ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ថ្មីនេះៗ បានបញ្ជាក់ថា «សូមលោក-លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាត ឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការ សន្តិសុខតាមអ៊ីនធឺណិត ក្នុងវិស័យឯកជនចំពេលមានការកើនឡើង នៃឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន។ ភាគីពាក់ព័ន្ធ និងភាគីពាក់ព័ន្ធមកពីភាគីទាំងសងខាង រួមទាំងអង្គការមិនមែនរដ្ឋាភិបាល នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងតូក្យូក្នុងសប្តាហ៍នេះ មុនពេលកិច្ចប្រជុំកំពូលនៅរដ្ឋធានីជប៉ុនក្នុងខែធ្នូ ដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។ មេដឹកនាំទាំងពីរបានឲ្យដឹងថា កិច្ចព្រមព្រៀងដែលនឹងឃើញកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតរវាងប្រទេសជប៉ុន និងប្រជាជាតិអាស៊ាន នឹងត្រូវបានបញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅឯកិច្ចប្រជុំកំពូលនៅខែធ្នូ។...
រ៉ងហ្គូន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនបានចាប់ផ្តើមជំរឿន នៅក្នុងសង្កាត់ចំនួន២០ នៅទូទាំងប្រទេស ដែលបែងចែកជាវិធានការមួយ ដែលក្រុមអ្នករិះគន់លើកឡើងថា នឹងត្រូវបានប្រើ ដើម្បីបង្កើនការឃ្លាំមើលអ្នកប្រឆាំង ។ គួររំលឹកថា យោធាបានធ្វើរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួនជាមួយនឹងការអះអាង មិនច្បាស់លាស់ នៃការក្លែងបន្លំយ៉ាងទូលំទូលាយ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០...
វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា អនាគត នៃការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងភាពទ្រឹង ក្រោយពីកិច្ចព្រមព្រៀងជាចុងក្រោយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល បើទោះបីជាលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមធានាជាថ្មីថា ក្រុង គៀវ នឹងទទួលបានអ្វីដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Apple កំពុងតែស្តីបន្ទោស ទៅលើបញ្ហា Software និងបញ្ហាផ្សេងៗទៀត ដែលទាក់ទងនឹងកម្មវិធីល្បីៗ ដូចជា Instagram និង Uber សម្រាប់ការធ្វើឲ្យម៉ូដែល iPhone 15 ទើបចេញថ្មីរបស់ខ្លួនឡើងកម្ដៅ និងបង្កឱ្យមានការត្អូញត្អែរអំពីការក្តៅពេក មិនអាចដោះស្រាយបាន ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំដើម្បី ត្រៀមរៀបចំពិធីប្រណាំងទូក តាំងពិព័រណ៍ បណ្ដែតប្រទីបនិង អុចកាំជ្រួច រយៈ ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម នាឱកាសបុណ្យចេញព្រះវស្សា ព.ស...
ភ្នំពេញ ៖ ខណៈនៅតែសល់ តែប្រមាណជា៣ខែទៀត នឹងដល់ចូលឆ្នាំ២០២៤ លោក ហេង សួ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញប្រកាស ស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤ ។ តាមសេចក្តីប្រកាស របស់ក្រសួង នាថ្ងៃ២៦ កញ្ញា បានឲ្យដឹងថា ការឈប់សម្រាក់ជារួមទាំងអស់នាឆ្នាំ២០២៤ ខាងមុខនេះ...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ អ្នកប្រដាល់កម្ពុជា ឈ្នះមួយនាក់ និងអ្នកប្រដាល់ថៃ ឈ្នះ២នាក់ ដោយអ្នកប្រដាល់ថៃ ការផ្តួលអ្នកប្រដាល់ កម្ពុជា ត្រឹមទឹកទី២ ទំាង ២...
បរទេស៖នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយ កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងគៀវ មិនគួរភ្លេចថាប្រទេសណា បានជួយវាច្រើន ជាងគេនោះឡើយ ។ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីរូបនេះ បានស្តីបន្ទោសប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ជុំវិញសុន្ទរកថា របស់លោកនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ...
បរទេស៖ មន្ត្រីជាន់ខ្ពស់សភាជាតិអាមេរិក លោក Kevin McCarthy បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ CBS កាលពីថ្ងៃអាទិត្យថា ខណៈដែលគាត់នៅតែប្តេជ្ញា ជួយអ៊ុយក្រែន ពេញមួយជម្លោះជាមួយរុស្ស៊ី ការដោះស្រាយបញ្ហា សន្តិសុខព្រំដែន របស់សហរដ្ឋអាមេរិក គួរតែជាអាទិភាពធំជាង សម្រាប់សមាជិកសភា អាមេរិកផងដែរ។ លោក McCarthy ដែលជាមន្ត្រីជាន់ខ្ពស់សភា និងបក្សសាធារណៈផងនោះបានថ្លែងការណ៍...