ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករ ទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់។ ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាកសិករជាសមាជិកសហគមន៍ដាំបន្លែ ក្នុងផ្ទះសំណាញ់ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការដ្ឋាន ស្ថាបនាស្ពានចំនួន៣កន្លែង និងផ្លូវចំនួន៤ខ្សែ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានសេចក្តីជូនដំណឹង ស្តីពីការរៀនបំប៉នដើម្បីប្រឡង យកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណ បើកបរត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉ន ដើម្បីប្រឡងយកបណ្ណ បើកបរជាថ្មី ឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្ទុ ឬពិន្ទុសូន្យ។ ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្នុងរយៈពេលនៃការអនុវត្ត កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានព្រមានអំពីលទ្ធភាព នៃសង្រ្គាមលោកលើកទី៣ ដែលកំពុងផ្ទុះឡើង ក្រោមការដឹកនាំបច្ចុប្បន្ននៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ប្រសិនបើជាប់ឆ្នោត លោកនឹងដើរបញ្ជៀស ឲ្យបាននូវសោកនាដកម្មនេះ ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ Turning Point USA...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសិង្ហបុរីរយៈពេល២ថ្ងៃ (១៨-១៩ មិថុនា) តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពី...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណៈកម្មការអឺរ៉ុប បានបង្កើតក្រុមឃ្លាំមើលពិសេសមួយ ដើម្បីទប់ស្កាត់ការកេងបន្លំ ប្រាក់រាប់ពាន់លានដុល្លារ ដែលបានបែងចែក ទៅឱ្យទីក្រុងគៀវ ជាផ្នែកនៃផែនការដ៏សំខាន់ របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ កាលពីថ្ងៃចន្ទម្សិលមិញនេះសហភាពអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការបង្កើតក្រុមប្រឹក្សាសវនកម្មដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុសែល ជាមួយនឹងអាណត្តិដើម្បីការពារការក្លែងបន្លំ អំពើពុករលួយ ជម្លោះផលប្រយោជន៍ និងភាពមិនប្រក្រតី នៅក្នុងការផ្តល់មូលនិធិដល់អ៊ុយក្រែនដោយប្លុកនេះ។ ស្ថាប័នដែលនឹងមានសកម្មរហូត...
ភ្នំពេញ ៖ ដើម្បីរួមគ្នាការពារអាយុជីវិត និងសុខមាលភាព របស់ប្រជាជនកម្ពុជាក្រសួងបរិស្ថាន រួមទាំងសមាជិការ អន្តរក្រសួង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានប្តេជ្ញាចិត្តរួមគ្នា មួយក្នុងការសម្អាតទឹកទន្លេ គ្មានសំរាមផ្តល់នូវប្រភពទឹកស្អាត ដល់ពលរដ្ឋ រស់នៅតាមដងទន្លេសាប។ ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាត ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។...
បរទេស៖ របាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានអះអាងថា ប្រទេសចិនបាននឹងកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន “លឿនជាងប្រទេសដទៃទៀត” ក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីក្រុងប៉េកាំងបានសន្មត់ថា បានបន្ថែមក្បាលគ្រាប់ចំនួន ៩០គ្រាប់ ទៅក្នុងសារពើភ័ណ្ឌរបស់ខ្លួនចាប់តាំងពីខែមករាឆ្នាំ ២០២៣ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់សមភាគីសិង្ហបុរី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៨ មិថុនានេះ បានឲ្យដឹងទៀតថា លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨...