យូអិន ៖ ថ្លែងទៅកាន់ក្រុមរដ្ឋប្រហារ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដែលគ្របដណ្តប់លើទ្វីបអាហ្រ្វិក អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបង្កើតអភិបាលកិច្ច ប្រជាធិបតេយ្យយូរអង្វែង ដែលគាំទ្រដោយនីតិរដ្ឋ ។ ការចូលកាន់កាប់យោធា កាលពីថ្ងៃពុធនៅប្រទេសហ្គាបុង បានកើតឡើងបន្ទាប់ប្រទេសនីហ្សេរីយ៉ា កាលពីខែមុន ប៊ូគីណាហ្វាសូក្នុងឆ្នាំ២០២២ និងប្រទេសឆាដ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmitry Kuleba បានធ្វើការឆ្លើយតបទៅនឹង ការរិះគន់ជាច្រើន មកលើប្រទេសរបស់ខ្លួន ជាពិសេសគឺក្រុមប្រទេសលោកខាងលិច ចំពោះលទ្ធផល នៃប្រតិបត្តិការ វាយបករបស់អ៊ុយក្រែន លើប្រទេសរុស្សី។ យោងតាមការចេញ ផ្សាយរបស់ RT លោក Kuleba បានថ្លែងបែបនេះថា ការរិះគន់ទាំងនោះ...
បរទេស ៖ យោងតាមការបញ្ជាក់អះអាង ដោយក្រុមមន្ត្រីរដ្ឋាភិបាលចិន កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping ទំនងជានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើង នៅក្នុងប្រទេសឥណ្ឌានោះឡើយ ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា គណៈប្រតិភូចិន ដែលនឹងត្រូវចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១០ខែកញ្ញា...
ភ្នំពេញ ៖ សូមអញ្ជើញអតិថិជនទាំងអស់ អបអរពិធីបុណ្យសែនព្រះខែ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅណាហ្គាវើលដ៍ ! ណាហ្គាវើលដ៍ មានផ្តល់ជូន នំសែនព្រះខែគុណភាពខ្ពស់ ដ៏សម្បូរបែប មុខម្ហូបច្រើនជម្រើស ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ទាក់ទាញ និងកញ្ចប់ប្រូម៉ូសិន ពិសេសដ៏ច្រើន សម្រាប់ការជួបជុំដ៏សប្បាយរីករាយ ។ ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យនៃការចែករំលែក និងមានការទទួលទាននំសែនព្រះខែជុំគ្នា ។...
កោះកុង ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ប្រមាណ ៣៥%ហើយ ។តួលេខនេះបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាព បើទោះជាមានភាពយឺតយ៉ាវ ជាងផែនការបន្តិចក៏ដោយ ។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកត្តាភូមិសាស្រ្ត កត្តាអាកាសធាតុ បញ្ហាកូវីដ១៩ និងការប្រែប្រួលបន្ថែម ទំហំការងារមួយចំនួន។...
ភ្នំពេញ ៖ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ។ ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទ...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី លោកស្រី Maria Zakharova បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននិងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។ លោកស្រី Zakharova ក៏បានថ្លែងទៀត ដោយការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ...
ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ថា ការិយាល័យការពារអគ្គីភ័យ នៃរដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា មនុស្សចំនួន១៥នាក់បានបាត់បង់ជីវិតនៅក្នុងពេលមានអគ្គិភ័យកើតឡើង ដែលបានឆាបឆេះផ្ទះ១ខ្នង នៅក្នុងតំបន់រដ្ឋធានី នៃប្រទេសហ្វីលីពីន ដែលហេតុការណ៍នេះ បានកើតឡើងនៅមុនព្រះអាទិត្យរះ ។ការិយាល័យបានខាងលើបានឲ្យដឹងថា មនុស្ស៣នាក់ផ្សេងទៀត បានរួចផុតពីភ្លើង ដែលបានឆាបឆេះនៅម៉ោងប្រហែល និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសន្យា នៅថ្ងៃព្រហស្បតិ៍នេះថា នឹងចងក្រងកញ្ចប់សង្គ្រោះ សម្រាប់ឧស្សាហកម្មនេសាទ ដែលអាចរងផលប៉ះពាល់ ដោយការហាមឃាត់ របស់ប្រទេសចិនលើអាហារសមុទ្រជប៉ុន បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ពីរោងចក្រថាមពល នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ។ លោក គីស៊ីដា បានទៅទស្សនកិច្ចផ្សារត្រី Toyosu របស់ទីក្រុងតូក្យូ ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយអ្នកលក់ដុំគ្រឿងសមុទ្រ...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការតែងតាំងទីប្រឹក្សា និងជំនួយការតាមក្រសួងស្ថាប័នរដ្ឋជាច្រើននោះ គឺជាគុណធម៌ របស់គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះ ត្រូវបាននាយករដ្ឋមន្រ្តី អះអាងថា ដោយសារតែប៉ុន្មាន ថ្ងៃមកនេះ មានបណ្តាញសារព័ត៌មាន មួយចំនួន ដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល...