ភ្នំពេញ ៖ នៅរសៀលថ្ងៃសោរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរ បានអញ្ជើញដឹកនាំក្រុមការងារ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក យូ ស៊ុនឡេង...
បាកដាដ៖ នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Mohammed Shia’al-Sudani បានឲ្យដឹងថា អ៊ីរ៉ាក់ បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រគ្រប់ទម្រង់ដល់ប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានធ្វើការកត់សម្គាល់ពេលដែលលោក បានជួបជាមួយសមភាគីប៉ាឡេស្ទីនលោក Mohammad Mustafa ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហម៉ាស់បន្ដអូសបន្លាយដល់ជាង ៧ខែ។ សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់...
កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំសហការី ដោយមានការចូលរួមពីព្រះសង្ឃផងនោះ បាននិមន្ត និង អញ្ជើញប្រគល់ផ្ទះបន្ទាប់ទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ជូនដូនចាស់ជរាគ្មានទីពឹង ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ...
បរទេស៖ មន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ម្នាក់បានប្រាប់ សារព័ត៌មាន Semafor ថា សហរដ្ឋអាមេរិកគ្រោងនឹង ប្រកាសការផ្លាស់ប្តូរគោល នយោបាយអាវុធ នុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងអនុម័ត “វិធីសាស្រ្តប្រកួតប្រជែងបន្ថែមទៀត” ដោយសន្មត់ថា បន្ទាប់ពីរុស្ស៊ី និងចិន មិនអើពើការអំពាវនាវរបស់ខ្លួន...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RTទីក្រុងមូស្គូមិនធ្លាប់ ជាប្រទេសដំបូងគេដែលប្រើពាក្យ សំដីអំពីបញ្ហាគ្រាប់នុយក្លេអ៊ែរ ឈ្លានពាននោះទេ ប្រធានាធិបតី Vladimir Putin បានប្រាប់ក្រុមសំណួរ-ចម្លើយនៅឯវេទិកា សេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថាគោលលទ្ធិនុយក្លេអ៊ែរ របស់ប្រទេសនេះអនុញ្ញាតឱ្យប្រើអាវុធបរមាណូតែនៅក្នុងករណីពិសេស ហើយស្ថានភាពបច្ចុប្បន្នមិន មែនជាករណីនោះឡើយ។ នៅពេលត្រូវបានសួរថាតើរុស្ស៊ីគួរតែត្រៀមខ្លួន នៃលទ្ធភាពក្នុងការប្រើប្រាស់ នុយក្លេអ៊ែរលឿន...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសុំទោសជា សាធារណៈចំពោះលោក Vladimir Zelensky សម្រាប់ សប្តាហ៍ នៃភាពមិនច្បាស់លាស់ នៅក្នុងទីក្រុងគៀវ អំពីការទទួលបានជំនួយរាប់ ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិក។ សេតវិមានបានធ្វើការ ស្នើសុំកញ្ចប់ថវិកាប្រមាណជា៦១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនជាផ្នែក នៃវិក័យប័ត្រមូល និធិសន្តិសុខជាតិនៅក្នុងខែតុលា ប៉ុន្តែវាមិនទទួលបានការយល់...
ភ្នំពេញ ៖ ការពិចារណាលើការរៀបចំ ដាក់តំបន់ការពារធនធាន ធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួន ឧទ្យានភូគម្ភសាស្រ្ត (Go-Park)ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្រនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់ JICA នៅរសៀលថ្ងៃទី៧ ខែមិថុនា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានថ្លែងបញ្ជាក់ថា ក្រៅពីតួនាទី ស្នូលជា កងទ័ព យោធិនគ្រប់រូប ត្រូវចូលរួមការកែទម្រង់ កងយោធពលខេមរភូមិន្ទ ឲ្យបានស្មើមុខស្មើមាត់ ជាមួយបណ្ដាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ថែមទាំងចូលរួមបង្ក្រាបបទល្មើសផ្សេងៗ មានជាអាទិ៍បទល្មើស កាប់ទន្ទ្រានព្រៃឈើតំបន់អភិរក្សជាដើម ។ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាល...
កំពង់ធំ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញមន្ទីរបរិស្ថានខេត្តកំពង់ធំសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា និងអាជ្ញាធរ ដែនដីផ្សព្វផ្សាយពីយុទ្ធសាស្ត្រចក្រាដល់ប្រជាពលរដ្ឋនិងសិក្សានុសិស្ស ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាននិងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ«ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ លោកបណ្ឌិត អ៊ាង សុផល្លែត...
ជូបា៖ បេសកកម្មរបស់អង្គការ សហប្រជាជាតិ ប្រចាំប្រទេសស៊ូដង់ខាងត្បូង (UNMISS) បានឲ្យដឹងថា ខ្លួនបានបង្កើនកិច្ចខិតខំ ប្រឹងប្រែង ដើម្បីរក្សាសន្តិភាព នៅក្នុងទីក្រុងម៉ាឡាកាល់ រដ្ឋ Upper Nile បន្ទាប់ពីមានមនុស្ស ស្លាប់ជាច្រើននាក់ កាលពីសប្តាហ៍មុនដោយសារអំពើហិង្សា។ UNMISS បានឲ្យដឹងថា ខ្លួននឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល និងរក្សាភាពស្ងប់ស្ងាត់ តាមរយៈការដើរល្បាត...