជាំង ដើម្បីបង្ហាញពីការគាបសង្កត់របស់សហរដ្ឋអាមេរិក ចំពោះសហគ្រាសក្នុងតំបន់ និងការបំផ្លាញស្ថិរភាពសង្គម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការ ផ្គត់ផ្គង់សម្ភារ សាងសង់ និងដំឡើងត្រង់សួរម៉ាទ័រថ្មី០១គ្រឿង TR 115/22kV, 75MVA នៅអនុស្ថានីយ អគ្គិសនីទួលពង្រ (GSB)...
កំពង់ស្ពឺ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យមើលគម្រោងដាំដើមត្នោត និងដើមឈើបៃតង ព្រមទាំងបានស្ដារ សម្អាតកូនរុក្ខជាតិតូចៗដុះក្នុងស្ទឹង ធ្វើឱ្យមានសម្រស់កាន់តែមានភាពទាក់ទាញ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បើតាមការឲ្យដឹងពីលោក ញ៉ាញ់ ជាបហ៊ង...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែច្នៃក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន គឺពឹងតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ក្រោយពី លោកសម រង្ស៊ី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ កញ្ញាថា «ថ្ងៃនេះ ដឹកដៃយាយដើរលេង តាមស្រុកស្រែចំការ ដោយដើរតាមផែនទី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Insulator, Cross Arm & Preformed Tie ចំនួន ១៦ មុខ...
ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការ បរទេស របស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារ នាវាឆ្មាំសមុទ្រចិន ដែលបានចាត់ប្រតិបត្តិការ ដ៏គ្រោះថ្នាក់ ចំពោះនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។ មុននេះ ក្រសួងការបរទេសអាមេរិក ក៏បានចេញ សេចក្តីថ្លែងការណ៍ ដោយមួលបង្កាច់ នាវាឆ្មាំសមុទ្រចិន ថា បាន” បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកជូនវិញ្ញបនបត្រ បញ្ជាក់ស្នាដៃការងារ និងសរសើរដល់មន្ត្រីនិវត្តន៍ជន នៃក្រសួងអភិវឌ្ឍន៍ជនបទចំនួន ១១រូប ដែលជាធ្លាប់បំរើការ និងមានស្នាដៃនាពេលកន្លងមក។ ជាកិច្ចចាប់ផ្តើម លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីថ្លែងការណ៍បំភ្លឺ ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ APHR ទាក់ទងនឹងវិធានការ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកប្រឆាំងនឹងអំពើឧបឃាត របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែប្រេីគ្រប់រូបភាពដេីម្បីចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របពេលកម្ពុជា កំពុងតែមានការអភិវឌ្ឍន៍ ប្រជាជនរស់នៅក្នុងសុខសន្តិភាព ។