រងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា លោក U Boe Thin សមាជិកក្រុមប្រឹក្សាគណៈគ្រប់គ្រងវត្ត Shwedagon បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ កាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរបរទេសជិត៤០.០០០នាក់បានមកទស្សនាវត្ត Shwedagon នៅក្នុងទីក្រុងរ៉ងហ្គញូន ប្រទេសមីយ៉ាន់ម៉ា នៅក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣នេះ ។ គួរបញ្ជាក់ថា ចំនួនជនបរទេសសរុបមានចំនួន៣៨.៤៤៥នាក់ ក្នុងនោះប្រុស១៨.៨២២នាក់...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៣ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៦ ៨២៤នាក់ នៅរោងចក្រចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា...
បរទេស ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំងនឹងផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់គាំទ្រ នឹងការវាយលុករបស់ខ្លួន ដែលកំពុងបន្ត។ កាលពីខែឧសភា ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេ ដែលបញ្ជូនអាវុធប្រភេទនេះ ទៅកាន់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំកំពូល...
ភ្នំពេញ ៖ សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអាជ្ញាធរមានសមត្ថកិច្ច នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានដុតកម្ទេចចោលនូវពោះជ្រូក និងស្បែកជ្រូកដែលខូគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង។ នេះបើតាមហ្វេសប៊ុក អគ្គនាយកដ្ឋាន ក.ប.ប ។ គួរបញ្ជាក់ផងដែរថា...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្តីអំពាវនាវ ចំពោះប្រតិបត្តិករទេសចរណ៍ ចូលរួមបង្កលក្ខណៈងាយស្រួលឲ្យបុគ្គលិក និយោជិត បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ដោយត្រូវអនុញ្ញាត ឲ្យពួកគាត់ឈប់សម្រាក់ ចំនួន៣ ចាប់ពីថ្ងៃ២២-២៤កក្កដា ៕
បរទេស ៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសព្រមានថា ករណីដែលអាមេរិក នឹងពិតជាបញ្ជូនគ្រាប់បែកចង្កោម ទៅឲ្យអ៊ុយក្រែន មែននោះមានន័យថា អាមេរិកកំពុងទាញពិភពលោក ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី៣ ជាមិនខាន ។ យោងតាមការ ចេញផ្សាយរបស់ RT លោក Trump បានពោលបែបនេះថា ប្រធានាធិបតី...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានព្រមានថា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន នឹងនៅតែរក្សាជំហ ការផ្គង់ផ្គង់គ្រាប់បែកចង្កោម ទៅឲ្យប្រទេសអ៊ុយក្រែននោះ រុស្សីក៏នឹងបង្ខំចិត្ត ក្នុងការប្រើប្រាស់គ្រាប់ កាំភ្លើងចម្រុះ នៅក្នុងសមរភូមិនោះដែរ។ យោងតាមការចេញផ្សាយ របស់ RT លោករដ្ឋមន្ត្រី Sergey Shoigu បានថ្លែងបែបនេះថា ប្រសិនបើអាមេរិកនឹងផ្គត់ផ្គង់ គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែននោះ...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lukaku នឹងមិនធ្វើការវិលត្រឡប់ចូលរួមហ្វឹកហាត់ ជាមួយនឹងក្លឹបតោខៀវ Chelsea វិញនោះឡើយ នៅថ្ងៃពុធនេះតាមផែនការ ។ ប្រភពដដែល បានបន្តទៀតថា គាត់នឹងត្រូវរងចាំការសម្រេចចិត្ត របស់ក្លឹបអ៊ីតាលី Inter Milan ជាមុនសិនថា តើនឹងយល់ព្រមចំណាយលុយ ដើម្បីផ្តាច់កុងត្រារបស់គាត់នៅអង់គ្លេស...
បរទេស៖ គណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ នៅថ្ងៃពុធ បានសម្រេច ដាក់ញត្តិ ទៅតុលាការធម្មនុញ្ញ ដើម្បីស្វែងរកការដកសិទ្ធិ ធ្វើជានាយករដ្ឋមន្ត្រី ពីលោក Pita Limjaroenrat ដែលជាមេដឹកនាំ គណបក្សឆ្ពោះទៅមុខ ចំពោះការកាន់កាប់ភាគហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានចោទ ប្រកាន់កន្លងមក ។ យោងតាមសារព័ត៌មានថៃ...
បរទេស ៖ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រកាសភាពអាសន្នសម្រាប់តំបន់ Hudson Valley នៃ Orange County បន្ទាប់ពីភ្លៀងធ្លាក់ក្នុងកម្រិត ៨អ៊ីញ ក្នុងរយៈពេលត្រឹមតែ៣ម៉ោង កាលពីយប់ថ្ងៃអាទិត្យ ដោយបានបំផ្លិចបំផ្លាញតំបន់នេះ ជាមួយនឹងអ្វីដែលអ្នកឧតុនិយម បានពិពណ៌នាថាជា “ព្រឹត្តិការណ៍ទឹកជំនន់រយៈពេល ១ ០០០ ឆ្នាំ” ។ យោងតាមសារព័ត៌មាន...