ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា វឌ្ឍនភាព ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានធ្វើឱ្យ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាង កងទ័ព ប្រជាជន កម្ពុជា- ចិន កាន់តែស៊ីជម្រៅ។ តាមរយៈគណនីហ្វេសប៊ុក សម្ដេច ទៀ បាញ់...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២ – ៨ ខែសីហា ឆ្នាំ២០២៣ ។ ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។...
ប៉ារីស៖ នៅព្រឹកថ្ងៃដដែល មនុស្សរាប់ពាន់នាក់នៅនីហ្សេរីយ៉ា បានចូលរួមក្នុងសកម្មភាពប្រឆាំង នឹងប្រទេសបារាំង និង ECOWAS ក៏ដូចជាគាំទ្រដល់ក្រុមប្រឹក្សាជាតិ សម្រាប់ការពារមាតុភូមិ ដែលបង្កើតឡើង ដោយអ្នកចូលរួមធ្វើរដ្ឋប្រហារ ។ សកម្មភាពក្នុងចំណោមរឿងផ្សេងទៀតបានកើតឡើងនៅមុខស្ថានទូតបារាំង ក្នុងទីក្រុងណៃមី ។ ក្រសួងការបរទេសបារាំងបានឲ្យដឹងថា ទីក្រុងប៉ារីស កំពុងជំរុញឱ្យអាជ្ញាធរនៃប្រទេសនីហ្សេរីយ៉ា ធានានូវសន្តិសុខរបស់ស្ថានទូតបារាំង នៅក្នុងរដ្ឋធានីណៃមី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
ថ្ងៃទី២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Bill Nelson ទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់NASA បានអញ្ជើញទៅបំពេញ ទស្សនកិច្ច នៅប្រទេសអាហ្សង់ទីន ។ ក្នុងសន្និសីទសារព័ត៌មានមួយលើក លោកបានអះអាងថា ចិននិងអាមេរិក បាននិងកំពុងធ្វើ “ការប្រកួតប្រជែង នៅលើលំហអវកាស ” ។ នេះជាពាក្យពេចន៍មួយ ដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមត្រជាក់...
ថ្ងៃទី៣០ខែកក្កដា គណៈប្រតិភូកីឡាចិន ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោកក្រុងChengdu ដោយទទួលបានមេដាយមាស ចំនួន៩គ្រឿងក្នុងមួយថ្ងៃ ។ គិតរហូតដល់ថ្ងៃទី៣០ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង គណៈប្រតិភូកីឡាចិន បានឈរ នៅលេខរៀងទី១ ក្នុងតារាងមេដាយមាស និងតារាងមេដាយ ដោយទទួលបានមេដាយមាស ចំនួន១៣គ្រឿង មេដាយប្រាក់ចំនួន៤គ្រឿង និងមេដាយសំរឹទ្ធចំនួន៣គ្រឿង។ នៅកន្លែងប្រកួត...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅចៅសង្កាត់ភ្នំពេញថ្មី ជុំវិញករណីបាត់កិច្ចសន្យាទិញលក់ផ្ទះ នៅក្នុងបុរីពិភពថ្មី ដែលមានអាស័យដ្ឋានផ្ទះលេខ៧០ ផ្លូវលេខ១៥ (បុរីពិភពថ្មី) ភូមិបាយ៉ម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។...
ម៉ូស្គូ៖ អ្នកជំនាញបានប្រាប់កាសែត Sputnik ថា ប៉ុន្មានខែខាងមុខទៀត នឹងឃើញយានជំនិះទំនើបៗជាច្រើនទៀតត្រូវបានដាក់ឲ្យប្រើប្រាស់ សម្រាប់កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងដំណើរការ ដោយជោគជ័យក្នុងដំណើរការធ្វើឱ្យប្រសើរឡើង។ នៅថ្ងៃទី៣០ ខែកក្កដា ទីក្រុង St. Petersburg កំពុងរៀបចំក្បួនដង្ហែរទិវាកងទ័ពជើងទឹករុស្ស៊ី ដែលគ្រោងនឹងចូលរួមដោយប្រធានាធិបតីរបស់ប្រទេសនេះ លោក វ្លាឌីមៀ ពូទីន។នាវា ទូក និងនាវាមុជទឹកជាង ៤០...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្អែក។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។ ក្នុងកិច្ចប្រជុំ របស់ គ.ជ.ប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប្រាជ្ញា...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីសម្ពោធ ដាក់ប្រើប្រាស់ ជាផ្លូវការផ្លូវក្រវាត់ក្រុងខ្សែទី៣...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានសម្រេចឲ្យផ្អាក ចរាចរណ៍ជាបណ្តោះអាសន្ន លើផ្លូវជាតិលេខ 33A (រង្វង់មូលសេះស -ឆ្នេរលេងទឹករ-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង ។ សម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ។ មន្ទីរសាធារណការខេត្ត ក៏សូមឲ្យមានការរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន...