ភ្នំពេញ ៖ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation បានថ្លែង ដោយសង្កត់ធ្ងន់ថា កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំ ប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀត លើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួន កំពុងតែរងនូវជម្លោះបែកបាក់...
ភ្នំពេញ ៖ ពេញមួយថ្ងៃនៃថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ កម្មវិធីនេះជាកម្មវិធីលើកទី១៧...
ភ្នំពេញ ៖ លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation របស់ប្រទេសជប៉ុន បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន នៅតែជាតួរអង្គសំខាន់ ក្នុងការជួយឲ្យមីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ តាមរយៈបទពិសោធន៍នៃការដឹកនាំកម្ពុជាកន្លងមក ។ ការបញ្ជាក់របស់ប្រធាន Nippon Foundation បែបនេះធ្វើឡើងក្នុងឱកាសលោក...
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សង្រ្គាមចុងក្រោយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនរំខានសហរដ្ឋអាមេរិក ពីការជាប់ពាក់ព័ន្ធក្នុងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិកនោះទេ នៅពេលដែលការវាយប្រហារបង្ហូរឈាមបំផុតលើរដ្ឋជ្វីហ្វក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ធ្វើឱ្យមានការសង្ស័យអំពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ដោយរក្សាប្រទេសចិន ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក មានលទ្ធភាពផ្តល់ជំនួយដល់អ៊ីស្រាអែល ខណៈពេលដែលបន្តការគាំទ្រ សម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់អាស៊ី ក៏ដូចជាសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី។ លោក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងវៀតណាម បានអះអាងថា ប្រទេសរបស់ពួកគេ គឺជាដៃគូដ៏សំខាន់ក្នុងការសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យដែលគាំទ្រដោយទីក្រុងតូក្យូ ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ នៅក្នុងជំនួបនៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងសមភាគីវៀតណាមលោក Bui Thanh Son បានព្រមព្រៀងគ្នាធ្វើការរួមគ្នា ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មី នេះបើយោងតាមក្រសួងការបរទេសជប៉ុន។ កិច្ចពិភាក្សានេះបានធ្វើឡើងនៅពេលដែលចំណងមិត្តភាពចិន-ជប៉ុន បានបែកបាក់គ្នាជុំវិញប្រជុំកោះសេនកាគូ...
ភ្នំពេញ ៖ ខណៈនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យភ្ជុំបិណ្ឌនឹងឈានចូលមកដល់ ដើម្បីសុវត្ថិភាពផ្នែកចរាចរណ៍ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង មានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ សុវត្ថិភាពចរាចរណ៍ ឲ្យកាន់តែផុសផុលបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងផ្តល់សុខសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ជៀសជាងការផាកពិន័យ ។ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៣...
កំពង់ចាម ៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំអាហារសាមគ្គីជូនដល់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រា ជាង ១៣០ នាក់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅភូមិទី ៦ក សង្កាត់វាលវង់ ក្រុងកំពង់ចាម ។...
បរទេស ៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ឬIDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញថា រដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ក្រុមហាម៉ាស និងសមាជិកការិយាល័យ នយោបាយជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំង អ៊ីស្រាអែល កាលពីល្ងាចថ្ងៃចន្ទ។ យោងតាមការចេញផ្សាយ របស់ RT ការស្លាប់របស់ពួកគេ ត្រូវបានរាយការណ៍ភ្លាមៗបន្ទាប់ពី IDF បានធ្វើការវាយប្រហារ តាមអាកាសជាង១០០លើក...
បរទេស ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Tel Aviv បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា ពលរដ្ឋរុស្ស៊ី ៤នាក់ត្រូវបានសម្លាប់ និង៦នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជម្លោះរយៈពេលបីថ្ងៃ រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ យោងតាមការចេញផ្សាយរបស់ RT តួលេខនេះត្រូវបានគេធ្វើបច្ចុប្បន្នភាពហើយវា គឺមានការកើនឡើងពីរបាយការណ៍ក្រៅផ្លូវការ កាលពីល្ងាចថ្ងៃចន្ទ ដែលបង្ហាញថាមានជនជាតិរុស្ស៊ីម្នាក់ស្លាប់ និង៤នាក់បាត់ខ្លួន ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្នងការគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែការសម្រេចចិត្តមួយចំនួន ដែលរដ្ឋាភិបាលរបស់ខ្លួន បានធ្វើគឺផ្ទុយនឹងច្បាប់ មនុស្សធម៌អន្តរជាតិ ។ លោក Borrell បាននិយាយនៅក្នុងប្រទេសអូម៉ង់ ជាកន្លែងដែលគាត់បានចូលរួមកិច្ចប្រជុំរួម របស់រដ្ឋមន្ត្រីការបរទេសមកពី EU...