បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវ ដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារ អចលនទ្រព្យរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញ បានបង្ហាញថាទំហំ នៃការវិនិយោគអចលនទ្រព្យ ក្នុងប្រទេសមានកំណើនខ្លាំង ដល់ទៅ៧៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ ធៀបទៅនឹងឆ្នាំចាស់។ របាយការណ៍ ដែលត្រូវបានយកមកចេញ ផ្សាយដោយ RT បានឲ្យដឹងថា ទំហំនៃការវិនិយោគ សរុបក្នុងរយៈពេលនេះ មានប្រមាណជា ២៧៤ពាន់លានរូបល ឬត្រូវជា៣,៤ពាន់លានដុល្លារ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីស្នាដៃ របស់កម្មករកាត់ដេរខោអាវកម្ពុជាថា មានក្រុមបាល់ទាត់ល្បីៗ នៅបរទេសបានស្លៀក សំលៀកបំពាក់ផលិតនៅកម្ពុជា ។ ក្នុងឱកាសជួបកម្មករនាព្រឹកថ្ងៃ២៦ ឧសភានេះ សម្តេចបានថ្លែងថា ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់ខោអាវរបស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ (Adidas) និងក្រុមហ៊ុនណៃ(Nine) ដែលផលិតនៅកម្ពុជា “ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និង សមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់, ឃុំជំនីក, ស្រុកក្រូចឆ្មារ,...
នៅថ្ងៃទី២១ខែឧសភា កិច្ចប្រជុំកំពូល នៃប្រទេសG7 បានបិទបញ្ចប់ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ប៉ុន្ដែ កិច្ចប្រជុំកំពូលលើកនេះ ត្រូវបានបើកឡើង ក្រោមសភាពច្របូកច្របល់។ ក្នុងប៉ុន្មានថ្ងៃជាប់មកនេះ បាតុកម្មតវ៉ាបានកើតឡើង ម្តងហើយម្តងទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ។មិនត្រឹមតែមានសាធារណជនជប៉ុន ជាច្រើនបានចូលរួម ក្នុងបាតុកម្មប៉ុណ្ណោះទេ ថែមទាំងក៏មានប្រជាជន ដែលមកពីប្រទេស ជាច្រើនផ្សេងទៀត បានមកដល់ ទីក្រុងហ៊ីរ៉ូស៊ីម៉ា...
ដូចការនឹកគិតអ៊ីចឹងមែន ពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតអង្គការ សុខភាពពិភពលោកលើកទី ៧៦ បានធ្វើសេចក្តីសម្រេចចិត្ត ដោយបដិសេធ ចំពោះការដាក់បញ្ចូលសេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការ សុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ” ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ រហូតមកដល់បច្ចុប្បន្ននេះ ការប៉ុនប៉ង...
ព្រុចសែល ៖ ប្រធានគោលនយោបាយ ការបរទេសរបស់ប្លុកលោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកភាគច្រើនលើសលប់ បានគាំទ្រសំណើរ...
ប៉េកាំង ៖ លោក Xie Feng ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនង រវាងចិន-សហរដ្ឋអាមេរិក ត្រឡប់ទៅរកផ្លូវត្រូវវិញ។ លោក Xie បានឲ្យដឹងនៅក្នុងសុន្ទរកថា ខ្លីរបស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិ...
ភ្នំពេញ ៖ អ្នកទោសចំនួន១៣នាក់ ឃុំខ្លួននៅក្នុងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ។ នេះបើតាមហ្វេសប៊ុករបស់លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ ។ ការដោះលែងនេះ ក្រោយព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោស កាលពីថ្ងៃ២៣ ឧសភា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ជូនដំណឹងស្តីពី ការផ្ទេរសិទ្ធិ របស់ប្រធានគណបក្ស ប្រជាជនកម្ពុជា ឲ្យតំណាង គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាគ្រប់ក្រុង ស្រុក ខណ្ឌទូទាំងកម្ពុជា ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕