ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវស្វែងរកទីផ្សារកសិផល និងផ្តល់យោបល់ពីដំណាំសក្ដានុពល សម្រាប់កសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ...
ភ្នំពេញ ៖ លោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នឹងកំណត់អាណត្តិប្រធានមណ្ឌល និងពន្ធនាគាររាជធានី-ខេត្ត ត្រូវមានការផ្លាស់ប្ដូររយៈពេល ៤ឆ្នាំម្ដង ប៉ុន្ដែក្នុងករណីប្រធានមណ្ឌលនោះ មានការដឹកនាំល្អ គឺអនុញ្ញាឲ្យ ៨ឆ្នាំ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ឈន...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ កញ្ញានេះ លោក ប៉ែន បូណា បានលើកឡើងថា...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រែថា ថាវីស៊ីន គ្រោងនឹងរៀបចំទទួលភ្ញៀវទេសចរចិន នៅថ្ងៃទី២៥ ខែកញ្ញា នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីអបអរសាទរគោលនយោបាយ “លើកលែងទិដ្ឋាការ” សម្រាប់ភ្ញៀវចិន និងកាហ្សាក់ស្ថាន។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣...
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សំដៅចំពោះរឿង ដែលលោកស្រីUrsula vonder Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុបបានប្រកាសថា នឹងបំផុសការស៊ើបអង្កេតប្រឆាំង នឹងការផ្តល់ប្រាក់ឧបត្ថម្ភធន ចំពោះរថយន្តដើរដោយ ថាមពលអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យផ្ទៃក្នុង ប្រទេសអឺរ៉ុប ធ្វើការជជែកដេញដោលយ៉ាងខ្លាំង ។ សំឡេងប្រកបដោយវិចារណញ្ញាណមួយចំនួន ក្នុងមតិសាធារណៈលោកខាងលិច បានយល់ឃើញថា ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប បានឆ្លុះបញ្ចាំងពីការភ័យខ្លាចការប្រកួតប្រជែង ដោយយុត្តិធម៌...
ម៉ានីល៖ យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៃសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករណ៍ថា នឹងនៅតែរឹងមាំ ទោះបីជាហានិភ័យ ចំពោះទស្សនវិស័យកំពុងកើនឡើងក៏ដោយ។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៣ ព្យាករណ៍ថា សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់នឹងកើនឡើង ៤,៧ភាគរយនៅឆ្នាំនេះ ដែលជាការពិនិត្យឡើងវិញធ្លាក់ចុះបន្តិចពីការព្យាករណ៍ពីមុន ៤,៨ភាគរយ។ ការព្យាករណ៍កំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៨ភាគរយ។ របាយការណ៍នេះបានឲ្យដឹងថា...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការវះកាត់ ហើយកំពុងស្ថិតក្នុងដំណាក់កាល នៃការជាសះស្បើយឡើងវិញ, នេះបើយោងតាមកូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលបាននិយាយកាលពីថ្ងៃអង្គារ និងថា លោកស្រីមិនដឹងថា លោកថាក់ស៊ីន ត្រូវសម្រាកនៅមន្ទីរពេទ្យ រយៈពេលប៉ុន្មាននោះទេ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩...
បាងកក ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសថៃឡង់ដ៏ បានទទួលភ្ញៀវទេសចរ បរទេសជាង១៩លាននាក់ នៅចន្លោះខែមករា និងពាក់កណ្តាលខែកញ្ញានេះ ដែលតំណាងឱ្យការកើនឡើង ២៧១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍ និង កីឡា បានឲ្យដឹងថា គិតត្រឹមសប្តាហ៍មុន...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំង MiG-31 ចំនួន១គ្រឿង ត្រូវបានបញ្ជូនចេញកាលពីថ្ងៃចន្ទ ដើម្បីស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍ P-8A Poseidon របស់សហរដ្ឋអាមេរិក ដែលហោះរំលងចូលដោយនៅពីលើសមុទ្រ Barents ។ ប្រព័ន្ធគ្រប់គ្រងដែនអាកាសរបស់រុស្ស៊ី បានរកឃើញគោលដៅពីលើអាកាស ខិតជិតព្រំដែនរដ្ឋ...