នៅថ្ងៃទី ១៣ ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានចូលរួមសន្និសីទសារព័ត៌មាននៅវិមានសភា ប្រជាជនក្រុងប៉េកាំង ព្រមទាំងបានឆ្លើយសំណួរ របស់អ្នកសារព័ត៌មានចិននិងបរទេស ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបានធ្វើឡើង កាលពីខែតុលាឆ្នាំ២០២២ បានដាក់ចេញផែនការយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ...
មហាសន្និបាតលើកទីមួយ នៃសភាតំណាងប្រជាជនទូទាំង ប្រទេសចិននិតីកាលទី១៤ បានបិទសម័យប្រជុំ នៅក្រុងប៉េកាំង កាលពីថ្ងៃទី១៣ ខែមីនា ។ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតលើកនេះដោយគូសបញ្ជាក់ថា ក្នុងដំណើរថ្មីដែលកសាង ប្រទេសដ៏ខ្លាំងក្លានិង ស្តារភាពរុងរឿង របស់ប្រជាជាតិចិន ឡើងវិញ ត្រូវជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ យ៉ាងមុតមាំមិនងាករេ ត្រូវខិតខំប្រឹងប្រែងជំរុញ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា យានអវកាស SpaceX Crew-5 របស់អង្គការ NASA បានវិលត្រឡប់មកកាន់ភាពផែនដីវិញហើយ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីស្នាក់នៅរយៈពេល៥ខែ នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ ខ្សែវីដេអូផ្សាយផ្ទាល់ដែលផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក បានបង្ហាញឲ្យដឹងដូច្នេះ ។ យានអវកាស...
កណ្ដាល ៖ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញអបអរសាទរ ចំពោះខេត្តកណ្តាល ក្លាយជាខេត្តអស់មីនទី១០ ។ មានន័យថា កម្ពុជា នៅសល់តែ១៥ខេត្តទៀតប៉ុណ្ណោះ នៅមានការគម្រាមដោយសារគ្រាប់មីន...
ភ្នំពេញ ៖ ដោយសារបញ្ហា វិបត្តិនយោបាយនៅ មីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើង របស់ចិនដ៏ធំមួយ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគ នៅកម្ពុជាវិញ និងត្រូវការកំលាំងពលកម្មជិត១ពាន់នាក់ ។ ការសម្រេចចិត្តនេះ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្ត អ្នកវិនិយោគមកកាន់កម្ពុជា ។ លោក ហ៊ូ...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ បានព្រមានប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការយោធា របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខផ្ទាល់ខ្លួន របស់ទីក្រុងម៉ានីល។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតចិននៅទីក្រុងម៉ានីល...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺ ព្រះចន្ទពេញបូរណ៌មី»។ ភាពយន្តបែបប្រវត្តិសាស្ត្រ...
បរទេស ៖ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Garibashvili បានអះអាងថា ទីក្រុងគៀវ បានចូលរួមក្នុងភាព ចលាចលជុំវិញច្បាប់ ភ្នាក់ងារបរទេសដ៏ចម្រូងចម្រាស នៅក្នុងប្រទេសហ្សកហ្ស៊ី ដោយជំរុញឱ្យប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថែរក្សាប្រទេសរបស់ខ្លួន ជំនួសឱ្យការបង្កចលាចលនៅទីក្រុង Tbilisi ។ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី...
ភ្នំពេញ ៖ ថ្លែងចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា ឲ្យបានសម្រេចនូវគោលដៅ ប្រទេសគ្មានមីន នៅឆ្នាំ២០២៥ ខាងមុខ។ នាឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ...
លោក Sun Fangzhong អតីតសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិជ្ជាជីវៈ Minjiang បាននិយាយថា ៖ “ថ្ងៃនេះខ្ញុំចង់ប្រាប់ប្អូនៗទាំងអស់គ្នា អំពីរឿងរ៉ាវកាលពីជាង៣០ឆ្នាំមុន ។ នៅឆ្នាំ១៩៩០ ក្នុងរដូវក្តៅ លោក Xi Jinping ដែលពេលនោះ ជាលេខាបក្សក្រុង Fuzhou ហើយ ក៏ជាសាកលវិទ្យាធិការ របស់សាកលវិទ្យាល័យវិជ្ជាជីវៈ...