ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចនឹងសាងសង់ អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សា ដំណាក់ក្សាន្ត ស្ថិតនៅឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរ ។ តាមរយៈសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សា ដំណាក់ក្សាន្ត នៅថ្ងៃទី៤ ខែតុលា...
KATHMANDU៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៣នាក់ បានរងរបួស និងម្នាក់ បានបាត់ខ្លួន ក្រោយពីមានគ្រោះរញ្ជួយដី ជាបន្តបន្ទាប់បានវាយប្រហារ មកលើស្រុក Bajhang ស្ថិតនៅភាគខាងលិច នៃប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃអង្គារ ។ គ្រោះរញ្ជួយដីលើកទី១មានកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង១៤និង៤០នាទីម៉ោងក្នុងស្រុកនៅក្នុងតំបន់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី លីយូកា រូឌ្រីហ្គេស បារីយ៉ូស (Liurka Rodriquez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបើកតិបត្តិការ ស៊ើបការណ៍ សម្ងាត់មួយនៅក្នុងស្រុក Tank ខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ ដោយបានសម្លាប់ ក្រុមភេរវករចំនួន១០នាក់ ។ ក្រុមទំនាក់ទំនងសាធារណៈអន្តរ សេវាកម្ម...
បរទេស ៖ មនុស្សប្រហែល ៧០០ នាក់ ត្រូវបានចុះបញ្ជីថា ជា “ពួកម៉ាហ្វៀ” ដែលជាប់ពាក់ព័ន្ធ ក្នុងការបង្ក្រាបសកម្មភាព ខុសច្បាប់ របស់រដ្ឋាភិបាលដែលជាប់ទាក់ទង ជាមួយមនុស្សមានឥទ្ធិពលទាំងនេះនៅទូទាំងប្រទេស, នេះបើយោងតាមលោក Karom Polpornklang អ្នកនាំពាក្យរងរដ្ឋាភិបាល ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣...
បរទេស ៖ យោងតាមការចេញផ្សាយ ដែលត្រូវបានដកស្រង់ចេញ ពីកាសែតអូទ្រីស Die Presse បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត Tobias Billstrom បានភ្លេចលិខិតឆ្លងដែន និងមិនអាចចូលអ៊ុយក្រែន សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហភាពអឺរ៉ុប នៅទីក្រុងគៀវបានឡើយ។ ទោះបីជាយ៉ាងណាក្តី តាមប្រភពដដែលគេ ក៏សង្កេតឃើញដែរថា មានរដ្ឋមន្ត្រីអ៊ឺរ៉ុប ជាច្រើនរូបផ្សេងទៀត ដែលខកខានចូលរួមកិច្ចប្រជុំនេះ...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណ មន្ត្រីយោធាជាន់ខ្ពស់ អ៊ុយក្រែន បួននាក់ថាជាមេក្លោង នៃការវាយប្រហារភេរវកម្មជាង ១០០ករណី ដែលពាក់ព័ន្ធនឹងយន្តហោះ គ្មានមនុស្សបើកដែលផ្តោត លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប្រភពដដែល បានសរសេរថា គណៈកម្មាធិកាបានប្រមូលភស្តុតាង គ្រប់គ្រាន់ ដើម្បីចោទប្រកាន់មេបញ្ជាការទាំងបួនរូប...
ភ្នំពេញ ៖ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតអ៊ីស្លាម ប៉ាគីស្ថាន ប្រចាំកម្ពុជា បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅអ៊ីស្លាមប៉ាគីស្ថាន និងស្នើសុំឲ្យមានការ បង្កើតស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប៉ាគីស្ថាន ដើម្បីជួយសម្រួល ដល់យន្តការផ្សេងៗ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានជួយឧបត្ថម្ភគាំពារសុខភាព ជូនលោកស្រី គឹម ឌី បុគ្គលិកអនាម័យ នៅការិយាល័យពិធីការ នៃនាយកដ្ឋានរដ្ឋបាល ដែលមានជំងឺមហារីក តាមគោលការណ៍ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា ។ ដោយសារសភាពជំងឺ របស់គាត់កាន់តែធ្ងន់ធ្ងរៗទៅ ហើយមិនមានលទ្ធភាពព្យាបាល ទើបមានការចូលរួមជាសទ្ធាជ្រះថ្លា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា « យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ និងសុខខុមាលភាព និងការងារអប់រំ សិក្សាធិការជាមូលដ្ឋាន...