បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីភ្នាក់ងារជាតិ ទទួលបន្ទុកកិច្ចការងារស្ថិតិ របស់រុស្សីហៅកាត់ថា Rosstat បាននិយាយនៅ ក្នុងរបាយការណ៍បឋម ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើង៥,៤ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ ។ យោងតាមការប៉ាន់ប្រមាណ ប្រទេសរុស្ស៊ីបានឃើញកំណើន...
បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីបានរួចផុតពីការប៉ុនប៉ងធ្វើឃាត។ នេះបើតាមលោក Robert Kalinak អនុប្រធានរបស់លោកបាននិយាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Fico ត្រូវបានគេបាញ់ប្រហារកាលពីថ្ងៃពុធនៅកណ្តាលទីក្រុង Handlova នៃប្រទេសស្លូវ៉ាគី នៅពេលដែលលោកដើរចូលទៅជិតក្រុមអ្នកទស្សនា ហើយក៏មានមនុស្សម្នាក់បានដកកាំភ្លើងខ្លីមួយដើម...
បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា មន្ត្រីប៉ូលិសពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសុក្រ នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងអាល់កៃដា Jemaah Islamiah (JI) ។ JI គឺជាក្រុមសកម្មប្រយុទ្ធដែលស្វែងរកការបង្កើតរដ្ឋអ៊ីស្លាមនៅអាស៊ីអាគ្នេយ៍។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Zamir Kabulov ប្រធាននាយកដ្ឋានទីពីរ នៃអាស៊ីនៃក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាមានវិធីសាស្រ្ត និងទស្សនៈស្រដៀងគ្នាក្នុងការដោះស្រាយ វិបត្តិអាហ្វហ្គានីស្ថាន ។ លោកKabulov ដែលកំពុងស្ថិត នៅក្នុងទីក្រុង New Delhi ដើម្បីចូលរួមក្នុងការពិគ្រោះយោបល់ទ្វេភាគី ស្តីពីអាហ្វហ្គានីស្ថាន...
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ បានឲ្យដឹងថា មិនមានជម្រើស ក្នុងការបើកច្រកឆ្លងកាត់ ក្រោមការត្រួតពិនិត្យ របស់ប៉ាឡេស្ទីន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបរួម ទាំងកំពង់ផែជំនួយអណ្តែតទឹក ដែលបានបោះយុថ្កាថ្មីនោះទេ ។ ការបញ្ជាក់នេះកើតឡើង បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការ ដោយកំពង់ផែជំនួយបង្កើតឡើង ដោយសហរដ្ឋអាមេរិក នៅក្រៅឆ្នេរនៃទីក្រុងហ្គាហ្សា នេះបើយោងតាមប្រភពប៉ាឡេស្ទីនក្នុងស្រុក ។ ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានថ្កោលទោសចំពោះ “ទង្វើបង្កហេតុ” នាពេលថ្មីៗនេះ របស់នាវាយោធាអាមេរិក ដោយថា ការអំពាវនាវរបស់ភាគីអាមេរិក អំពីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បង្ហាញពីលក្ខណៈអនុត្តរភាពរបស់ខ្លួន។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីនាវាពិឃាត USS...
វ៉ាស៊ីនតោន ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន បានធ្វើទស្សនកិច្ចដ៏កម្រមួយ ទៅកាន់កោះដាច់ស្រយាលចំនួនពីរ នៅភាគខាងត្បូង របស់ប្រទេសនេះ នៅជិតកោះតៃវ៉ាន់ ក្នុងការព្រមានជាក់ស្តែង ប្រឆាំងនឹងការកើនឡើង នៃការអះអាងរបស់ចិន នៅក្នុងដែនទឹកជុំវិញនោះ។ លោក Rahm Emanuel បានប្រាប់អ្នកយកព័ត៌មាន នៅលើកោះ Yonaguni ដែលជាកោះភាគខាងលិចបំផុត របស់ប្រទេសជប៉ុន...
បរទេស ៖ អង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានព្យួរក មនុស្សយ៉ាងហោចណាស់៧នាក់ កាលពីថ្ងៃសៅរ៍ រួមទាំងស្ត្រីពីរនាក់ ខណៈដែលសមាជិក នៃជនជាតិ ភាគតិចជ្វីហ្វ របស់ខ្លួនកំពុងប្រឈមនឹងហានិភ័យ នៃការប្រហារជីវិត ខណៈដែលសាធារណរដ្ឋអ៊ីស្លាម បានបង្កើនការប្រើប្រាស់ការ ដាក់ទណ្ឌកម្មបន្ថែមទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តូក្យូ ៖ ភាគីទាំងពីរ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន បានយល់ព្រមផ្តល់ប្រាក់កម្ចី ដល់ហ្វីលីពីន ដែលមានការប្រាក់ទាបចំនួន ៦៤,៣ពាន់លានយ៉េន សម្រាប់ការទិញនាវាល្បាត របស់ជប៉ុនចំនួន ៥គ្រឿងបន្ថែមទៀត ដែលភាគីទាំងពីរបានប្រកាស កាលពីថ្ងៃសុក្រក្នុងគោលបំណង ដើម្បីជួយខ្លួនទប់ទល់នឹងសកម្មភាពឈ្លានពាន របស់ចិននៅសមុទ្រចិនខាងត្បូង ។ នៅក្នុងពិធីមួយក្នុងទី ក្រុងម៉ានីល រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរ subcritical កាលពីថ្ងៃអង្គារ ដែលជាលើកទីមួយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីជំរុញការទប់ស្កាត់ប្រឆាំងនឹងប្រទេសដូចជាចិន និងរុស្ស៊ីជាដើម។ យោងតាមរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិបានឱ្យដឹងថា ការពិសោធន៍លើកទី៣ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានអនុវត្តនៅរដ្ឋ Nevada ដើម្បីប្រមូល “ទិន្នន័យសំខាន់ៗ” ទាក់ទងនឹងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេស។ ទោះបីជាចិន...