បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រុស្ស៊ីបានធ្វើការទាមទារ ឱ្យមានការដោះលែង ជាបន្ទាន់នូវស្ថាបនិក Telegram លោក Pavel Durov ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ការទាមទារធ្វើឡើង តាមរយៈអនុប្រធានសភារុស្ស៊ីលោក Vladislav Davankov ហើយលោក បានអះអាងទៀតថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហានេះថា អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី Maria Zakharova បានលើកឡើងនៅលើបណ្តាញ Telegram នៅថ្ងៃអាទិត្យនេះថា លោក Pavel Durov ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គម Telegram ត្រូវបានប៉ូលិសបារាំងចាប់ខ្លួននៅឯអាកាសយានដ្ឋានមួយ នៅជាយក្រុងនៃទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ ។ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍មកថា លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទស្សនាវដ្តី the Military Watch បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះប្រយុទ្ធសំខាន់ Abrams M1 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ចំនួនដល់ទៅ២ភាគ៣ ក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ។ សារព័ត៌មាន បាននិយាយនៅក្នុងអត្ថបទមួយ កាលពីថ្ងៃព្រហស្បតិ៍ថា តាមការប៉ាន់ប្រមាណរបស់ខ្លួន រថក្រោះជិត...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីថាមពលរបស់ប្រទេស អ៊ុយក្រែន លោក German Galushchenko បានព្រមានកាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍មួយថា ពលរដ្ឋអ៊ុយក្រែនត្រូវតែត្រៀម ខ្លួនសម្រាប់រដូវរងា ដែលនឹងពិបាកនឹង ទប់ទល់ជាងឆ្នាំមុន។ យោងតាមលោក Galushchenko អ៊ុយក្រែន យ៉ាងណាក្តីក៏មានគម្រោងស្តារ និងសាងសង់កន្លែងផលិតថាមពលបន្ថែម...
បរទេស ៖ ប្រធានរដ្ឋអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺលោក Karim Khan បានអំពាវនាវដល់ចៅក្រមឱ្យធ្វើការសម្រេចចិត្តជាបន្ទាន់លើដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែឧសភា លោក Karim Khan បានដាក់សំណើចេញដីកាឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin...
មណ្ឌលគិរី ៖ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដើមកំណើត ជាជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ CLV គឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរមុខមាត់ខេត្តមណ្ឌលគិរី ពីគ្មានអ្វីសោះរហូតដល់ មានការអភិវឌ្ឍ លើគ្រប់វិស័យ មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីនោះទេ ប៉ុន្តែជាការធ្វើឱ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខសាន្ត...
សេអ៊ូល ៖ កូរ៉េខាងជើង បានថ្កោលទោស ចំពោះយុទ្ធសាស្ត្រ នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដោយបានប្តេជ្ញាថា ខ្លួននឹងទប់ទល់យ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង នុយក្លេអ៊ែរគ្រប់ប្រភេទ ដែលបង្កឡើង ដោយសហរដ្ឋអាមេរិក។ កូរ៉េខាងជើង បានថ្កោលទោសយុទ្ធសាស្ត្រ នុយក្លេអ៊ែរ ដោយថា សហរដ្ឋអាមេរិក កំពុងស្វែងរកសង្គ្រាមនុយក្លេអ៊ែរឯកតោភាគី និងបង្ហាញការមិនពិត ចំពោះប្រទេសដទៃទៀតថា ជាការគំរាមកំហែង...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឲ្យដឹងថា ការឆ្លើយតបរបស់ប្រទេស អ៊ីរ៉ង់ ចំពោះការធ្វើឃាតប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នឹងច្បាស់លាស់ តាមការគណនា និងគ្រប់គ្រង ពោលគឺមានន័យថា អាចនឹងមានតម្លៃខ្ពស់ សម្រាប់អ៊ីស្រាអែល ។...
មូស្គូ ៖ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានវាយប្រហារលើការ តាំងទីលំនៅជាង ៣០កន្លែង នៅក្នុងតំបន់ព្រំដែននៃទីក្រុង Belgorod របស់ប្រទេសរុស្សី ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។ លោក Gladkov បានឲ្យដឹងនៅក្នុងសារបង្ហោះ Telegram ថា ការវាយប្រហារបានកំណត់គោលដៅដល់សង្កាត់ចំនួន៩ នៅក្នុងតំបន់ ដែលបណ្តាលឱ្យមនុស្ស ៥នាក់រងរបួស។...
ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ី ១១៥នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Kursk ត្រូវបានបញ្ជូនត្រឡប់មកវិញពីទឹកដី ដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសមួយរវាងភាគីទាំងពីរ។ ក្រសួងបានឲ្យដឹងថា “ជាថ្នូរនឹងអ្នកទោសសង្រ្គាម ១១៥ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានផ្ទេរ” ដោយបន្ថែមថាអេមីរ៉ាតអារ៉ាប់រួម បានផ្តល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងអំឡុងពេលផ្លាស់ប្តូរ។ ខ្លួនបានឲ្យដឹងថា បុគ្គលិកយោធារុស្ស៊ីទាំងអស់ដែលបានផ្លាស់ប្តូរបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ហើយនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី សម្រាប់ការព្យាបាល និងការស្តារនីតិសម្បទានៅក្នុងស្ថាប័នវេជ្ជសាស្ត្រ៕ប្រែសម្រួល ឈូក បូរ៉ា