ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
យូអិន៖ អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិបានឲ្យដឹងថា លោកអគ្គលេខាធិការ Antonio Guterres មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល នៅខាងក្នុងមន្ទីរពេទ្យ Al-Shifa នៃតំបន់ហ្គាហ្សា។ លោក Florencia Soto Nino អ្នកនាំពាក្យរង របស់លោក Guterres បានឲ្យដឹងថា “យើងសូមរំលឹកឡើងវិញថា គ្រប់ភាគីទាំងអស់ ត្រូវតែអនុវត្តតាមច្បាប់...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្និងពិធី “ពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤” ដែលប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ។
នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែង ក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការងារ នៅខេត្តHunanថា ខេត្តHunanត្រូវត្តាប់ជាប់តួនាទី ជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការកសាង និម្មាបនកម្ម អភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវមូលដ្ឋាន ជាទូទៅនៃការងារស្វែង រកវឌ្ឍនភាពក្នុងខណៈពេលដែលរក្សាបាននូវស្ថិរភាព ប្រកាន់ខ្ជាប់នូវការ...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សមិទ្ធផលកើតរាល់ថ្ងៃ ដោយស្នាដៃ រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មានសមិទ្ធផលណា កើតចេញពីការអង្គុយ ហារមាត់និយាយ ដោយមិនបានធ្វើអ្វីទាល់ តែសោះ នោះឡើយ។ តាមរយៈសារតេឡេក្រាម នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារៀងរាល់សប្តាហ៍ សម្តេចធិបតី ហ៊ុន...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបំពុលការគាំទ្រសាធារណៈ សម្រាប់ទំនាក់ទំនងទ្វេភាគី និងកែកំហុសរបស់ខ្លួន ចំពោះការយាយី ការសួរចម្លើយ និងការនិរទេសពលរដ្ឋចិន ដោយគ្មានហេតុផល។ កាសែត Washington Post នាពេលថ្មីៗនេះ បានចេញផ្សាយរបាយការណ៍ពិសេសមួយ ស្តីពីកិច្ចសម្ភាសន៍ជាមួយនិស្សិតចិន ៦នាក់ និងអ្នកប្រាជ្ញ ២នាក់ ដែលត្រូវបានយាយី...
MEULABOH៖ អាជ្ញាធរឥណ្ឌូណេស៊ី បានជួយសង្គ្រោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានតិចបំផុតចំនួន៦៩នាក់ ដែលបាននៅលើដែនសមុទ្រ ជាច្រើនសប្តាហ៍ ហើយកំពុងនាំពួកគេ ទៅកាន់ច្រាំងវិញ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទូករបស់ពួកគេបានលិច កាលពីមួយថ្ងៃមុន ។ទូកឈើរបស់ក្រុមជនភៀសខ្លួន និងកប៉ាល់១គ្រឿងទៀត ដែលព្យាយាមជួយពួកគេទាំង២ ដែលបានក្រឡាប់កាលពីថ្ងៃពុធ ដោយអ្នកនៅរស់រាន មានជីវិតប៉ាន់ស្មានថា មានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល១៥០នាក់ បាននៅលើនោះជាមួយនឹងមនុស្ស រាប់សិបនាក់ត្រូវបាន ទឹកកួចយកទៅបាត់ ។...
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញការងើបឡើង នៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មី នៅទីក្រុង Changsha ខេត្ត Hunan នារសៀលថ្ងៃទី ២០ ខែមីនា ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។...
ដូចការនឹកគិត អ៊ីចឹងមែនថា បន្ទាប់ពីក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង បានអនុម័តជាឯកច្ឆ័ន្ទលើ 《លក្ខន្តិកៈស្តីពីការគាំពារ សន្តិសុខជាតិ》 “កាលពីថ្ងៃទី១៩ខែមីនា និងបានបញ្ចប់ដោយរលូន នូវកាត់តាក់តែងមាត្រាទី២៣ នៃច្បាប់មូលដ្ឋានហុងកុង មនុស្សមួយចំនួន របស់លោកខាងលិច ដែលបូករួមទាំង ក្រុមប្រឹក្សា សហភាពអឺរ៉ុប និងលោក Cameron រដ្ឋមន្ត្រីការបរទេស និងការអភិវឌ្ឍអង់គ្លេស ជាដើមបានវាយ ប្រហារលើលក្ខន្តិកៈ...
ភ្នំពេញ ៖ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រ នយោបាយរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ករណីរោងចក្រ Y&W សហជីព និងសង្គមសុីវិលគួរតែកុំយកសាំង ចាក់លើភ្លើង ហើយគួរតែមានវប្បធម៌ស្តាប់គ្នាទៅវិញទៅមក ដាក់បញ្ហាលើតុពិភាក្សាគ្នា យល់អំពីដំណោះស្រាយ ជៀសជាងម្ខាងខិតខំរកដំណោះស្រាយ ដោយឡែកម្ខាងទៀត កំពុងបញ្ចុះបញ្ចូលកម្មករឱ្យមានការតវ៉ា។ ការលើកឡើងបែបនេះ បន្ទាប់ពីមានសហជីពមួយចំនួន...