សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសចំនួន៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តវិញ ដោយស្ម័គ្រចិត្តចំនួន១២.៨៨០គ្រឿងដោយសារតែបញ្ហានៃការផលិត ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុន Mercedes-Benz Korea នឹងប្រមូលមកវិញ...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អ៊ីរ៉ង់បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មថ្មីមកលើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ដោយហៅទង្វើនេះថា ជា “រឿងតូចតាច” ដើម្បីគាបសង្កត់តម្លាភាព និងការពិតប៉ុណ្ណោះ ។ លោក Ali Bahadori Jahromi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចហ្វីលីពីនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៥,៧ ភាគរយនៅឆ្នាំនេះបើធៀបនឹងការព្យាករណ៍ ៦ ភាគរយនៅក្នុងរបាយការណ៍ខែមេសា។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យមនៅឆ្នាំនេះ ដោយសារអតិផរណា និងការកើនឡើងជាសកល មុនពេលកើនឡើងនៅឆ្នាំ២០២៤ ដោយសារសម្ពាធតម្លៃធូរស្រាល នេះបើយោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB ខែកញ្ញា ឆ្នាំ២០២៣។ របាយការណ៍បានឲ្យដឹងថា ការព្យាករណ៍ផលិតផលក្នុងស្រុកសរុប...
បរទេស ៖ កាលពីថ្ងៃទី៧ ខែ កញ្ញា វេលាម៉ោង ១៧ និង៥០នាទី យប់ រយៈពេលប្រមាណ ៣០នាទី លោក KISHIDA Fumio នាយករដ្ឋមន្រ្តីជប៉ុន ដែលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងអាស៊ាន បានធ្វើជំនួបកំពូលជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។...
ភ្នំពេញ ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ ធ្លាក់ពីលើអគារ the skyline នៃបន្ទប់មួយជាន់ទី៣៧ ខណៈកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាប រហូតទៅដល់ជនរងគ្រោះ ដែលជាជនសង្ស័យ បានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ មកខាងក្រោមស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីយប់ទៀបភ្លឺ ថ្ងៃទី២០ខែកញ្ញា...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រាប់ អតិថិជនអ្នកប្រើប្រាស់អគ្គិសនី ប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែលយល់ថា ខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃ ត្រូវដាក់ពាក្យស្នើសុំ ទៅអ្នកផ្គត់ផ្គង់ អគ្គិសនីក្នុងតំបន់ របស់ខ្លួន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែនាថ្ងៃ២០ កញ្ញា បានឲ្យដឹងថា...
តបតាមការអញ្ជើញ របស់បក្សកុម្មុយនីស្តគុយបា លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មាធិការត្រួតពិនិត្យ វិន័យមជ្ឈិមចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅគុយបា ។លោកបានជួបសន្ទនា ជាមួយលោក Diaz Canel លេខាធិការទីមួយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត គុយបា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ៕
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ លោក គួច...
ភ្នំពេញ ៖ កម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នា នៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរ ចំពោះការដាក់បញ្ចូលប្រាសាទ កោះកេររបស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ការចេញគាំទ្រ របស់កម្មកររោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម...